ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​ជាង​១០០នាក់​មក​ពី​អង្គការ​ចំនួន៣ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ទទួលបាន​​អំណោយ​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ លោក​ជំទាវ​ឧត្តម​សេនីយ៍​ទោ ង៉ែត ម៉ាលី អនុ​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នករ​បាល​យុត្តិ​ធម៌​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុមការ​ងារ​យេន​ឌ័រ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​នាំ​យក​អំណោយមក​ចែក​ជូន​ដល់​កុមារ​កំព្រា​ចំនួន​១៤៨​នាក់​នៅ​ក្នុង​អង្គ​ការ​ចំនួន​៣នៅ​ខេត្ត​ស្ទឹង​ត្រែង​។

ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​បរិវេណ​ភោជនីយ​ដ្ឋាន​សម​ភាព​ភូមិ​ថ្មី ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ដែល​មានការ​ចូល​រួម​ពី​លោក​គ្រូ អ្នក​គ្រូ​ ប្រធាន​សហ​គមន៍ និង​អង្គការ​ផង​ដែរ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​កុមារ​កំព្រា​ទាំង​៣អង្គការ​នេះ ក្នុង​ម្នាក់​ៗទទួល​បាន​ថវិកា​៧ពាន់​រៀល អាវ​យឺត​១ សៀវ​ភៅ២​ក្បាល ប៊ិច​១​ដើម​ មី​៦​កញ្ចប់​ ទឹក​ក្រូច​១​កំប៉ុង​ទឹក​ដោះ​គោ​ខាប់​១​កំប៉ុង សាប៊ូ​ដុ​ស​ខ្លួន​១ដុំ​ នំ និង​ស្ករ​គ្រាប់​១​កញ្ចប់​ ។ ជាមួយ​នេះ​ដែរ​លោក​ជំទាវឧត្តម​សេនីយ៍​ទោ ង៉ែត ម៉ាលី បាន​ផ្តល់​​អង្ករ​ចំនួន​៤បាវ ទឹក​ស៊ីអ៊ីវ​១កេស ស្កសរ​២កេស​ ប្រេង​ឆា​១កេស​ ខ្ទឹម ​និង​ប៊ីចេង​ចំនួន២ថង់​ជូន​ដល់​ប្រធាន​សហគមន៍​ផង​ដែរ​៕