យករំសេវផាវច្នៃធ្វើគ្រាប់បែកបោកត្រី ភ្លាត់ស្នៀតផ្ទុះរបួសធ្ងន់ស្រាល ៤នាក់
ខេត្ដប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ និង ៣នាក់ទៀត រងរបួសស្រាល ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលយករំសេវផាវទៅដាក់ក្នុងកំប៉ុងបុកច្នៃធ្វើគ្រាប់បែក ដើម្បីយកទៅបោកត្រីនៅក្នុងទឹកស្ទឹងមួយកន្លែង តែមិនទាន់បានបោកចូលទៅក្នុងទឹកផង ក៏ផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី១១ កុម្ភៈ ២០១៤ នៅចំណុចស្ទឹងកុយ ស្ថិតក្នុងភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ចែករំលែកព័តមាននេះ