ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យុះ​ថ្មី​វាយ​ប្រហារ​លើ​អង់​គ្លេស​ស្លា.ប់​3​នាក់​

11 ឆ្នាំ មុន

ប្រជា​ជន​នៃ​បណ្តា​​តំបន់​មាន​ទឹក​ជន់​លិច​ដោយ​សារ​ព្យុះ​ឈ្មោះ ULLA កាល​​ពី​​ថ្ងៃ​ទី​១៥​ កុម្ភៈ ប្រឈម​មុខ​នឹង​ទឹក​ឡើង​ខ្ពស់​​​ថែម​ទៀត​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ​​​ ក្រោយ​ព្យុះ​នោះ​វាយ​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៣​នាក់​មក​។

​មនុស្ស​ចំនួន​១១៥.០០០​គ្រួសារ​នៅតំបន់​ចន្លោះ​ប្រទេស​អង់​គ្លេស​និង​បារាំង​ ​គ្មាន​ភ្លើង​អគ្គិសនី​​ប្រើ​ប្រាស់​ ខណៈ​នៅ​ទី​នោះ​ការ​ដឹក​

ប្រជា​ជន​នៃ​បណ្តា​​តំបន់​មាន​ទឹក​ជន់​លិច​ដោយ​សារ​ព្យុះ​ឈ្មោះ ULLA កាល​​ពី​​ថ្ងៃ​ទី​១៥​ កុម្ភៈ ប្រឈម​មុខ​នឹង​ទឹក​ឡើង​ខ្ពស់​​​ថែម​ទៀត​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ​​​ ក្រោយ​ព្យុះ​នោះ​វាយ​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​មក​។

​មនុស្ស​ចំនួន​១១៥.០០០​គ្រួសារ​នៅតំបន់​ចន្លោះ​ប្រទេស​អង់​គ្លេស​និង​បារាំង​ ​គ្មាន​ភ្លើង​អគ្គិសនី​​ប្រើ​ប្រាស់​ ខណៈ​នៅ​ទី​នោះ​ការ​ដឹក​ជញ្ជូន​មាន​ការ​​ស្ទះ​ខ្លាំង​​​ និង​មាន​​ការ​បាក់​ដី​ក្រោយ​ព្យុះ​ ULLA ដែល​​បោក​បក់​យ៉ាង​​ខ្លាំង​​កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ។

​នាយក​រដ្ឋ​មន្ត្រី​​អង់​គ្លេស​លោក ដេវីដ កាមឺរ៉ូន កាល​ពីថ្ងៃ​​ទី​១៥ កុម្ភៈ បាន​ចុះ​ទៅ​កាន់​​  Chertsey ជា​ភូមិ​មួយ​នៅ​ខាង​លិច​​ទី​ក្រុង​ឡុងដ៍​ដែល​នៅ​ទី​នោះ​​កង​ទាហាន​កំពុង​ជួយ​ប្រជា​ជន​​ទប់​ទល់​នឹង​ទឹក​ដែល​កាន់តែ​ឡើង​ខ្ពស់​​ដោយ​ធ្វើ​ទំនប់​​បាវ​ខ្សាច់​នានា ។
នា​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ មនុស្ស​ប្រមាណ​ជា​៨៥.០០០​គ្រួសារ​​ នៅ​ពុំ​​ទាន់​មាន​ភ្លើង​អគ្គិ​សនី​ប្រើ​ប្រាស់​ឡើង​វិញ​នៅ​ឡើយ​ក្នុង​ប្រទេស​អង់​គ្លេស​​ទល់​​នឹង១៤០.០០០​គ្រួសារ​ នា​ព្រឹក​ថ្ងៃ​ទី​​១៥ កុម្ភៈ នោះ ។ នៅ​ប្រទេស​បារាំង​វិញ​​ មនុស្ស​​ប្រមាណ​ជា​​​៣០.០០០​គ្រួសារ​​​នៅ​ពុំ​ទាន់​មាន​ភ្លើង​ប្រើ​ដែរ​​​មកដល់​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ។ ខ្សែ​រថ​ភ្លើង​រវាង​​ Brest-Quimper នៅ​តែ​បិទ​ទ្វារ​ ដោយ​សារ​ដើម​ឈើ​ជា​ច្រើន​​ដើម​រលំ​លើ​ផ្លូវ​ដែក។ នៅ​ប្រទេស​អង់​គ្លេស​​ ការ​ដឹក​ជញ្ជូន​​តាម​ផ្លូវ​ដែក​​និង​ថ្លូវ​ថ្នល់​ ក៏​មាន​ការ​កក​ស្ទះ​ខ្លាំង​ដែរ ​មក​ពី​ដើម​ឈើ​រលំ​​ និង​ការ​បាក់​ដី ៕