ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​សាហាយ​ស្មន់​តុលាកា​រ​សម្រេច​ដោះ​លែង​បុរស​ជន​ជាប់​ចោទ​លួច​ពង្រត់​ប្រពន្ធ​មន្រ្តី​សា​លាខេ​ត្ត​ក្រចេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ លោក ​តែ ​សំអាង ​ចៅ​ក្រម​ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៤​ បាន​ប្រកាស​សាល​ក្រម​ និង​សម្រច​លើ​កកា​រចោទ​ប្រកាន់​ និង​ដោះ​លែង​ជន​ជាប់​ចោទ​ឈ្មោះ ​យិន​ ទូច​ ភេទ​ប្រុស ​អាយុ ៣​៥​ឆ្នាំ ​មាន​មុខរ​បរ​ជាក​សិ​ករ​ ដែល​សាហាយ​ស្មន់​ជា​មួយ​ប្រពន្ធ​មន្រ្តី​សា​លា​ខេត្ត​ក្រចេះ ​និង​បាន​ពង្រត់​គ្នា​​ទៅរួម​រ័ក្ស​ស្នេហា​អស់​រយៈ​ពេល​ ២១ថ្ងៃ ​នៅ​ក្នុង​ស្រុក​អូរ​រាំង​ឪ ​ខេត្ត​កំពង់​ចាម​ ប្រព្រឹត្ត​កាល​ពី​កំឡុងខែ​តុលា ​ឆ្នាំ​២០១៣ ​នោះ ​ឲ្យ​មាន​សេរី​ភាព​។

រាជ​ធានី​ភ្នំ​ពេញ ​៖ លោក ​តែ ​សំអាង ​ចៅ​ក្រម​ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៤​ បាន​ប្រកាស​សាល​ក្រម​ និង​សម្រច​លើ​កកា​រចោទ​ប្រកាន់​ និង​ដោះ​លែង​ជន​ជាប់​ចោទ​ឈ្មោះ ​យិន​ ទូច​ ភេទ​ប្រុស ​អាយុ ៣​៥​ឆ្នាំ ​មាន​មុខរ​បរ​ជាក​សិ​ករ​ ដែល​សាហាយ​ស្មន់​ជា​មួយ​ប្រពន្ធ​មន្រ្តី​សា​លា​ខេត្ត​ក្រចេះ ​និង​បាន​ពង្រត់​គ្នា​​ទៅរួម​រ័ក្ស​ស្នេហា​អស់​រយៈ​ពេល​ ២១ថ្ងៃ ​នៅ​ក្នុង​ស្រុក​អូរ​រាំង​ឪ ​ខេត្ត​កំពង់​ចាម​ ប្រព្រឹត្ត​កាល​ពី​កំឡុងខែ​តុលា ​ឆ្នាំ​២០១៣ ​នោះ ​ឲ្យ​មាន​សេរី​ភាព​។

លោក​ តែ ​សំអាង​ បាន​អាន​សាល​ក្រម​ដោយ​បាន​បញ្ជាក់​ថា ​ពុំ​មាន​ពិរុទ្ធ​ភាព​ចំពោះ​ជ​ន​ជាប់​ចោទ​ឈ្មោះ យិ​ន ​ទូច ​ពី​បទ​ ”កំហែង​ដោយ​មាន​បញ្ជា​ដោយ​ដាក់​លក្ខ​ខណ្ឌ​អ្វី​មួយ“​ ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យ​ការ​នោះ​ទេ។​ ហេតុដូ​ច្នេះ ​តុលាកា​រស​ម្រេច​លើ​កការ​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ ​យិន​ ទូច ​ភេទ​ប្រុស​ អាយុ ​៣៥​ឆ្នាំ​ មុខ​របរ​ជា​កសិក​រ ​ទីលំ​នៅ​ស្នាក់​នៅ​ភូមិ​សូយ ​ឃុំ​មៀន ​ស្រុកអូ​រ​រាំង​ឪ ​ខេត្ត​កំពង់​ចាម​ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ខា​ង​លើ ​និង​សម្រេចដោះ​លែ​ង​គាត់​ឲ្យ​មាន​សេរី​ភាព​វិញចា​ប់ពី​ពេល​នេះ​ត​ទៅ។ ​

