យានស្រាវជ្រាវភពព្រះចន្ទចិនឈ្មោះ YUTU ស្រាប់តែដំណើរការវិញក្រោយពីដេក(ខូច)មក ក៏ប៉ុន្តែពួកអ្នកជំនាញការនៅខិតខំស្រាវជ្រាវរកមូលហេតុនៃការគាំងនោះ ។ នេះជាការប្រកាសកាលពីថ្ងៃទី១៣ កុម្ភៈ របស់អ្នកនាំពាក្យម្នាក់នៃកម្មវិធីសិក្សាភពព្រះចន្ទរបស់ ចិន ។
អ្នកនាំពាក្យរូបនេះលោក PEI ZHAOYU គូសបញ្ជាក់ថា YUTU វិលមកមានជីវិតជីវា៉វិញហើយ ។ លោក PEI អះអាងថា កិច្ចដំណើរការនៃការទទួលសញ្ញានានារបស់យាន YUTU មានជាធម្មតាវិញហើយ ក៏ប៉ុន្តែពួកអ្នកជំនាញការនៅបន្តស្រាវជ្រាវរកមូលហេតុនៃការគាំងរបស់យាននេះ ។
យាន YUTU លែងមានដំណើរការមុនពេលឈានចូលក្នុងដំណាក់កាលទី២របស់វាតាមពិនិត្យលើភពព្រះចន្ទ ពីថ្ងៃទី២៥ មករា ទៅនាពេលយប់ ។ YUTU បានដេកលក់ពេលផ្តល់សញ្ញាថា វាខូចរួចពួកអ្នកជំនាញការមានការបារម្ភចង់ដឹងថា តើវាអាចរស់ (ដំណើរការ) បានទេ ក្នុងសីតុណ្ហភាពដ៏ទាបបំផុតនាពេលយប់ នៅភពព្រះចន្ទ ។ លោកគូសបញ្ជាក់ថា យាន YUTU អាចត្រូវសង្គ្រោះ រួចវាដំណើរការបន្ត ៕
ចែករំលែកព័តមាននេះ