ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយមកដល់ឃើញកូនស្តែងនឹងភ្នែកស្រែក​យំរហូតដល់សន្លប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត បុរស​ម្នាក់​ខំធ្វើការ​ជា​ជាង​កញ្ចក់​នៅ​ពេល​ថ្ងៃ និង​ឆ្លៀត​ទៅ​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​នៅ​ពេល​យប់​ថែម​ទៀត ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​មានកូន​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ក្នុង​បន្ទុក តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​មក​ពី​ធ្វើការ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត បុរស​ម្នាក់​ខំធ្វើការ​ជា​ជាង​កញ្ចក់​នៅ​ពេល​ថ្ងៃ និង​ឆ្លៀត​ទៅ​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​នៅ​ពេល​យប់​ថែម​ទៀត ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​មានកូន​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ក្នុង​បន្ទុក តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​មក​ពី​ធ្វើការ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងត្បូង​ខ្លោងទ្វារវត្ត​សំរោង​អណ្ដែត​ប្រមាណ​៥០០​ម៉ែត្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​និង​ផ្លូវ​បេតុង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទេព បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ ពណ៌​ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បំរុង​ឆ្ពោះទៅ​ផ្លូវ​បេតុង ខណៈ​បើក​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​បើក​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា និង​ក្នុង​ល្បឿន​លឿន​ក៏​បាន​វាក់​អើ​ជាមួយនឹង​រថយន្ត​ខាងលើ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ចាប់​ហ្វ្រាំង​ដួល​អូស​ចូល​ក្រោម​រថយន្ត បណ្តាល​ឱ្យ​ម៉ូតូ​រង​ការ​ខូចខាត​វៀច​បូម​និង​បែក​ក្បាំង​ផ្នែក​ខាង​មុខ​។ ចំណែក​អ្នក​បើក​ម៉ូតូ​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែង​កើតហេតុ​។ ដោយឡែក​រថយន្ត​មិន​ចាំ​ម៉ាក​ខាងលើ​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗតែម្តង​ ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ​ផង​ដែរ​។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​ប្រពន្ធ និង​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ស្រែក​ទ្រហោយំ​គួរ​ឲ្យ​ស​ង្វែ​គ រហូត​ធ្វើ​គាត់​រន្ធត់​ចិត្ត​ពេក​ក៏​សន្លប់​បាត់ស្មារតី​នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯកជន​ដឹក​ម្តាយ​របស់​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ផង​ដែរ​។

តាម​សម្តី​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​បាន​រៀប​ការ និង​មានកូន​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំ​ជា​ចំណងដៃ សព្វថ្ងៃ​ដោយសារ​តែ​ជីវភាព​ក្រលំបាក​ពេក ទើប​ប្តី​របស់​គាត់​ខំប្រឹង​ធ្វើការ​រក​លុយ​ទាំងថ្ងៃទាំងយប់ ។ ពេល​ថ្ងៃ​ធ្វើ​ជា​ជាង​កញ្ជក់ និង​ពេល​យប់​ឆ្លៀត​ទៅ​ធ្វើការ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​បន្ថែម​ទៀត​រហូត​ដល់​ម៉ោង​១២​អធ្រាត្រ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ចំណែកឯ​គាត់​ធ្វើ​ជា​កម្មការិនី​រោងចក្រ​ផង​ដែរ​។ នៅ​មុន​ពេល​កើតហេតុ គឺជា​ពេល​ដែល​បុរស​រង​គ្រោះជា​ប្តី​ចេញ​មក​ពី​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ដូច​សព្វដង ប៉ុន្តែ​បែរជា​មក​ជួប​និង​រឿង​អកុសល​បែប​នេះ​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​វាស់វែង​និង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ទឹកថ្លា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