ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ត្រូវ​​ប៉េ​អឹម​ចាប់ខ្លួន​តាម​ដីកា​តុលាការ​​ បន្ទាប់​ពី​កា.ប់​គេ​ឱ្យ​របួស​ហើយ​រត់​គេច​ខ្លួន​មួយ​រយៈ

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ បន្ទាប់​ពី​កា.ប់​គេ​ឱ្យ​របួស​រួច​រត់​គេច​ខ្លួន​មួយ​រយៈ។

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ បន្ទាប់​ពី​កាប់​គេ​ឱ្យ​របួស​រួច​រត់​គេច​ខ្លួន​មួយ​រយៈ។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា ជន​​​​​​ជាប់​ចោទ​ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆេង ហុង​ ហៅ​សុខ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាកសិករ​ រស់​នៅ​ភូមិ​កាំ​ងក្ងោក​ ឃុំ​កាំង​ចាម​ ស្រុក​ថាឡាប​រិវ៉ាត់​ ។​​ ជន​នេះ​ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៧៨៨ របស់​លោក​​​ឡេង វណ្ណារិទ្ធ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​។

​​​​​​​​​​​ម​ន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា ជន​នេះ​បាន​រត់​គេច​ខ្លួន​តាំង​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​កាប់​​​​លើ​បុរស​ម្នាក់​ត្រូវ​ស្មា​មួយ​កាំ​បិត​ផ្គាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ដោយ​សារ​​​​​​​ជន​រង​គ្រោះ​ជំពាក់​លុយថ្លៃ​ទិញ​​ឈើ​មិន​ព្រម​សង​៕