ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការជួបគ្នា​អន្តរកូរេ៉​​កម្រិត​ខ្ពស់​​លើក​ទី​2​ចាប់​ផ្តើម​​​នៅ​ភូមិ​​ប៉ាន​​មុន​ហ្សូម​

11 ឆ្នាំ មុន

យោង​តាម​​ទីភ្នាក់​ងារ​​ព័ត៌​មាន​​កូរ៉េ​ខាង​ត្បូង​​YONHAP ​ថា​ប្រទេស​កូរ៉េ​ទាំង​២​ចាប់​ផ្តើម​ការ​ជួបគ្នា​កម្រិត​ខ្ពស់​លើក​ទី​​២​នាថ្ងៃ​ទី​១៤ កុម្ភៈ ​នៅ​ភូមិ​​ប៉ាន​មុន​ហ្សូម ​ជា​ភូមិ​មួយ​​ស្ថិត​នៅ​តំបន់​​ហាម​មិន​ឱ្យ​មាន​​​កង​ទ័ព ដើម្បី​​ពិភាក្សា​​​គ្នា​ពី​បញ្ហា​​ទាំង​ឡាយ​​ទាក់​ទិន​​នឹង​​បច្ចុប្បន្ន​​ភាព​នៅ​​ឧប​ទ្វីព​​កូរ៉េ​​ ជា​ពិសេស​​ការ​ជួប​ជុំ​សាច់​ញាតិ​​គ្រួសារ​ដែល​​ព្រាត់​​គ្នា និង​សម​យុទ្ធ​​យោធា​​រួម​​ កូរ៉េ​ខាង​ត្បូង​និង​សហ​រដ្ឋ​​អាមេរិក ​។

យោង​តាម​​ទីភ្នាក់​ងារ​​ព័ត៌​មាន​​កូរ៉េ​ខាង​ត្បូង​​YONHAP ​ថា​ប្រទេស​កូរ៉េ​ទាំង​២​ចាប់​ផ្តើម​ការ​ជួបគ្នា​កម្រិត​ខ្ពស់​លើក​ទី​​២​នាថ្ងៃ​ទី​១៤ កុម្ភៈ ​នៅ​ភូមិ​​ប៉ាន​មុន​ហ្សូម ​ជា​ភូមិ​មួយ​​ស្ថិត​នៅ​តំបន់​​ហាម​មិន​ឱ្យ​មាន​​​កង​ទ័ព ដើម្បី​​ពិភាក្សា​​​គ្នា​ពី​បញ្ហា​​ទាំង​ឡាយ​​ទាក់​ទិន​​នឹង​​បច្ចុប្បន្ន​​ភាព​នៅ​​ឧប​ទ្វីព​​កូរ៉េ​​ ជា​ពិសេស​​ការ​ជួប​ជុំ​សាច់​ញាតិ​​គ្រួសារ​ដែល​​ព្រាត់​​គ្នា និង​សម​យុទ្ធ​​យោធា​​រួម​​ កូរ៉េ​ខាង​ត្បូង​និង​សហ​រដ្ឋ​​អាមេរិក ​។

ការ​ជួប​គ្នា​​កម្រិត​ខ្ពស់ ​លើក​ទី​មួយ​កាល​ពី​​ថ្ងៃ​ទី​១២ កុម្ភៈ ​បាន​បញ្ចប់​​ដោយ​ពុំ​​​សម្រេច​​បាន​លទ្ធ​ផល​ជាក់​ស្តែង​ឡើយ ​ជា​ពិសេស​​លើ​បញ្ហា​​សំខាន់​​​ទាំង​២​ខាង​លើ​​​នេះ​​ ។ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​១៣ ​កុម្ភៈ​ ក្រុង​ព្យុងយ៉ាង​ស្នើ​ដល់​​ក្រុង​សេ​អ៊ូល​​​ឱ្យ​មាន​​ការជួបគ្នា​លើក​ទី​២ ក្នុង​គោល​បំណង​ដោះ​ស្រាយ​​ការ​ខ្វែង​គំនិតគ្នា​នានា​រវាង​ភាគ​ី​ទាំង​២ ។ ​សម្រាប់​ការ​ជួប​ជុំ​សាច់ញាតិ​​គ្រួសារ​ព្រាត់​គ្នា ​ដែល​គ្រោង​​ធ្វើ​ពីថ្ងៃ​ទី​២០ ទៅ​២៥ កុម្ភៈ ​ខាងមុខ​នេះ កូរ៉េ​ខាង​ជើង​លើ​ក​ឡើង​​​ថា​​ការ​ជួបគ្នា​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា ​លើក​លែង​​តែ​ក្នុងដំណាក់​​កាល​នៃ​សម​យុទ្ធ​យោធា​​រួម​​​​​​រវាង​​សហ​រដ្ឋ​អាមេ​រិក​​​​និងកូរ៉េ​ខាង​ត្បូង​ដែល​គ្រោង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ទៅ ។ ​

