ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​ព្រួយបារម្ភ​​ពីការ​ចាក់​ដី​លុប​ប្រឡាយ​មេ​ទួល​ពង្រ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​មក​នេះ​​ គេ​សង្កេត​​ឃើញ​ថា​មាន​សកម្ម​ភាព​​ចាក់​ដី​លុប​​ប្រឡាយ​មេ​​ទួល​ពង្រ​​ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ​​ សង្កាត់​ចោម​ចៅ និង​សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ។ ក្រៅ​ពី​ការ​​ចាក់​ដី​លុប​​ប្រឡាយ​មេ​​ នៅ​លើ​ទី​តាំង​​មួយ​ចំនួន​​ ក៏​គេ​សង្កេត​​ឃើញ​​មានការ​​ចាក់​បំពេញ​​ដី​ឡូ​ត៍​ធំ​ៗ​​​ ធ្វើ​ឱ្យ​អាចម៍ដី​​ហៀរ​ចូល​ប្រឡាយ​នោះ​​ថែម​ទៀត ។

ក្រុម​ប្រជាពល​រដ្ឋ​មួយ​ចំនួ​ន​​​ដែល​​មាន​ទី​លំនៅ​ក្បែរតំបន់​​​ប្រឡាយទួល​ពង្រ​​ បាន​សម្តែង​ក្តី​បារម្ភពីការ​លិច​លង់​​នៅ​រដូវ​វស្សា​​ខាង​មុខ​​នេះ​​ ព្រោះសកម្មភាព​​នៃការ​​ចាក់​ដី​លុប ​​និង​អាចម៍​ដី​ហៀរ​​ចូល​ប្រឡាយ​​ទួល​ពង្រ​​ខាងលើ​នេះ ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ទឹកស្អុយ​ហូរ និង​ការ​រំដោះ​ទឹកស្អុយ​​ចេញ​ក្រៅ​ក្រុង​​ ។ លើស​ពី​នេះ​ទៀត​​ ប្រសិនបើ​​មានការ​លិច​លង់​នោះ នឹង​​នាំ​​ដល់​ការ​ខូច​ផ្លូវ​ចោម​ចៅ អតីត​ផ្លូវ​វ៉េង​ស្រេង​​ផងដែរ ។

​ក្រុម​ប្រជាពល​រដ្ឋ​​មួយចំនួន​ដែល​សម្តែង​ក្តី​បារម្ភ​​ខាងលើ​ បាន​សំណូម​​ពរ​​ឱ្យ​អាជ្ញាធរ​​ដែន​ដី​​ជួយ​អន្តរាគមន៍​​ ទប់ស្កាត់​សកម្ម​ភាព​​ចាក់​ដីលុប​​​ និង​អាចម៍ដី​​ហៀរ​ចូល​ប្រឡាយ​​ទួល​ពង្រ​​ បើមិន​ដូច្នោះ​ទេ​​ នឹង​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​​នៅ​ពេល​​ខាងមុខ​នេះ ៕​​