ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ និស្សិត​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​សិស្ស​ និស្សិត​ យុវ​ជន យុវ​តី​រួម​ទាំង​ប្រជា​ពលរដ្ឋ​ ប្រុស​ ស្រី​នា​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៤ នេះបាន​​នាំ​គ្នា​ទៅ​បរិច្ចាគ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង រាជ​ធានី​ភ្នំពេញ​។

យុទ្ធ​នា​ការ​បរិច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ​ក្រោម​ប្រធាន​បទ​ «ផ្តល់​ឈាម​​ផ្តល់​ក្តី​ស្រឡាញ់​» ក្រោម​វត្តមាន​លោក​ជំទាវ​ ឡោ ខេង សមា​ជិក​សភា និង​ជា​អនុ​ប្រធាន​ទី១​នៃ​កាក​បាទ​ក្រហមកម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ​ និង​លោក​វេជ្ជ​បណ្ឌិត​សេក ម៉ារឌី មន្ត្រី​បច្ចេក​ទេស​សុវត្ថិ​ភាព​នៃ​ការ​ចាក់​បញ្ចូល​ឈាម​តំណាង​ស្តី​ទី​អង្គ​ការ​សុខ​ភា​ព​ពិភព​លោក​ប្រចាំ​កម្ពុជា​។

លោក​ជំទាវ​ឡោ ខេង មាន​ប្រ​សាសន៍​ថា ឆ្នាំ​នេះ​យើង​បាន​ព្យាយាម​ផ្លាស់​ប្តូរ​ទម្លាប់​យុវ​ជន​ យុវ​នារី​ដែល​មុន​នេះ​រាល់​ទិវា​នៃ​ក្តី​ស្រឡាញ់​ ឬ​ថ្ងៃ​បុណ្យ​សង្សារ​ពួកគេ​តែង​តែ​នាំ​គ្នា​ដើរ​លេង​ ឬ​ជួប​ជុំ​គ្នា​សប្បាយ​​រីក​រាយ​ភ្លេច​ខ្លួ​ន​ភ្លើត​ភ្លើន​រហូត​ឈាន​ដល់​ការ​ដើរ​ហួស​គន្លង​ប្រពៃ​ណី​ ឬ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​នោះ​មក​ចូល​រួម​ក្នុង​ការ​ងារ​មនុស្ស​ធម៌​ ការ​បរិច្ចាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​ដង្ហោយ​​រក​ការ​ផ្តល់​ឈាម​ដើម្បី​ជីវិត​រស់​នៅ​បន្ត​ទៀត​។