ជាមួយ​នឹង​សំណើ​ពន្យារ​ពេល​សមយុទ្ធ​យោ​ធា​រួម​KEY RESOLVE ​និង FOAL EAGLE  ​​ទៅ​ធ្វើ​ក្រោយ​​ការ​ជួប​ជុំ​សាច់​ញាតិ​​គ្រួសារ​ព្រាត់​គ្នា​ ប្រសិន​បើក​កូរ៉េ​ខាង​ជើង​រក្សា​ជំហរ​នេះ​ ការ​ជួប​ជុំ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​​ច្បាស់​លាស់ ​។ ​ក្រុង​េសអ៊ូល​​បញ្ចេញ​យ៉ាង​ច្បាស់​​ពី​ជំហរ​របស់​ខ្លួន​លើ​ចំណុច​នេះ​ដោយ​អះ​អាង​ថា សម​យុទ្ធ​នឹង​ប្រព្រឹត្ត​​ទៅ​ដូច​​​ការ​​​គ្រោងទុក​ ។ ​គួរកត់​​សម្គាល់​់​ថា នា​ពេល​​នេះ​​​ភាគី​ទាំង​២​អាច​​ឈាន​ទៅសម្រេច​បាន​កុង​សង់​ស៊៊ុល​មួយ ។ ​ម្យ៉ាង​វិញ​​ទៀត ​បញ្ហា​សំខាន់​២​ទៀត​នឹង​ត្រូវ​លើក​ឡើង​គឺ​បញ្ហា​​រំសាយ​​នុយ​ក្លេ​អ៊ែរ ​នៅ​ឧប​ទ្វីប​​កូរ៉េ​ និង​ការ​ឃោសនា​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃថ្លូរ​​កំពូល​របស់​កូរ៉េ​ខាងជើង ​ដោយ​ប្រព័ន្ធ​ឃោសនា​​កូរ៉េ​​​ខាង​ត្បូង ។ ​ទាក​់​ទិន​ដល់​កាល​បរិច្ឆេទ​នៃ​ការ​​​ជួប​ជុំ​​សាច់ញាតិ​​ព្រាត់​គ្នា​​ ​ក្រុងសេ​អ៊ូល​ធ្លាប់​បាន​ស្នើ​កាល​ពីដំណាច​់ខែ​​មករា ​ដល់​កូរ៉េ​ខាង​ជើង ​យក​ថ្ងៃទី​១៧​ទៅ​២២ កុម្ភៈ ​ខណៈ​កូរ៉េ​ខាងជើង​បាន​ធ្វើ​សំណើ​​យក​ថ្ងៃ​ទី​២០ទៅ​២៥​ កុម្ភៈ ​ជា​កាល​​​បរិច្ឆេទ​​ជាន់​​ជាមួយ​​សម​យុទ្ធ​យោធា​រួម​កូរ៉េ​ខាង​ត្បូង​-អាមេរិក ។

សមាសភាពរបស់​គណៈ​ប្រតិ​ភូ​ទាំង​២​គឺ​នៅ​ដដែល​ដូច​មុន ​ដោយគណៈ​ប្រតិភូ​​កូរ៉េ​ខាងត្បូង​ដឹក​នាំ​ដោយ​​លោក​KIM KYON -HYUN ​នាយក​រង​ការិយាល័យ​​សន្តិ​សុខ​ជាតិ​នៃវិមាន​​​ប្រធានាធិបតី​ CHEONG LUA DEA ​ហើយ​គណៈប្រតិភូ​កូរ៉េ​​ខាងជើង​ដឹកនាំដោយ​​លោក​WON TONG-YON ​អនុ​ប្រធាន​​នាយកដ្ឋាន​​រណសិរ្ស​រួបរួម​របស់​បក្ស​ពលករកូរ៉េ ៕