ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​សព​មន្រ្តី​ធនាគា​រ​ជាតិ​ អន្ទង​ជន​សង្ស័យ​ប្លន់​សម្លា.ប់​ឲ្យ​ចូលសំ​ណាញ់​ច្បាប់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចា​ម ​៖ នៅ​ទី​បំផុត​ពិត​ជា​ឈាម​ស្រែក​ស្បែក​ហៅមែ​ន ​ជន​សង្ស័យ​ជា​ឃាត​ករ​ឈ្មោះ ហេ​ង ​ម៉ារ៉ែន ​ភេទ​ប្រុស​ អាយុ ៤​២​ឆ្នាំ ​មាន​តួនាទី​ជា​វរសេនីយ៍​ត្រី ​ឋានៈ​អនុ​ប្រធាន​គណ​នេយ្យ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ចាម​ ត្រូវបា​នចា​ប់​ខ្លួន​នៅ​វេលា​ម៉ោង ​១ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​១៤ ​កុម្ភៈ ​២០១៤​ ត្រង់​ចំណុច​ស្រែ​សង្កែ ​ភូមិ​ស្រែ​នន​ ឃុំ​កន្តួត​ ស្រុក​ចិត្រ​បូរី​ ខេត្ត​ក្រចេះ ​ជាប់​សង្ស័យ​សម្លា​ប់បុរស​ពោះ​ម៉ាយ​ឈ្មោះ ​ធុច ​សាថាត ​អាយុ ​៤៩​ឆ្នាំ ​ដោយ​បាន​ចាក់​សាំង​ដុតទាំ​ងរ​ស់​សម្លា.ប់​ប្លន់​យក​ខ្សែ.​ក ទ​ម្ងន់​ ២​តម្លឹង​

ខេត្ត​កំពង់ចា​ម ​៖ នៅ​ទី​បំផុត​ពិត​ជា​ឈាម​ស្រែក​ស្បែក​ហៅមែ​ន ​ជន​សង្ស័យ​ជា​ឃាត​ករ​ឈ្មោះ ហេ​ង ​ម៉ារ៉ែន ​ភេទ​ប្រុស​ អាយុ ៤​២​ឆ្នាំ ​មាន​តួនាទី​ជា​វរសេនីយ៍​ត្រី ​ឋានៈ​អនុ​ប្រធាន​គណ​នេយ្យ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ចាម​ ត្រូវបា​នចា​ប់​ខ្លួន​នៅ​វេលា​ម៉ោង ​១ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​១៤ ​កុម្ភៈ ​២០១៤​ ត្រង់​ចំណុច​ស្រែ​សង្កែ ​ភូមិ​ស្រែ​នន​ ឃុំ​កន្តួត​ ស្រុក​ចិត្រ​បូរី​ ខេត្ត​ក្រចេះ ​ជាប់​សង្ស័យ​សម្លា​ប់បុរស​ពោះ​ម៉ាយ​ឈ្មោះ ​ធុច ​សាថាត ​អាយុ ​៤៩​ឆ្នាំ ​ដោយ​បាន​ចាក់​សាំង​ដុតទាំ​ងរ​ស់​សម្លាប់​ប្លន់​យក​ខ្សែ.​ក ទ​ម្ងន់​ ២​តម្លឹង​ នា​ពេល​កន្លង​ទៅ​ថ្មីៗ ​ស្ថិតនៅ​ភូមិទី​៦ ​សង្កាត់​វាល​វង់​ ក្រុងកំ​ពង់​ចាម។​

លោក​វរសេ​នីយ៍​ទោ ​សាន ​សុភា នា​យកា​រិយាល័​យ​ព្រហ្មទ​ណ្ឌក​ម្រិត​ធ្ងន់​ខេត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ចាក់​សាំង​ដុត​សម្លាប់​មនុស្ស ​កាល​ពី​វេលា​ម៉ោង ​១១ ​និង​ ៣០​នាទី​ យប់​ថ្ងៃទី០​៩​ កុម្ភៈ ​រូប​លោក​បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ ​ជា​មួយនិ​ងកម្លាំង​ក្រោម​ឱវាទ ​សហការ​ជា​មួយ​និង​នគរ​បាល​ក្រុង​កំពង់​ចាម​ ដើម្បី​តាម​ប្រមាញ់​ជន​សង្ស័យ។​ ជា​មួយនោះ​ដែ​រ ​លោក​ឧត្តមសេ​នីយ៍ ​បែន ​រ័ត្ន ​ស្នងកា​រន​គរ​បាល​ខេត្ត ​ក៏​ដូចជា​ ​លោក​វរ​សេនីយ៍​ឯក ​ជឹម​ សេងហុង ​ស្នង​ការរ​ង​នគរ​បាល​ខេត្ត ​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​ ឲ្យ​បើក​កិច្ច​ប្រតិ​បត្តិកា​រ​ស្រាវជ្រាវ​ក្តៅគ​គុក ​និង​តាម​រយៈ​សាក្សី​រហូត​ស្គាល់​អត្ត​សញ្ញាណជ​ន​សង្ស័យ​ ដែល​បាន​ចាក់​សាំង​ដុត​សម្លាប់​មន្រ្តី​ធនាគារ​ជាតិ​ សា​ខា​ខេត្ត​កំពង់​ចាម​​​។​

