ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ពន្ធ​នាគារ​មួយ​នៅ​រដ្ឋ​ធានី​យេម៉ែន​ស្លា.ប់​11​នាក់​

11 ឆ្នាំ មុន

ភ្នាក់​ងា​រ​សន្តិ​សុខ​យេម៉ែន​​រាយ​ការណ៍​ថា​ មនុស្ស​១១​នាក់​​ ក្នុង​នោះ​មាន​ឆ្មាំ​គុក​៧​នាក់​​ បាន​ត្រូវ​ស្លា.ប់​​​កាល​​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ​​ ក្នុង​ការ​វាយ​ប្រហារ​លើ​ពន្ធ​នាគារ​សំខាន់​មួយ​នៅ​រដ្ឋ​ធានី​យេម៉ែន​ ក្រុង​សាណា ពី​សំណាក់​ពួក​មនុស្ស​ដែល​ចង់​​រំដោះ​ពួក​អ្នក​ទោស ។ មាន​​សមា​ជិក​អាល់​កៃ​ដា​ជា​ច្រើន​នាក់​​ ត្រូវ​បាន​ឃុំ​ឃាំង​ក្នុង​ពន្ធ​នាគារ​នោះ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ក្រុង​ ។ ក្រសួង​មហា​ផ្ទៃ​​យេម៉ែន​ថ្លែង​ថា​

ភ្នាក់​ងា​រ​សន្តិ​សុខ​យេម៉ែន​​រាយ​ការណ៍​ថា​ មនុស្ស​១១​នាក់​​ ក្នុង​នោះ​មាន​ឆ្មាំ​គុក​៧​នាក់​​ បាន​ត្រូវ​ស្លាប់​​​កាល​​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ​​ ក្នុង​ការ​វាយ​ប្រហារ​លើ​ពន្ធ​នាគារ​សំខាន់​មួយ​នៅ​រដ្ឋ​ធានី​យេម៉ែន​ ក្រុង​សាណា ពី​សំណាក់​ពួក​មនុស្ស​ដែល​ចង់​​រំដោះ​ពួក​អ្នក​ទោស ។ មាន​​សមា​ជិក​អាល់​កៃ​ដា​ជា​ច្រើន​នាក់​​ ត្រូវ​បាន​ឃុំ​ឃាំង​ក្នុង​ពន្ធ​នាគារ​នោះ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ក្រុង​ ។ ក្រសួង​មហា​ផ្ទៃ​​យេម៉ែន​ថ្លែង​ថា​ ឆ្មាំ​គុក​៧​នាក់​​​បាន​ត្រូវ​សម្លាប់​ ហើយ​២​នាក់​ត្រូវ​របួស​​ក្នុង​ការ​វាយ​ប្រហារ​នោះ​​ ចំណែក​អ្នក​ទោស​ជា​ច្រើន​នាក់​ឆ្លៀត​ឱកាស​មាន​ចលា​ចល​​ បាន​រត់​ចេញ​ពី​គុក​ ។

​អាជ្ញាធរ​បញ្ជាក់​ថា​ កង​ឆ្មាំ​អាច​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​នោះ ហើយ​បង្ខំ​ពួក​ភេ​រវក​រ​​ឱ្យ​ដក​ថយ​ ។ ការ​វាយ​ប្រហារ​​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ ។ ក៏​ប៉ុន្តែ​ប្រទេស​យេម៉ែន​ កំពុង​​ប្រឈម​មុខ​នឹង​ឧទ្ទាម​កម្ម​មួយ ដឹក​នាំ​ដោយ​​បណ្តា​សាខា​​ដែល​សកម្ម​បំផុត​របស់​អាល់​ដៃ​ដា​ ។ ការ​ប្រយុទ្ធ​គ្នា​​និង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​ទាំង​ឡាយ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​​រយៈ​ពេល​២​ឆ្នាំ​​ចុង​ក្រោយ​នេះ ។​មុន​នេះ​​ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​​ដែរ​ ​​សា​ស្ត្រា​ចារ្យ​​ជន​ជាតិ​អង់​គ្លេស​ម្នាក់​​​​​​​​ ត្រូវ​បាន​បាត់​ខ្លួន​នៅ​ក្រុង​សាណា ។ សាស្ត្រា​ចារ្យ​រូប​នោះ អាច​ត្រូវ​គេ​ចាប់​ពង្រត់​ ៕