ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​​ម៉ូតូ​​​ថ្មី​​សន្លាង​​​​ជិះ​ទៅ​​បង្អួត​​​​សង្សា​រ​​​ចោរ​​បា.ញ់​​​​ប្លន់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​​​ ​យុវជន​ម្នាក់​​រង​របួស​​​​ធ្ងន់ ​​ក្នុង​អំពើ​បា.ញ់​ប្រហារ​​បំណង​​ប្លន់​​យកម៉ូតូ​​ម៉ាក​សេ​​​១២៥​​​ស៊េរី​​ឆ្នាំ​​​​២០១៤ ​ពណ៌​ខ្មៅ ​គ្មាន​​ស្លាក​លេខ​​​មួយ​គ្រឿង​ ​នៅចំណុច​​ផ្លូវ​បេតុង​​ក្បែរ​របង​​សាលា​បឋម​សិក្សា​ដំបូក​ខ្ពស់​ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​​២ សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ​ ​កាល​ពីវេលា​ម៉ោង៨និង​​៣០នាទី​​​យប់​ថ្ងៃ​ទី​​១២ កុម្ភៈ ។

រាជធានី​ភ្នំពេញ ​៖​​​ ​យុវជន​ម្នាក់​​រង​របួស​​​​ធ្ងន់ ​​ក្នុង​អំពើ​បាញ់​ប្រហារ​​បំណង​​ប្លន់​​យកម៉ូតូ​​ម៉ាក​សេ​​​១២៥​​​ស៊េរី​​ឆ្នាំ​​​​២០១៤ ​ពណ៌​ខ្មៅ ​គ្មាន​​ស្លាក​លេខ​​​មួយ​គ្រឿង​ ​នៅចំណុច​​ផ្លូវ​បេតុង​​ក្បែរ​របង​​សាលា​បឋម​សិក្សា​ដំបូក​ខ្ពស់​ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​​២ សង្កាត់បឹង​ទំពុន​ ខណ្ឌមានជ័យ​ ​កាល​ពីវេលា​ម៉ោង៨និង​​៣០នាទី​​​យប់​ថ្ងៃ​ទី​​១២ កុម្ភៈ ។

​​តាមប្រភពព័ត៌មាន​​ពីកន្លែ​កើត​ហេតុ​​​បាន​ឱ្យ​ដឹង​ថា ​​យុវជន​​រង​គ្រោះ​ក្នុង​អំពើបាញ់​ប្រហារ​​ខាង​លើ​​នេះឈ្មោះ​​​បេ រស្មី​ អាយុ​​២៧ឆ្នាំ ​​​មានទី​លំនៅ​​​ក្នុង​សង្កាត់​ទួល​ទំពូង​​ទី​​១ ខណ្ឌ​ចំការមន ​​និង​មាន​​មុខ​របរ​​ជា​ជាងជួស​ជុល​ទូរស័ព្ទ​​នៅ​ផ្សារ​​​​ឃ្លាំង​រំសេវ​ ។ ​​​​មុន​ជួប​ហេតុការណ៍​​​​ចោរប្លន់ប្រដាប់​អាវុធ​​នោះ​ឈ្មោះបេ រស្មី​ បាន​ទូរស័ព្ទណាត់​គ្នា​​ជាមួយ​សង្សារ​​​ដែលមាន​​ទីលំនៅ​​ជិត​កន្លែង​កើត​ហេតុ​​​បំណង​​​ឌុប​គ្នា​​​​​ដើរលំហែ​កាយ​ខាង​ក្រៅ​​​​​​​​​ បន្ទាប់​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទិញបាន​ម៉ូតូ​ថ្មី​​ដើម្បី​​បង្អួត​រាត្រីកាល​​ ។ ​ពេល​ឈ្មោះ​បេ រស្មី​ ជិះ​​​​​ម៉ូតូចេញ​ពីលំនៅឋាន​របស់​ខ្លួន​ ​ឆ្ពោះ​​​ទៅ​ផ្ទះសង្សារ​ ​លុះ​មក​​​​ដល់​ចំណុច​កើតហេតុ​ ស្រាប់​​តែមាន​​ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធ​​​២នាក់​​ស្លៀក​ពាក់​​សីុវិល​​ ជិះ​ម៉ូតូ​ម៉ាក​និច​​ ពណ៌ស​ ​មិន​ចាំស្លាក​លេខ​​​បាន​តាម​កៀរ​​​​​​​​​ឱ្យឈប់​​​ហើយ​សំឡុត​​ប្លន់​យក​ម៉ូតូ​​ ។ ​ប៉ុន្តែ​ពេលនោះ​​​​ឈ្មោះ​បេ​ រស្មី ​​​​ដោយ​ស្រឡាញ់​​​​ម៉ូតូ​ថ្មី​​​លើស​ពីជីវិត​ខ្លួន​​ឯង​នោះ​​​មិន​បាន​ឱ្យ​ម៉ូតូ​ទៅក្រុម​ចោរ​តាម​សម្រួល​​​ទេ ​ទើប​​កើត​មាន​ការ​ប្រទូស​​្ដ​រ៉ាយ​​​គ្នា​ឡើង ​​​ជា​ហេតុ​​ធ្វើ​ឱ្យក្រុម​​​ចោរប្លន់​​​​​ដែល​មាន​អាវុធ​​​​ជា​ប់​ដៃ​បាន​បាញ់គំរាម​​​​​ចំនួន​​៣គ្រាប់​ ផ្ទួន​ៗ​គ្នា​​ ។

