ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​អុីតាលី​សុំ​លាលែង​ពីតំណែង​

11 ឆ្នាំ មុន

ប្រមុខ​​រដ្ឋា​ភិបាល​អុី​តាលី​​​​​​​​​​​​​​​លោក Enrico Letta ដែលរង​ការ​រិះ​គន់​ពីគណ​បក្ស​លោក ត្រូវ​​ដាក់​ពាក្យ​សុំ​លាលែង​​ចេញ​ពី​​តំណែង​ជូន​ប្រធា​នា​ធិបតី​​លោក Giorgio Napolitano នាថ្ងៃ​ទី​១៤ កុម្ភៈ ។ ប្រធានា​ធិបតី​ត្រូវ​ប្រគល់​ឱ្យ​លោក​​ Matteo Renzi បង្កើត​រដ្ឋា​ភិបាល​ថ្មី​ មួយ ។

ការ​សម្រេច​ចិត្ត​នេះ​របស់​លោក​ Enrico Letta ត្រូវ​បាន​ប្រកាស​​​ប៉ុន្មាន​​នាទី​ប៉ុណ្ណោះ​ក្រោយ​ការ​បោះ​ឆ្នោត​អនុ​ម័ត​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ PD ​នូវ​​សំណើ​របស់​ប្រធាន​គណ​បក្ស​លោក Matteo Renzi សុំ​​​​​​បង្កើត​រដ្ឋា​ភិបាល​ថ្មី​មួយ​ដើម្បី​ជំរុញ​​​ការ​កែ​  ទម្រង់ ។ សំណើ​របស់​លោក Renzi ត្រូវ​បាន​​អនុ​ម័ត​ដោយ​១៣៦​សំឡេង​ទល់​នឹង​១៦​សំឡេង​ប្រឆាំង ។
​​​

ក្នុង​​​សេច​ក្តី​ប្រកាស​​មួយ​​ លោក Enrico Letta បញ្ជាក់​ថា​ក្រោយ​ការ​សម្រេច​ចិត្ត​​របស់​ថ្នាក់​ដឹក​​នាំ​​​​​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ខ្ញុំ​បាន​ជម្រាប​ដល់​​ប្រធានា​ធិបតី​​នៃ​សាធារណ​រដ្ឋ​​ពី​ឆន្ទៈ​របស់​ខ្ញុំ​ដាក់​ពាក្យ​សុំ​លាលែង​នា​ថ្ងៃ​ទី​១៤ កុម្ភៈ ។លោក Matteo Renzi ដែល​​មាន​វ័យ​ក្មេង​ទើប​អាយុ​៣៩​ឆ្នាំ​ បាន​ស្នើ​ឱ្យ​បង្កើត​​​រដ្ឋា​​ភិ​បាល​​ថ្មី​មួយ​ ​ដើម្បី​​​បើក​នៅ​ដំណាក់​កាល​ថ្មី​មួយ​នៃ​ការ​កែ​ទម្រង់​នៅ​អុីតាលី ។ ​ដើម្បី​បញ្ចុះ​បញ្ចូល​គណ​បក្ស​លោក​​ឱ្យ​​​ព្រលែង​ដៃ​ពី​លោក​ Letta លោក​ Matteo Renzi លើក​ឡើង​ថា ​អុីតាលី​ពុំ​អាច​​ស្ថិត​នៅ​ក្នុង​​សភាព​ការណ៍​មិន​ច្បាស់​លាស់​ និង​អស្ថិរ​ភាព​មួយ​ឡើយ ។ យើង​ត្រូវ​មាន​របត់​  មួយ ៕