មេបញ្ជាការយោធាជាន់ខ្ពស់អីុរ៉ង់ម្នាក់អះអាងកាលពីថ្ងៃទី១៥ កុម្ភៈថា ប្រទេសអុីរ៉ង់គ្រោងដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលរយៈពេល២ឆ្នាំខាងមុខទៀត ។
ឧត្តមសេនីយ៍ ហ្វាហ្សាដ អេស្មាអីុលី អ្នកទទួលខុសត្រូវខាងផ្នែកការពារអាកាសអីុរ៉ង់ថ្លែងថា បណ្តាបញ្ហាហេដ្ឋារចនាសម្ព័ន្ធត្រូវបានដោះស្រាយសម្រាប់ការផលិតប្រព័ន្ធការពារប្រឆាំងមីស៊ីលធុន BAVAR-373 ។
ឧត្តមសេនីយ៍រូបនោះបន្តថា ការអភិវឌ្ឍ និងការបង្កើតប្រព័ន្ធការពារប្រឆាំងមីស៊ីល នឹងបង្ហើយនៅចុងផែនការ៥ឆ្នាំនៃការអភិវឌ្ឍ (២០១០-២០១៥) របស់អីុរ៉ង់ ។ យើងសង្ឃឹមផលិតបានប្រព័ន្ធដ៏ល្អបំផុតមួយដែលសមត្ថភាពរបស់វានឹងមានខ្ពស់ជាងប្រព័ន្ធមីស៊ីល S-300 (ផលិតដោយរុស្ស៊ី) ក្នុងប្រព័ន្ធការពារអាកាសរបស់យើងនាចុងផែនការ៥ឆ្នាំនៃការអភិវឌ្ឍ ។
ប្រទេសអីុរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកុងត្រាមួយស្តីពីការផ្តល់មីស៊ីល S-300 ក្នុងឆ្នាំ២០០៧ ។ កាលពីខែកញ្ញា ឆ្នាំ២០១០ អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីឌ្រី ម៉េដវេដេវ បានចុះហត្ថលេខាលើក្រិត្យមួយដែលហាមឃាត់ការផ្តល់ឱ្យអីុរ៉ង់នូវបណ្តាអាវុធ និងឧបករណ៍យោធាហាមឃាត់ដោយដំណោះស្រាយ អ.ស.ប ។ ប្រទេសអីុរ៉ង់ប៉ុនប៉ងដាក់ពាក្យបណ្តឹងប្រឆាំងរុស្ស៊ី ចំពោះតុលាការអន្តរជាតិ ដោយទាមទារប្រាក់ប៉ះប៉ូវ៩៥០លានដុល្លារព្រោះការមិនគោរពកុងត្រាដោយទីភ្នាក់ងារនាំអាវុធចេញរបស់រុស្ស៊ី ROSOBORONEXPORT ៕
ចែករំលែកព័តមាននេះ