ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជាស​ត្រូវ​លាក់​មុខ​របស់​សហគ្រិន

4 ឆ្នាំ មុន

ជា​ទូទៅ​សហគ្រិន​តែង​ជួបនឹង​បញ្ហា​ជា​ច្រើន​ដូច​ជា កង្វះខាត​ធនធាន​សម្រាប់​អាជីវកម្ម ការ​បរាជ័យ និង​ហានិភ័យ​ការ​គិត​មិន​បាន​វែង​ឆ្ងាយ ឬ​ការ​មិន​បាន​រៀច​ចំ​ផែនការ​បាន​ដិត​ដល់​ជាដើម ។ ប៉ុន្តែ​មាន​សត្រូវ​មួយ​ដែល​សហគ្រិន​តែងតែ​ជួប​ប្រទះ ខណៈ​ដែល​អ្នក​នៅ​ជុំវិញ​ខ្លួន​មិន​អាច​មើលឃើញ​បាន ។ សត្រូវ​នោះ…

ជា​ទូទៅ​សហគ្រិន​តែង​ជួបនឹង​បញ្ហា​ជា​ច្រើន​ដូច​ជា កង្វះខាត​ធនធាន​សម្រាប់​អាជីវកម្ម ការ​បរាជ័យ និង​ហានិភ័យ​ការ​គិត​មិន​បាន​វែង​ឆ្ងាយ ឬ​ការ​មិន​បាន​រៀច​ចំ​ផែនការ​បាន​ដិត​ដល់​ជាដើម ។ ប៉ុន្តែ​មាន​សត្រូវ​មួយ​ដែល​សហគ្រិន​តែងតែ​ជួប​ប្រទះ ខណៈ​ដែល​អ្នក​នៅ​ជុំវិញ​ខ្លួន​មិន​អាច​មើលឃើញ​បាន ។ សត្រូវ​នោះ គឺ​ភាព​ឯក​ការ ។

ពេល​ដែល​អ្នក​ក្លាយជា​ចៅហ្វាយ​របស់​ខ្លួនឯង អ្នក​ដើរ​ចេញពី​បរិស្ថាន​ដែល​អ្នក​ធ្លាប់តែ​ធ្វើការ​សហការ​គ្នា​ជាមួយនឹង​ក្រុមការងារ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ និង​ចូល​ទៅ​កាន់​បរិស្ថាន​មួយទៀត​ដែល​មាន​សម្ពាធ​ខ្ពស់ ព្រោះ​បុគ្គលិក​ដទៃ​ក្នុង​អាជីវកម្ម​របស់​អ្នក​ពឹងផ្អែក​លើ​ការ​សម្រេចចិត្ត និង​ផែនការ​របស់​អ្នក ។

សហគ្រិន​ដែល​វ័យក្មេង​វិញ ប្រហែលជា​ជួបនឹង​ស្ថាន​ការ​នេះ​ច្រើន ព្រោះតែ​កង្វះ​បទ​ពិសោធន៍ ប៉ុន្តែ​ពួក​គេ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​សុំ​ជំនួយ ព្រោះ​ពួក​គេ​ខ្លាច​ថា បុគ្គលិក​បាត់បង់​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ជាដើម ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ភាព​ឯក​ការ​បង្កើត​ជា​បរិស្ថាន​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច និង​ការ​មិន​ជឿជាក់​ខ្លួនឯង​សម្រាប់​សហគ្រិន និង​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​បរាជ័យ ។ ប្រសិនបើ​អ្នកជា​សហគ្រិន​មួយ​រូប អ្នក​គួរតែ​សាកល្បង​ធ្វើ​តាម​វិធីសាស្ត្រ​ខាងក្រោម ដើម្បី​ឆ្លងកាត់​សត្រូវ​គ្មាន​មុខ​នេះ ៖

១. ចូលរួម​សមាគម​ន៍ ឬ​ក្រុម​សហគ្រិន ៖
ការ​ចូលរួម​ក្នុង​សមាគម​ន៍ ឬ​ក្រុម​សហគ្រិន​អនុញ្ញាត​ឲ្យ​អ្នក​បំភ្លេច​ការងារ និង​តំណែង​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន​មក និង​ឲ្យ​អ្នក​ទទួលយក​តំណែង និង​សម្ពាធ​ថ្មី​ដែល​ខ្លួន​មានបាន​ល្អ​ប្រសើរ​ជាង​មុន ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ស្គាល់​សហគ្រិន​ដទៃ​ដែល​អាច​មាន​ស្ថាន​ការ​ដូចនឹង​អ្នក​ដែរ និង​ចែករំលែក​បទ​ពិសោធន៍ ព្រមទាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ដែល​ជួប​បញ្ហា​ទៀត​ផង ។

២. ស្វែងរក​អ្នក​ណែនាំ​៖
អ្នក​ណែនាំ​ដែល​នៅ​ក្នុង​វិស័យ​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ភាព​ឯក​ការ និង​ពឹងផ្អែក​បាន​ពេល​ដែល​ជួបនឹង​បញ្ហា ឬ​ពេល​ដែល​អ្នក​បរាជ័យ និង​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។

៣. បង្កើត​ក្រុម​ផ្តល់​ទីប្រឹក្សា​៖
អ្នក​មិន​ចាំបាច់​រ៉ាប់រង​សម្ពាធ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​តែ​ម្នាក់ឯង​ទេ ។ អ្នក​អាច​បង្កើត​ក្រុម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នកជំនាញ និង​មានបទពិសោធន៍​ខ្ពស់ ក្នុង​អាជីវកម្ម​របស់​អ្នក និង​សួរ​មតិយោបល់​របស់​ពួក​គេ​លើ​បញ្ហា​ធំ​ៗ​ដែល​អ្នក​មិន​អាច​ដោះស្រាយ​ម្នាក់ឯង​បាន ។ មិន​ថា អ្នក​ជ្រើស​យក​វិធីសាស្ត្រ​ណាមួយ​ទេ អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​នៅ​ម្នាក់ឯង​ឡើយ បើ​ទោះជា​អ្នកជា​មនុស្ស​ដែល​មាន​តំណែង​ខ្ពស់​ជាងគេ​ក្នុង​អាជីវកម្ម​របស់​អ្នក​ពិតមែន​ក្តី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