ការ​បាញ់​​ប្រហារ​​ដ៏​ព្រៃផ្សៃ​​នេះ​​បណ្ដាល​ឱ្យ​គ្រាប់​កាំភ្លើង​​​​​មួយគ្រាប់​​ត្រូវ​ចុង​ដោះ​​ខា​ង​ឆ្វេង​​ហើយ​បេ រស្មី​ បាន​ព្យា​យាម​​​រត់គេច​​ចេញ​ពីម៉ូតូ​​​​​រហូត​ដល់​​ដួល​ដេក​ ។ បន្ទាប់ពី​​ក្រុម​ចោរប្លន់​​បាញ់​​​ហើយ​នោះ​​ក៏បាន​យកម៉ូតូ​​​​​​​​​​​​​​​ជិះគេច​ខ្លួន​​ទៅបាត់​ដោយ​សុវត្ថិ​ភាព​​ ។ ​រី​ឯ​​ជន​រង​គ្រោះ​​ត្រូវបានសមត្ថកិច្ច​​នគរបាល​មូល​ដ្ឋាន​​​​​និង​ប្រជា​ពលរដ្ឋ​​​នៅជិតកន្លែង​កើត​ហេតុ​ជួយ​​​ដឹក​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ​-សូវៀត​ ។ ​គ្រូ​ពេទ្យ​នៃ​មន្ទីរ​​ពេទ្យ​​​​មិត្ត​ភាព​ខ្មែរ​-សូវៀត​បាន​ឱ្យ​ដឹង​ថា ​បេ​ រស្មី ​​បាន​រួច​ផុត​ពី​​គ្រោះ​​ថ្នាក​់​​ដល់​អាយុជីវិត​​ហើយ​​ បន្ទាប់​ពីក្រុម​​គ្រូ​ពេទ្យ​​វះកាត់​រួច​រាល់​ ។ ​​​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​​ក៏​ឈ្មោះ​​បេ រស្មី ​ចាំបាច់​​ត្រូវ​​សម្រាកព្យា​​​បាល​​​​​​របួស​នៅក្នុងមន្ទីរ​​​​​​ពេទ្យមួយ​រយៈ​ដែរ ។ ​សូម​រំឭក​ថា​ មួយ​រយៈ​នេះ​អំពើ​ឆក់ប្លន់​​នៅក្នុង​ភូមិសាស្ត្រ​​ស​ង្កាត់បឹង​ទំពុន​​ និង​សង្កាត់​ស្ទឹងមានជ័យ​ ដែល​ជាសង្កាត់​​ពីរមាន​ព្រំ​ប្រទល់​ជាប់​គ្នា​​​ និងមាន​ភូមិសាស្ត្រ​​ស្មុគស្មាញ​​ជា​ង​គេ​​នៅ​ក្នុងខណ្ឌមានជ័យ​ ​កើតមាន​បទល្មើស​​លួច​ ឆក់​ ប្លន់ ​ញឹក​ញាប់​​គួរឱ្យ​​​​កត់សម្គាល់​​បំផុត​​ជាក់​ស្ដែង​​ដូចករណី​​ខាង​លើនេះ​ជា​ដើម ដែល​អាជ្ញាធរ​​គួរ​តែ​​ពង្រឹង​​​ឱ្យខ​្លាំង​នូវសន្ដិ​សុខ​ក្នុង​តំបន់​​នោះ​ ។

​ដូច្នេះ​​ដើម្បី​រឹត​បន្ដឹង​​​សន្ដិសុខ​សណ្ដាប់​ធ្នាប់​​​សាធារណៈ​​​​​​​ក្នុង​តំបន់​​​ឡើង​វិញ​ មាន​តែ​សមត្ថ​កិច្ច​និង​​អា​ជ្ញាធរ​ពាក់​ព័ន្ធ​​ពង្រឹង​ការល្បាត​ពួន​ស្ទាក់​​តាមច្រក​នានាក្នុងមូល​ដ្ឋាន​​ឱ្យ​បានជាប់​ជា​ប្រចាំ គ្រប់ចំណុច​​​​​​​​​ឆ្ពោះ​​ឡើងមក​ផ្លូវធំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើប​អាច​លុប​បំបាត់​បាតុ​ភាព​ដូចខាងលើ​​​បាន​​ ទោះបីមិន​អាច​ទប់ស្កាត់​​បាន​​១០០​%ក្ដី ៕