ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុនៃការ​ឆេះផ្សារត្រពាំងរពៅ​យប់មិញ​ហើយ​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការណ៍​​បឋម​ពី​អភិបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​៧និង​១០​នាទី​​យប់​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០១៩ មាន​​ករណី​​អគ្គ​ី​ភ័យ​បានឆាប​​ឆេះ​ផ្សារ​ត្រពាំងរ​ពៅ ស្ថិត​ក្នុងភូមិ​ត្រពាំងរ​ពៅ…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការណ៍​​បឋម​ពី​អភិបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​៧និង​១០​នាទី​​យប់​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០១៩ មាន​​ករណី​​អគ្គ​ី​ភ័យ​បានឆាប​​ឆេះ​ផ្សារ​ត្រពាំងរ​ពៅ ស្ថិត​ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ដដែល​បាន​បន្តថា ក្នុង​ហេតុ​ការណ៍​ខាងលើ​​​នេះ​បណ្តា​ល​ឲ្យ​ឆេះ​តូប​សរុប​១៨៥​តូប ចំណែក​តូប​ដែល​ឆេះ​អស់ទាំង​ស្រុង​មាន​ចំនួន​ប្រមាណ​១៤៨​តូប ​តែ​មិន​បណ្តាល​ឲ្យ​​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិតឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គិត​មក​ត្រឹមវេលា​​ម៉ោង​១១​យប់ថ្ងៃដដែល​ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច បាន​អន្តរាគមន៍ គ្រប់គ្រង​និង​ពន្លត់ភ្លើង​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នរ​គ​បាល​ខេត្ត​កំពត​៣​គ្រឿង និង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​គ្រឿង ។ ចំពោះ​ម្ចាស់​តូប​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ខាងលើ​​ក៏​មិន​ទាន់​បាន​ស្រង់​ឈ្មោះនៅឡើយទេ​ ​ចំណែក​សម្ភារ​ដែលរងការ​ខូចខាតក៏មិនទាន់ដឹងថា​មានទំហំប៉ុន្មាន​​ដែរ ។

គិតមកត្រឹមវេលាម៉ោង​​​​៨និង​១១នាទីព្រឹកថ្ងៃទី​៨ សីហា លោកអភិបាលស្រុកទឹកឈូ​បាន​ឱ្យ​ដឹង​ថា មូលហេតុនៃការឆាបឆេះផ្សារ​ខាងលើ​នេះគឺបណ្តាល​មកពីទុស្សេខ្សែភ្លើង ​​ខណៈ​ពេល​ខ្យល់បក់ខ្សែភ្លើងដែលមាន​មុខតំណ​​បាន​កកិតប៉ះ​​គ្នា​បង្ក​ឱ្យ​មានអគ្គិភ័យ​ឆាប​ឆេះតែម្តង ហើយម្យ៉ាងទៀត​នៅ​ពេលយប់​តូបលក់ដូរ​នី​មួយៗគឺ​​ត្រូវ​ម្ចាស់​បិទ​ទ្វារ​ចាក់សោគ្មាន​អ្នក​ដេកចាំនោះទេ ទើបអគ្គិភ័យឆេះរាលដាលផ្សារទាំងមូលបែបនេះ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