តុលា​ការ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ ​យិន​ ណៃភឿង ​ភេទ​ស្រី ​អាយុ ​៤៥​ឆ្នាំ ​មុខ​របរ​ជា​កសិ​ករ ​ទី​លំ​នៅ​ស្នាក់​នៅ​ភូមិ​សូយ ​ឃុំ​មៀន ​ស្រុកអូ​ររាំ​ង​ឪ ​ខេត្ត​កំពង់​ចាម​ ដាក់ព​ន្ធនា​គារ​រយៈ​ពេល​ ១​ឆ្នាំ ​ប៉ុន្តែ​ ការ​អនុ​វត្តន៍​ទោស​នេះ ​ត្រូវ​ព្យួរ​ទាំង​អស់​ពី​បទ ​«លួច»។​ ឈ្មោះ យិ​ន​ ទូច ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តំណាង​អយ្យ​ការ​ពី​បទ​ «កំហែង​ដោយ​មាន​បញ្ជា ​ដោយ​ដាក់​លក្ខ​ខណ្ឌ​អ្វី​មួយ» ​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​

ក្នុង​សវនា​ការ​ជាប់ពា​ក់​ព័ន្ធនឹ​ង​ករណី​តាម​ញ៉ែបា​នស​ម្រេច​អ្នក​គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ ​ហេង ​វណ្ណដេត ​អាយុ ​៤៥​ឆ្នាំ ​ដែល​ជា​ប្រពន្ធ​របស់​មន្រ្តី​សា​លា​ខេត្ត​ក្រចេះ​ម្នាក់​ តាម​រយៈ​ច្រឡំ​លេខ​ទូរស័ព្ទ​រហូត​ដល់​បាន​ខ្លួន​ប្រាណ​ស្រ្តី​រង​គ្រោះ ​គឺ​បាន​រួម​ភេ​ទ​ជាមួយ​ជន​រង​គ្រោះ​ជិត​ ១ខែ​ (២១​ថ្ងៃ) ​និង​បាន​ពង្រត់​ស្ត្រី​វ័យ​ ៤៥​ឆ្នាំ​ រូប​នោះ ​ទៅ​រួម​រ័ក្ស​មេត្រី​អស់​រយៈ​ពេល​ ២១​ថ្ងៃ ​ថែម​ទៀត​ នៅ​ក្នុង​ស្រុកអូ​ររាំ​ងឪ​ ខេ​ត្តកំ​ពង់ចា​ម ​កាល​ថ្ងៃទី​១១ ​តុលា ​២០១៣។​ ចំណែក​ឯ​ឈ្មោះ យិ​ន ​ណៃភឿង ​ត្រូវបា​នចោ​ទប្រកាន់ពី​ប​ទ ​«លួចលុ​យរ​បស់​ជន​រង​គ្រោះ»។​

យោង​តាម​តុលាកា​រ ​បា​នឲ្យ​ដឹង​ថា ​នៅ​ក្នុង​ការ​ចុះ​ចេញ​ពី​គ្រួសារនោះ​ ជ​ន​រង​គ្រោះ​ឈ្មោះ ​ហេង ​វណ្ណដេត ​ដែល​មាន​ប្តី ​និង​កូន​ជា​ច្រើន​នាក់​នៅ​ក្នុង​បន្ទុក​នោះ​ បាន​វេច​ខ្ចប់​យក​លុយ​ដុល្លារ​ចំនួន​ ៣០០០០$ លុ​យ​ខ្មែរ​ ចំនួន ​១១​លាន​រៀន ​និង​គ្រឿង​អលង្កា​មាន​តម្លៃ​ជា​ច្រើន​ទៀត ​ដោយ​មិន​ឲ្យ​កូន​ ឬ​ប្តី​បាន​ដឹង​ឡើយ ​និង​បាន​មក​រួម​រស់​ជាមួ​យ ​យិន ​ទូច ​នៅ​ផ្ទះ​ឈ្មោះ ​យិន ​ណៃភឿង ​ស្ថិត​នៅ​ដូចអា​សយ​ដ្ឋាន​ខាង​លើ។ ​