រូប​លោ​កទទួល​ដំណឹងថា​ ​ជន​សង្ស័យ​បាន​រត់​គេច​ទៅ​ផ្ទះ​នៅ​រាជ​ធានី​ភ្នំពេញ ​ក៏បា​ន​ទៅ​តាម​ឃ្លាំ​មើល​ចំនួន ​៣​ថ្ងៃ ​តែមិ​នបា​ន​ឃើញ​នៅ​ផ្ទះនោះ​ទេ​ ហើ​យនៅ​ទីបំផុត​ដឹង​ថា ​បាន​បន្តរ​ត់គេ​ច​ទៅ​កាន់​ខេត្ត​ក្រចេះ។ ​ក្រោម​កិច្ច​សហ​ការ​ជា​មួយនិ​ង​នគរ​បាល​ខេត្ត​ក្រចេះ ​ជន​សង្ស័យ​ឈ្មោះ​ ហេង ​ម៉ារ៉ែន ​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​របស់​សាលា​ដំបូង​ខេត្ត ​រួច​បាន​បញ្ជូនម​ក​កាន់​ស្នង​ការ​ដ្ឋានន​គរ​បាល​ខេត្ត​ ដើម្បី​សួរ​នាំ។ ​

សមត្ថ​កិច្ច​បាន​ប្រាប់​ឲ្យដឹ​ងថា​ ​នៅ​ថ្ងៃ​ទី​០៧ ​កុម្ភៈ ​ឈ្មោះ ​ម៉ារ៉ែន ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ថ្ងៃ​ចុង​សបា្តហ៍ ​ដើម្បី​ទៅ​លេង​ផ្ទះ​នៅ​ភ្នំពេញ ​រហូតម​កដ​ល់​ព្រឹក​ថ្ងៃ​ចន្ទ​ បាន​ទូរ​ស័ព្ទ​មក​សុំ​ច្បាប់​លោក​ប្រធាន​គណ​នេយ្យ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត។​ ចាប់​តាំង​ពី​ពេល​ដែល​មាន​ករណី​ប្លន់​សម្លាប់​បុរស​ពោះម៉ា​យ​ខាង​លើ ​គេ​មិន​ដែល​ឃើញ​ជន​សង្ស័យ​មក​កន្លែង​ធ្វើកា​រនោះ​ទេ​ គឺ​បាត់​មុខ​រហូត​តែ​ម្តង​ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ទៅ​ទី​ណា​នោះ​ទេ។ ​

នៅ​ពេល​មុន​ករណី​សម្លាប់​បុរស​ពោះ​ម៉ាយ​ខាង​លើ ​ជន​សង្ស័យ​រូប​នេះ ​បាន​ទៅ​រក​រឿង​ប្រពន្ធ​នៅ​ផ្ទះ​ឯ​រាជ​ធានី​ភ្នំ​ពេញ រ​ក​លុយ ​ហើយ​មាន​ទឹក​មុខ​ខ្មៅ​ខុស​ពី​ធម្មតា​។ សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​១៣ ​កុម្ភៈ ​ជន​សង្ស័យ​រូប​នេះ ​បាន​ទូរ​ស័ព្ទ​​ទៅសួរ​កូន​ប្រុស​សព​បុរស​​ពោះ​ម៉ាយ​​នៅស្រុក​ព្រៃ​ឈរ​ ដោយ​ធ្វើ​លេស​សួរ​ថា​ ឪពុក​របស់​ឯង​ទៅ​ណា​ហើយ? ​គ្រាន់​តែកូ​ន​ប្រុស​សព​ឆ្លើយត​បថា​ ​ឪពុករ​បស់​ខ្ញុំ​ស្លាប់​ហើយ​ ក៏បិ​ទ​ទូរ​ស័ព្ទ​លែង​ទាក់​ទង​បាន។​

