ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ភ្នំពេញ​ក្រោន​រៀបចំ​ប្រកួត​បាល់​ទាត់​យុវ​ជន​សម្លឹង​រក​ថ្នាល​ចូល​លេង​ឱ្យ​ក្រុម​របស់​ខ្លួន​ និងប្រគល់​បាល់​30 ដល់​អង្គ​ការ​-សាលា​ចំនួន​3

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ​កន្លង​ទៅ​ ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​រៀបចំ​កម្មវិធីប្រកួត​​បាល់​ទាត់​មិត្តភាព​ជា​លក្ខណៈ​កម្សាន្ត​មួយ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ-​កីឡា​ការិនី​ក្មេង​ៗ​ជាច្រើនមក​ពីតាម​បណ្តា​អង្គការ​ ​និង​សាលា​រៀន​ផ្សេងៗ​គ្នា ។​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ ក្លិប​ក៏បាន​ប្រគល់​បាល់​ចំនួន​៣០​ ជូន​ដល់​អង្គការ​ចំនួន​៣​ គឺ​អង្គការ PSE,

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ​កន្លង​ទៅ​ ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​រៀបចំ​កម្មវិធីប្រកួត​​បាល់​ទាត់​មិត្តភាព​ជា​លក្ខណៈ​កម្សាន្ត​មួយ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ-​កីឡា​ការិនី​ក្មេង​ៗ​ជាច្រើនមក​ពីតាម​បណ្តា​អង្គការ​ ​និង​សាលា​រៀន​ផ្សេងៗ​គ្នា ។​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ ក្លិប​ក៏បាន​ប្រគល់​បាល់​ចំនួន​៣០​ ជូន​ដល់​អង្គការ​ចំនួន​៣​ គឺ​អង្គការ PSE, អង្គការ​ Cold និង​​សាលា​ទឹក​ល្អក់​ ដោយ​ក្នុង​១​អង្គការ​ និង​សាលា​ទទួល​បាន​បាល់​១០ ។​

លោក Sam Schweingruber គ្រូ​បង្វឹក​​ឈុត​ធំ​របស់​ក្រុម​ភ្នំ​ពេញ​ក្រោន​ និង​ជាអ្នកដឹក​នាំ​កម្មវិធីខាង​លើ​នេះ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា «ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​​បាល់​ទាត់​យុវ​ជន​ជា​លក្ខណៈ​មិត្តភាព​ជាតិ​នេះ​ គឺ​លោក​ចង់​ផ្សព្វ​ផ្សាយ​អំពី​បាល់​ទាត់​កម្ពុជា ហើយ​ក៏​ចង់​ឱ្យ​ក្មេងៗ​តាម​ភូមិ តាម​សាលា​ និងតាម​អង្គការ​ផ្សេងៗ​មាន​ឱកាស​ចូលរួម​លេង​កម្សាន្ត​ដោយ​មិន​គិត​ពី​លទ្ធ​ផល​ឈ្នះ​ចាញ់​ឡើយ បុ៉ន្តែ​សំខាន់​នោះគឺ​ចង់​ឱ្យ​ក្មេងៗ​ទាំង​ប្រុស-​ស្រី​បាន​ចូលរួម​លេង​កីឡា​ទាំង​អស់​គ្នា» ។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ការ​លេង​បាល់​ទាត់​គឺ​មាន​ប្រយោជន៍​ច្រើនណាស់​នៅ​ក្នុង​សង្គម​ដូចជា​ ការ​រឹត​ចំណង​សាមគ្គី​ភាព​ ការ​រាប់​អាន​ គោរព​ស្រឡាញ់​ និង​ទទួល​បាន​សុខភាព​ល្អ​រៀងៗ​ខ្លួន​ទៀត​ផង ។​ មិន​ត្រឹម​តែ​បុ៉ណ្ណោះ​ បាល់​ទាត់​អាច​ធ្វើ​ឱ្យ​ក្មេងៗ​ចេះ​គោរព​ ​និង​អធ្យាស្រ័យ​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក​ទាំង​លើ​ទីលាន​ និង​ក្រៅ​ទី​លាន​ ដែល​ជា​កត្តា​រួម​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើងៗ ។​

លោក​បាន​សម្តែង​អារម្មណ៍​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​វត្ត​មាន​ក្មេងៗ​ចូលរួម​ច្រើន​នៅ​ក្នុង​កម្មវិធី​នោះ ហើយ​លោក​ក៏ត្រេក​អរ​ផង​ដែរ​នៅ​ពេល​ដែល​ក្មេងៗ​ទាំងអស់​នោះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចេញ​សមត្ថភាព​ពិតៗ​របស់​ខ្លួន​ ដោយ​គោរព​ឆន្ទៈ​និងការសម្រេច​ចិត្ត​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ប្រសើរ ។ តាម​រយៈ​ការ​បញ្ចេញសមត្ថ​ភាព​របស់​ពួកគេ​ពេល​ប្រកួត​អាច​ឱ្យ​លោក​មើល​ឃើញ​នូវ​ទេព​កោ​សល្យ​យក​ធ្វើ​ជាថ្នាល​សម្រាប់​ចូល​លេង​ឱ្យ​ក្រុម​របស់​លោក​២ទៅ​៣​នាក់​ផង​ដែរ ។​

ដោយ​ឡែក​ កញ្ញា​សូ ដានី​ មន្ត្រី​ព័ត៌​មាន​នៃ​ក្លិប​ភ្នំពេញ​ក្រោន ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​កម្មវិធី​នេះ​ ក្លិប​ភ្នំពេញ​ក្រោន​បាន​រៀបចំ​ពិធី​ប្រគល់​បាល់​ចំនួន​៣០​ ដល់​អង្គការ​និង​សាលា​ចំនួន​៣ ខាង​លើ​នេះ​គឺ​ដើម្បី​ឱ្យ​ក្មេងៗ​នៅ​ក្នុង​អង្គការ​ និង​សាលា​ទាំង​នេះ​មាន​សម្ភារ​ហ្វឹក​ហាត់​បន្ថែម​ទៀត ។​ កញ្ញាបាន​បន្ត​ទៀត​ថា​ នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​ដែល​ក្លិប​បាន​រៀបចំ​ពិធី​ប្រគល់​បាល់​ដល់​អង្គការ ឬ​សាលា ប៉ុន្តែ​នៅ​ក្នុង​ខែ​មីនា​ និង​មេសា​ខាង​មុខ​នេះ ​ក្លិប​នឹង​មាន​កម្ម​វិធី​ធំៗ​២​ទៀត គឺ​ពិធីប្រគល់​​បាល់​ជូន​ដល់​បណ្តា​អង្គការ​ ​និងសាលា​ជុំវិញ​រាជ​ធានី​ភ្នំពេញ​ និង​តាម​បណ្តាខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