ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម អញ្ជើញ​ជា​អធិបតី​សម្ពោធ​សមិទ្ធ​ផល​ក្នុង​វត្ត​ក្ងាន​ ឃុំ​ស្វាយលួង ស្រុក​កណ្តៀង

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ​សមិទ្ធ​ផល​នានា​ដែល​ទើប​កសាង​រួច​ក្នុង​វត្ត​ក្ងាន​ ស្ថិត​ក្នុង​ភូមិ​ផ្ទះ​ស្រែ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ ក្រោម​អធិបតី​ភាព​លោក​ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ និង​លោក​ខូយ សុខា អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​។

ក្នុង​ឱកាស​នោះ​ លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម បាន​ប្រគេន​ថវិកា​ចំនួន​២​លាន​រៀល​ និង​លោក​ខូយ សុខា ​ចំនួន​១.០០០​ដុល្លារ​ចូល​រួម​កសាង​ផ្ទះ​បាយ​វត្ត​ក្ងាន​ដែល​កំពុង​សាង​សង់​​​សព្វ​ថ្ងៃ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ ​យាយ​ជី តា​ជី​១០០នាក់​ ម្នាក់​ៗទទួល​បាន​អាវ​១ ខោ ឬ​សំពត់​១ ថវិកា​១០.០០០រៀល​ ចំណែក​កម្លាំង​នគរ​បាល​ និងកង​រាជ​អាវុធ​ហត្ថ​ម្នាក់ៗទទួលបាន​ថវិកា​១០.០០០រៀល​ផង​​ដែរ​​៕​