១-ក្រុមហ៊ុនទូរស័ព្ទចិនលុកលុយក្នុងទីផ្សារពិភពលោក
ស្ត្រីម្នាក់ចុចទូរស័ព្ទ ខណៈពេលដើរកាត់ហាងលក់ស្មាតហ្វូន ដ៏ល្បីនៅលើពិភពលោកក្នុងសហរដ្ឋអាមេរិកដែលទើបប្រកាសវិនិយោគទុន រួមជាមួយក្រុមហ៊ុនទូរស័ព្ទដ៏ធំរបស់ចិន «ឆាយណា ម៉ូបាយ» ដោយចេញលក់នៅលើទីផ្សារកាលពីថ្ងៃទី១៧ មករា ២០១៤ ។
២-បើកយន្តហោះទស្សនាព្រះចន្ទ
អាកាសយាននិកអង់គ្លេស បានបញ្ជាយន្តហោះនាំអ្នកដំណើរទស្សនាភាពស្រស់ស្អាតរបស់ព្រះចន្ទ នៅមុនពេលចត ក្នុងអាកាសយានដ្ឋាន«ហ៊ីតត្រូ » ទីក្រុងឡុង ចក្រភពអង់គ្លេស ។
៣-ឈុតខ្លាឃ្មុំ សុំព្រះពរ ក្នុងឆ្នាំថ្មីរបស់ជនជាតិរ៉ូម៉ានី
អ្នករបាំនៅភាគខាងកើតឆៀងខាងជើងប្រទេសរូ៉ូម៉ានី បានបង្ហាញឈុត«ខ្លាឃ្មុំរាំ» គឺជាប្រពៃណីបុរាណ ដើម្បីសុំឱ្យមានសំណាងល្អក្នុងឆ្នាំថ្មី ខណៈពេលដើរជាក្បួននៅទីក្រុងកូម៉ាណេស្ទី កាលពីពេល ថ្មីៗកន្លងទៅ ។
៤-មនុស្សដែកឆក់
លោកអេទីបា អេលសាយ៉េវ ជាគ្រូប្រដាល់ជនជាតិហ្សកហ្ស៊ី ឬមនុស្សដែកឆក់ បានបង្កើតឯតទគ្គកម្មថ្មីក្នុងគីនណេសប៊ុក ដោយខ្លួនប្រាណរបស់គេអាចឆក់ស្លាបព្រាបានដល់ទៅ៥៣ដើម។
៥-ប្រេស៊ីលប្រារព្ធពិធីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី
សមាជិកក្នុងសហគមន៍ពាណិជ្ជកម្មក្រុងសៅប៉ូឡូបានបង្ហោះប៉េងប៉ោង មានពណ៌តាមទម្រង់ទង់ជាតិប្រេស៊ីលជាច្រើនពាន់គ្រាប់ ប្រារព្ធពិធីដាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ។
៦-មេឆ្មាយកឆ្កែធ្វើកូនធម៌
«ណូលែន» ជាកូនឆ្កែពូជ «ភីតប៊ូល» មានសំណាងល្អ ត្រូវ«ល័រ លីន» ជាមេឆ្មាទទួលធ្វើជាកូនចិញ្ចឹម ។ ភាពកក់ក្តៅនេះ បានកើតឡើងនៅឯមណ្ឌលសង្គ្រោះសត្វគ្លីហ្វលែន រដ្ឋអូហាយយ៉ូ សហរដ្ឋអាមេរិក ។
៧-ថ្ងៃកំណើតមេដឹកនាំជាតិនិយមអ៊ុយក្រែន
ក្រុមជាតិនិយមអ៊ុយក្រែន បានដើេរជាក្បួនកាន់គប់ភ្លើងនៅទីក្រុងល្វីវ ក្នុងឱកាសគម្រប់ខួប១០៥ឆ្នាំរបស់លោកស្តេវ៉ាន បានដេរ៉ា អតីតអ្នកនយោបាយអ៊ុយក្រែន និងជាមេដឹកនាំក្រុមជាតិនិយមអ៊ុយក្រែន ។
៨-កាំជ្រួចឆ្នាំថ្មី
កាំជ្រួចភ្លើងសម្រាប់ស្វាគមន៍ឆ្នាំថ្មី ស្ថិតនៅលើវិហារ«សេន វីទូស» ក្នុងទីក្រុងប្រាក ប្រទេសឆែក ។ កាំជ្រួចនោះប្រសិនបើឃើញមួយភ្លែតនឹងស្មានថាជាព្រះអគ្គីឆាបឆេះ ប៉ុន្តែជាភ្លើងលម្អនៅលើដែនអាកាសរបស់ឆែក ។
៩-រន្ទះបាញ់
រន្ទះបាញ់នៅកំពង់ផែម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ ខណៈពេលមានព្យុះភ្លៀង។
១០-មនុស្សនៅពាសពេញឆ្នេរសមុទ្រ
មហាជនច្រើនកុះករនាំគ្នាកម្សាន្តទឹកសមុទ្រនៅឆ្នេរ«អីុបា៉ណេម៉ា» ក្រុងរីយ៉ូ ដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល ដើម្បីកាត់បន្ថយកំដៅ ខណៈពេលប្រទេសជាច្រើននៅអាមេរិកខាងត្បូង ទាំងប្រេស៊ីល និងអាហ្សង់ទីន កំពុងទទួលរងឥទ្ធិពលរលកកំដៅខ្លាំង ៕
ចែករំលែកព័តមាននេះ