ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ ២នាក់​ បង​ប្អូន​ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច​ ខណៈ​ពេល​ធ្វើ​ដំណើរតាម​ផ្លូវ​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ នារី​ ២នាក់​ បង​ប្អូន​​ ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច​ ខណៈ​ពេល​ធ្វើ​ដំណើរតាម​ផ្លូវ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៣០​នាទី យប់​ថ្ងៃទី​១៤​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​ផ្សារ​អគ្គ​ថ្មី កែង​ស្តង់​ជ្រូក​ ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​។

នារី​រង​គ្រោះ​មាន​ឈ្មោះ អ៊ុន​ ណៃ​គា​ អាយុ​ជាង​ ២០​ឆ្នាំ ជា​ប្អូន​ និង​បង​ស្រី​ពុំ​បាន​ប្រាប់​ឈ្មោះ​ឡើយ​។ ចំណែក​ជន​សង្ស័យ​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​ឌ្រីម​C125 ស៊េរី​២០១៣​ ពណ៌​ខ្មៅ ១គ្រឿង​ អត់​មាន​ស្លាក​លេខ​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​បាន​សម្រេច​ រួច​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ នៅ​ក្នុង​កាបូប​​នារី​រង​គ្រោះ​មាន​ទូរស័ព្ទ​ ១គ្រឿង​ និង​ឯក​សារ​មួយ​ចំនួន​ទៀត​។

ក្រោយ​កើតហេតុ​ នារី​រង​គ្រោះ​បាន​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ ដើម្បី​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​៕