គួរ​រំលឹក​ថា ​បុរស​ពោះ​ម៉ាយ​កូន២ ​ឈ្មោះ ​ធុច ​សាថាត ​អាយុ ​៤៩​ឆ្នាំ​ បម្រើ​ការ​ងារ​នៅ​ធនាគារ​ជាតិ​សា​ខា​ខេត្ត​កំពង់​ចាម​ ត្រូវ​បាន​មិត្ត​ភក្តិ​ចាក់​សាំង​ដុត​ទាំង​រស់​នៅ​ក្នុង​បន្ទ​ប់ផ្ទះ​ជួល​មួយក​ន្លែង​ស្ថិត​នៅភូ​មិទី​៦ ​សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម​ បណ្តាល​ឲ្យ​រលាក​រលេះ​រលួយ​ពេញ​ខ្លួន​ប្រាណ​ប្លន់​យក​ខ្សែ.ក​មាស​ ១ខ្សែ ​ហើយ​រត់​គេច​ខ្លួន​បាត់ ​នៅ​វេលា​ម៉ោង ​១១ ​និង ​៣០​នាទី​ យប់​ថ្ងៃទី​០៩ ​កុម្ភៈ ​បន្ទាប់​មក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

តាម​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ ​កើត ​គឹមស៊្រី ​ភេទ​ប្រុស ​អាយុ ​៥២​ឆ្នាំ ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ​នៅ​វេលាម៉ោ​ងជា​ង ​៧​យប់ ​ថ្ងៃ​ទីខា​ង​លើ ​ត្រូវ​បាន​មិត្ត​ភក្តិ​ប្រុស​របស់​អ្នក​រង​គ្រោះ​បាន​ទូរស័ព្ទ​​ហៅ​ទៅ​ផឹក​ស៊ី​ជា​មួយ​នៅ​កន្លែង​មួយ​ក្នុង​ក្រុង​កំពង់​ចា​ម ​​រហូត​ដល់​វេលា​ម៉ោង​ជាង​ ៩យប់ ​បាន​ត្រលប់​មក​វិញ​រួម​ទាំង​មិត្ត​ប្រុស​ម្នាក់​អាយុ​ប្រហាក់​ប្រហែល​គ្នា​មក​អង្គុយ​និយាយលេ​ង​ក្នុង​បន្ទប់​។ បុរស​ម្ចាស់​ផ្ទះ​បន្ត​ថា ​រូបលោក​​​​មិន​បាន​ស្គាល់​មិត្ត​ភក្តិ​របស់​អ្នក​រង​គ្រោះ​ជា​នរណា​ទេ​ គ្រាន់​តែ​ឃើញ​អង្គុយ​លេង​រហូត​ដល់​វេលា​ម៉ោង​ ១១ ​និង ​៣០​នាទី​យប់​ ស្រាប់​តែ​ប្រពន្ធ​របស់​លោក ​(គឹម​ស្រ៊ី )​ បាន​ឃើញ​ភ្លើង​ឆេះ​ចេញ​​ពីបន្ទប់​លេខ៦​ នៅ​ជាន់​ក្រោម​នោះ​ និង​បាន​ឃើញ​បុរស​ដែល​មក​ជា​មួយ​បា​នរ​ត់គេ​ចខ្លួន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​បាត់។​

ភ្លាមៗ​នោះ ​រូប​លោក​បាន​ស្ទុះ​ទៅ​យក​បំពង់​ពន្ល​ត់អគ្គី​ភ័យ​ ១​បំពង់​ មក​បាញ់ ​និង​ទាញ​ទុយោ​ទឹក​នៅ​មុខ​ផ្ទះ​មក​បាញ់​លើ​ភ្លើង​ ក្នុង​ពេល​ដែលបា​ញ់ទឹ​ករលត់​ភ្លើង​ ស្រាប់​តែ​ឃើញ​បុរស​រង​គ្រោះ​ដើរ​ចេញ​ពី​បន្ទប់​ទឹក​មាន​ស្នាម​របួស​រលាក​ពេញ​ខ្លួន​ប្រាណ​តែ​ម្តង ​ចំណែក​ខ្សែ.កមា​ស ​១ខ្សែ ​ពាក់​នៅនឹ​ង.​ក​ថ្មីៗ ​បាន​បាត់ ​ដូច្នេះ ​ពិត​ជា​ត្រូវ​មិត្ត​ភក្តិ​ម​កជា​មួយ​ប្លន់​យក​ទៅបា​ត់​ហើយ។​ សព​បុរស​ពោះ​ម៉ាយ​ត្រូវ​បាន​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​ស្រុក​ព្រៃ​ឈរ។​

លោក​វរសេ​នីយ៍​ត្រី ​សំ ​ផាត ​អធិការន​គរបា​ល​ក្រុងកំ​ពង់​ចាម​ បាន​ប្រាប់​ឲ្យដឹ​ង​ថា ​នៅ​ល្ងាច​ថ្ងៃទី១​៤ ​កុម្ភៈ ​សមត្ថ​កិច្ច​មិន​ទាន់​បាន​សួរ​ចម្លើយ​ជន​សង្ស័យ​នេះ ​នៅ​ឡើយ​ទេ ​និង​បន្ត​សួរ​នៅ​ព្រឹក​ស្អែក៕​