សារព័ត៌មានឥណ្ឌារាយការណ៍កាលពីថ្ងៃទី១៥ កុម្ភៈ ថា ប្រទេសឥណ្ឌា នឹងផ្តល់ឧទ្ធម្ភាគចក្រក្នុងពេលឆាប់ៗដល់អាហ្វហ្គានីស្ថាន ព្រមទាំងនឹងផ្តល់ការជួយទ្រទ្រង់ខាងការដឹកជញ្ជូនតាមអាកាសដល់ប្រទេសនេះដែលរងការបំផ្លាញដោយសារសង្គ្រាម ។
ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Salman Khurshid ពេលលោកទៅកាន់ភាគខាងត្បូងអាហ្វហ្គានីស្ថាន សារព័ត៌មានទាំងនោះបន្តថា ឥណ្ឌាគ្រោងផងដែរជួយកែលម្អការដឹកជញ្ជូនតាមអាកាសរបស់អាហ្វហ្គានីស្ថាន ដែលរងការបំផ្លាញដោយសង្គ្រាម។ យើងនឹងផ្តល់ឱ្យប្រទេសនេះនូវបណ្តាឧទ្ធម្ភាគចក្រក្នុងពេលឆាប់ៗ ។ លោកពុំបានបញ្ជាក់ពីចំនួនឧទ្ធម្ភាគចក្រដែលឥណ្ឌាគ្រោងនឹងផ្តល់ឱ្យអាហ្វហ្គានីស្ថានឡើយ ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានទៅបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅទីក្រុងកាន់ដាហារ របស់អាហ្វហ្គានីស្ថាន ចូលរួមបើកសម្ពោធសាកលវិទ្យាល័យកសិកម្មមួយកសាងឡើងដោយសារជំនួយឥណ្ឌា ។
ឥណ្ឌាសន្យាជួយទ្រទ្រង់ដល់អាហ្វហ្គានីស្ថានក្នុងការងារសាងសង់ឡើងវិញ និងកិច្ចការពារសន្តិសុខក្រោយការចាកចេញរបស់កងកម្លាំងអូតង់ ដឹកនាំដោយសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