ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​ជា​នគរ​បាល​គ្រាន់​តែ​យុវ​ជន​២​នាក់​ជិះ​ម៉ូតូ​ប៉ះ​ជើង​បន្តិច​ខឹង​ដក​កាំ​ភ្លើង​ភ្ជង់​ចាប់​ញាត់​រថ​យន្ត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​សារ​នគរ​បាល​មួយ​ក្រុម​បាន​ដក​កាំ​ភ្លើង​ភ្ជង់​យុវ​ជន​២​នាក់​ញាត់​​ចូល​ក្នុង​រថ​យន្ត​ គ្រាន់តែ​យុវ​ជន​២នាក់​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ប៉ះ​ជើង​បន្តិច​ប៉ុណ្ណោះ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១ និង​២០​នាទី​យប់​​ ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ កែង​ផ្លូវ​៣៦៧ សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​មាន​ជ័យ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​គេ​ឃើញ​យុវ​ជន​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ១BY១៣៩៣ ​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ លុះ​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៣៦៧ក៏​ជ្រុល​ល្បឿន​បុក​ប៉ះ​ចំ​ជើង​បុរស​ម្នាក់​ជា​មន្ត្រី​នគរ​បាល​កំពុង​ដើរ​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​ដួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ភ្លាម​នោះ​​នគរ​បាល​រង​គ្រោះ​បាន​ឃាត់​ម៉ូតូ​បង្ក​ និង​បាន​ជេរ​ប្រមាថ ព្រម​ទាំង​វាយ​យុវ​ជន​ទាំង​២នាក់​នោះ​​​​​​​​​​​​​ធ្វើ​ឱ្យ​ពួក​គេ​តមាត់ និង​តដៃ​វិញ​ទើប​នគរ​បាល​រូប​នោះ​ហៅ​បក្ស​ពួក​យក​កាំ​ភ្លើង​មក​ភ្ជង់​ រួច​ក្របួច​ក.​អាវ​យុវ​ជន​ម្នាក់​ញាត់​ចូល​ក្នុង​រថ​យន្ត​នាំ​ទៅ​កាន់​ទី​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ច្បារ​អំពៅ​ទី​១ដើម្បី​រាយការណ៍​ចោទ​ប្រកាន់​យុវ​ជន​រូប​នេះ​ថា ជាមុខ​សញ្ញា​សង្ស័យ​ ហើយ​បញ្ជូន​ទៅកាន់​ការិយា​ល័យ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​។

ទាក់​ទិន​ករណី​ខាង​លើ​នេះ សមត្ថកិច្ច​មូល​ដ្ឋាន​ទំនង​ជា​ឈឺក្បាល​ចំពោះ​ទង្វើ​របស់​នគរ​បាល​នាយក​ដ្ឋា​នព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ខាង​លើ​ ដែល​រឿង​នេះគឺ​ជារឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជានគរ​បាល​ទាំង​នោះ​ចោទ​ប្រកាន់​ថា​ជា​រឿង​ចាប់​មុខ​សញ្ញា​ទៅ​វិញ​ ៕