ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​​ដំឡូ​ង​មី​​បើក​​​គេច​​ឆ្កែ​ឆ្លង​ផ្លូវ​​ រេ​​ចង្កូត​ក្រឡាប់​សង្កត់​​​​កម្ម​ករ​​ស្លា.ប់​​ម្នាក់​​​

11 ឆ្នាំ មុន

ខេត្ត​ក្រ​ចេះ​ ៖ ​បុរស​ជា​កម្មក​រលីដំ​ឡូង​ម្នាក់បា​ន​ស្លា​ប់​ ​ដោយ​សារ​រថយ​ន្តដឹក​ដំឡូង​មីក្រឡាប់​សង្កត់​លើ ​កាលពី​ព្រឹក​ថ្ងៃទី១៥​ កុម្ភៈ​​ នៅ​លើ​ផ្លូវជា​តិលេ​ខ៧ ស្ថិត​​ក្នុង​ភូមិ​ស្រែរ​នាម​ ​ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ។​

ខេត្ត​ក្រ​ចេះ​ ៖ ​បុរស​ជា​កម្មក​រលីដំ​ឡូង​ម្នាក់បា​ន​ស្លា​ប់​ ​ដោយ​សារ​រថយ​ន្តដឹក​ដំឡូង​មីក្រឡាប់​សង្កត់​លើ ​កាលពី​ព្រឹក​ថ្ងៃទី១៥​ កុម្ភៈ​​ នៅ​លើ​ផ្លូវជា​តិលេ​ខ៧ ស្ថិត​​ក្នុង​ភូមិ​ស្រែរ​នាម​ ​ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ។​

បុរស​​ជាក​ម្មកររូ​បនេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ​ បាន ​ជឿន​​ ​អាយុ​៣២​ឆ្នាំ ​ជា​កម្ម​ករ​​ដំ​ឡូង​មី​ មានទំ​លំនៅ​ភូមិ​អំ​ពាំ​ង​​ ​ឃុំ​ក្បឿង​រាយ​ ស្រុ​កកញ្ជៀច​ ខេត្តព្រៃវែង និង​ត្រូវ​ស្លាប់​ នៅ​នឹង​កន្លែង​​ ដោយ​សាររ​ថយន្តស​ង្កត់លើ​ ។

លោ​ក​វរសេ​​​​​​នីយ៏​ត្រី ​ចាន់ ​សុគីម​ អ​​ធិការន​គរបាល​ស្រុក​ស្នួល​បានឲ្យដឹង​ថា ​រថយន្ត​បង្ក​ហេតុ​ដោយ​​ខ្លួន​ឯង​នេះ ​ប្រភេទ​រថយន្ត​កូរ៉េ ​ចំណុះ២​តោនកន្លះ​ ពាក់ស្លាក់លេខ យ.០​៤៧​៥ភព​៣​ មាន​ដឹក​ដំឡូង​មីពេញ​ប្រៀប​​ និង​មាន​មនុស្ស​ជិះចំនួន​៣នាក់​ទាំង​អ្នក​បើក​បរ​​។

តាម​អ្នក​ឃើញ​ហេតុកា​រណ៏បាន​និយាយ​ថា​ រថយន្ត​មួយ​គ្រឿង​នេះ​ បាន​បើកប​រក្នុង​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​បាន​បើ​កគេ​ចឆ្កែ​កំពុង​រត់ឆ្លង​ផ្លូវ បណ្តាល​ឲ្យរេ​ចង្កូត​ក្រឡាប់​ និង​​​​​បាន​​សង្កត់​លើ​បុរស​រង​គ្រោះ​ស្លាប់​នៅ​នឹងកន្លែង​ ខ​ណៈដែល​​​បុរស​រងគ្រោះ​លោត​ចុះ​ពីលើរ​ថយន្ត  ។ លោក​អធិការ​បាន​បញ្ជាក់​ថា​​ ក្នុង​ឧប្បត្តិ​ហេតុនេះ​ គឹ​បា​នបង្ក​ឲ្យមា​នមនុ​ស្សម្នាក់​ស្លាប់​ រីឯ២នាក់​ទៀត​ ជា​អ្នក​បើក​បរនិ​ងកម្មក​រម្នាក់​ទៀត ​​រងរ​បួស​ស្រាល ​ហើយ​រថយន្តត្រូវខូចខាត។

សព​ជនរ​ងគ្រោះ​ត្រូវស​មត្ថកិច្ច​ប្រគល់​ឲ្យក្រុម​គ្រួសារ​ធ្វើបុណ្យ​តា​មប្​រពៃណី​៕