រាជធានីភ្នំពេញ ៖ ដើម្បីបង្ហាញពីអត្ថន័យទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានរៀបចំទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ក្តីស្រឡាញ់មិនសម្រាប់តែមួយថ្ងៃ» កាលពីថ្ងៃទី១៣ កុម្ភៈ ២០១៤ នៅវិទ្យាល៏យជា ស៊ីម សន្ធរម៉ុក។
លោកមាក ឆរស្មី បានឡើងថ្លែងបើកកម្មវិធីថា លោកមានអារម្មណ៍សប្បាយរីករាយណាស់ដែលវិទ្យាល័យលោកបានក្លាយជាវិទ្យាល័យឈានមុខក្នុងការរៀបចំទិវានៃក្តីស្រឡាញ់ក្រោមប្រធានបទ «ក្តីស្រឡាញ់មិនសម្រាប់តែមួយថ្ងៃ» ដែលទិវានេះមានជាយូរមកហើយ ដោយមានការស្រឡាញ់ឪពុក ម្តាយ ក្រុមគ្រួសារ មិត្តភក្តិជាដើម។
ជាមួយគ្នានោះលេខាធិការនៃលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជារាជធានីភ្នំពេញ និងជាប្រធានការិយាល័យយុវជននៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោកង៉ែត ចាន់សុខ បានមានប្រសាសន៍ថា កម្មវិធីក្តីស្រឡាញ់មិនសម្រាប់តែមួយថ្ងៃនេះធ្វើឡើងក្នុងបំណងទប់ស្កាត់ និងអប់រំផ្សព្វផ្សាយឱ្យទូលំទូលាយជាសាធារណៈឱ្យយល់ពីទិវានៃក្តីស្រឡាញ់ ចូលរួមលើកកម្ពស់យល់ដឹង មិនមែនជាថ្ងៃលះបង់ខ្លួនប្រាណ ហើយលោកក៏ចង់ឱ្យមានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំដើម្បីអប់រំដល់យុវវ័យផងដែរ៕
ចែករំលែកព័តមាននេះ