ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​បរទេស​៣​នាក់ និង​ខ្មែរ​​ម្នាក់ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួនបញ្ជូន​ទៅ​តុលា​ការ​ពាក់​​ព័ន្ធ​ករណី​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​​ជាង​២គីឡូ​ក្រាម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនជាតិ​នីហ្សេរីយ៉ា ២​នាក់ ហ្វ៊ីលីពីន​ម្នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​​នគរ​បាល​ប្រឆាំងគ្រឿង​ញៀន ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ កុម្ភៈ ២០១៤ ពាក់​ព័ន្ធ​ករណី​​ដឹក​គ្រឿង​ញៀន​ជាង​២​គីឡូ​ក្រាម ឆ្លង​ដែន​ចូល​មក​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ជនជាតិ​នីហ្សេរីយ៉ា ២​នាក់ ហ្វ៊ីលីពីន​ម្នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​​នគរ​បាល​ប្រឆាំងគ្រឿង​ញៀន ក្រសួង​មហា​ផ្ទៃ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ កុម្ភៈ ២០១៤ ពាក់​ព័ន្ធ​ករណី​​ដឹក​គ្រឿង​ញៀន​ជាង​២​គីឡូ​ក្រាម ឆ្លង​ដែន​ចូល​មក​កម្ពុជា ។

ជនសង្ស័យ​ទាំង​​៤​នាក់ ១-ឈ្មោះ​ Micheal Sunshines ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិ​នីហ្សេរីយ៉ា, ២-ឈ្មោះ​ Emmanuel Thankgod អាយុ​៣៣​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា, ៣-ឈ្មោះ​ម៉េង ស៊ីនួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ផ្ទះលេខ​៣៧៨ ផ្លូវ​លេខ១៦៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការ​មន និង​៤-ឈ្មោះ Macoy Mavill Villamor អាយុ​៤២​ឆ្នាំ​ ជន​ជាតិ​ហ្វ៊ីលីពីន ។

ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​៤​នាក់​ខាង​លើ​នេះ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​១២ កុម្ភៈ ២០១៤ នគរ​បាល​មន្ទីរ​គ្រឿង​ញៀន​ក្រសួងបាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ហ្វ៊ីលីពីន​ម្នាក់​នៅព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ដោយ​បាន​ដក​ហូត​ថ្នាំ​ញៀន​កូកាអីុន​ចំនួន​៣៤​បំពង់ ។

ប្រភព​បន្តថា ស្ត្រី​ជា​ជន​ជាតិ​ហ្វ៊ីលីពីន ដែលត្រូវចាប់​ខ្លួននៅព្រលាន​យន្ត​ហោះ​អន្តរ​​ជាតិ​ភ្នំពេញ បាន​ចេញដំណើរ​ពី​​ប្រទេស​ប្រេស៊ីល ទៅកាន់​ប្រទេស​សិង្ហ​បុរី និងបាន​បន្ត​មក​កាន់​ប្រទេស​កម្ពុជា ។ ជនសង្ស័យ​រូប​នេះ​សារ​ភាព​ថា ខ្លួន​គ្រាន់តែ​ជាអ្នក​ស៊ី​ឈ្នួល​កាន់​​វ៉ាលិស​នោះ​ឱ្យ​គេ​ទេ ខ្លួន​មិន​បាន​ដឹង​ថា នៅ​ក្នុង​វ៉ាលិស​នោះ​មាន​អ្វី​ផង ហើយ​នៅ​ពេល​យក​វ៉ាលិស​នោះ​មកដល់​ភ្នំពេញ ប្រទេស​កម្ពុជា នាង​ត្រូវ​យក​ទៅ​ប្រគល់​ឱ្យ​ជនជាតិ​នីហ្សេរីយ៉ា ដើម្បី​ជា​ថ្នូរ​បាន​ប្រាក់​មក​វិញ​ចំនួន​២.៥០០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ទាន់​បាន​ទទួលប្រាក់​ផង ក៏ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន ។

ប្រភព​បន្ត​ទៀតថា បន្ទាប់​ពី​ចាប់​ខ្លួន​ជន​សង្ស័យខាង​លើ​នេះ សមត្ថ​កិច្ច​​បន្ត​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​២​នាក់ និងខ្មែរ​ម្នាក់​ទៀត​នៅ​រាជធានីភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យ​ការ​កំពុង​ធ្វើការសាក​សួរ​ ដើម្បី​រក​បន្ទុក​ចោទ​ប្រកាន់ដាក់​​ជូន​ទៅខាង​ចៅ​ក្រម​ស៊ើប​សួរ សម្រេច​ឃុំខ្លួនពួក​គេ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​រង់ចាំ​បើកសវនា​ការ​​​ផ្តន្ទា​ទោស​តាម​ផ្លូវ​​ច្បាប់​ ៕