ជន​ជាប់​ចោទ​ឈ្មោះ ​យិន ​ទូច ​ត្រូវបា​ន​ចាប់​ខ្លួនដោ​យស​មត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ ​ក្រសួង​មហា​ផ្ទៃ ​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ ​កាល​ពីថ្ងៃទី​៣១ ​តុលា ២​០១៣​ ល្ងាច ​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រួម​រស់​ជា​មួយជ​នរ​ង​គ្រោះ។​ ក្នុង​ហេតុ​ការណ៍​ឃាត់​ខ្លួន​នោះ ​នៅពេ​លដែ​ល ​យិន​ ទូច ​និង ​ហេង ​វណ្ណ​ដេត ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​មៀន ​បាន​នាំ​ខ្លួន​សាក​សួរ ​ជនជា​ប់ចោ​ទឈ្មោះ យិ​ន ​ណៃ​ភឿង ​បាន​លួចយ​កកេ​ស​ដែក ​ដែល​ក្នុង​នោះ មា​ន​លុយ ​២៦០០០$ ​លុយ​ខ្មែរ​ ១​លាន​ ៥​សែន​រៀល ​និង​គ្រឿង​អលង្កា​មួយ​ចំនួន​ទៀត​ទៅ​លាក់​ទុក​នៅ​ផ្ទះ​អ៊ុំរ​បស់គា​ត់​នៅ​ក្នុង​ភូមិ។​

តែ​ក្រោយម​ក​ ក៏​បាន​យក​មក​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​នគរ​បាល។​ ជន​ជាប់​ចោទ​នៅពេ​លស​វនា​ការ​កាល​ពីថ្ងៃទី​០៥ ម​ករា ​២០១៤ ​កន្លង​ទៅ​ ឈ្មោះ ​យិន ​ទូច ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​តំណាងអ​យ្យ​ការ​ ប៉ុន្តែ បា​ន​សារ​ភាព​ថា ​ខ្លួន​ពិត​មាន​ទំនាក់​យ៉ាង​ស្អិត​រមួត​ជា​មួយ​ស្រ្តី​ឈ្មោះ ​ហេង ​វណ្ណដេត ​និងបា​ន​ទាក់​ទង​តាម​ទូរស័ព្ទ​អស់រ​យៈពេ​លជា​ង ​២ឆ្នាំ​ មុន​បាន​ខ្លួន​ប្រាណ ​និង​សម្រេច​មក​រួមរ​ស់ជា​​មួយ​គ្នា កាល​ពី​កំឡុង​ខែ​តុលា ​២០១៣។​

ជន​ជាប់​ចោទ​ឈ្មោះ ​យិន​ ទូច​ បាន​និយាយ​ក្នុង​ពេល​សវនាការ​ថា ​«មូល​ហេតុ​ដែល​ខ្ញុំ​ឧស្សាហ៍​ទូរ​ស័ព្ទ​ទៅ​គាត់​ ​ពីព្រោះ​តែ​គាត់​ប្រាប់​ខ្ញុំ​ថា ​គាត់​នៅ​លីវ ​និង​មិន​មាន​កូន ​ឬ​ប្តី​នោះទេ​។ ​ដោយ​តែ​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​ជា​ញឹក​ញាប់នោះ​ ​បាន​ធ្វើ​ឲ្យ​ពួក​យើង​ទាំង​ ២​នាក់ ​បាន​ចាប់​ចិត្ត​ស្រឡាញ់​ ហើយ​រូប​គាត់​ក៏​បាន​បាក់​ចិត្ត​ស្រឡាញ់​រូប​គាត់​យ៉ាង​ងុប​ងល់ផ​ងដែ​រ ​ទើប​ធ្វើ​ឲ្យ​ពួកយើ​ង​បាន​ស្កាត់​រក​ជួបមុ​ខ​គ្នា ​និង​ស្គាល់​មុខ​គ្នា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ឆ្នាំ​មុន។​

ឈ្មោះ ​យិន ​ទូច ​បាន​បន្ថែម​ថា ​គាត់​មិន​បាន​បង្ខិត​បង្ខំ ​ឬ​ចាប់​ពង្រត់​ (ហេង ​វណ្ណ​ដេត) ​ឲ្យ​មក​រស់​នៅ​ជា​មួយ​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​នោះទេ​ គឺ​​គាត់​បាន​មក​រួម​រស់​ជា​មួយ​ដោយ​សេចក្តី​សម្រេច​ចិត្ត​របស់​ ហេង ​វណ្ណ​ដេត៕​