ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​មុខ​សញ្ញាលួចម៉ូតូ និង​គាស់​ផ្ទះ​​នៅ​ខណ្ឌ​ចំការ​មន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វី​វ៉ា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក៦១៦៤-កឆ១ និង​ដក​ហូត​សម្ភារ​សម្រាប់កាច់​​​សោម៉ូតូ​ និង​គាស់​ផ្ទះមួយ​ចំនួន​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ ខណៈ​ជន​សង្ស័យ​កំពុង​អង្គុយ​ចាំ​បក្ស​ពួក​ម្នាក់​​ទៀត​នៅ​ចំណុច​ភូមិ​ផ្អេរ​(ខាង​ក្រោយ​ផ្សារ​សុវណ្ណា​) ផ្លូវ​លេខ​៤៣៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ ឈ្មោះ​ជិន សំអុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​ទី​លំនៅ​មិន​ពិត​ប្រាកដ​។ ជន​នេះ​​ជាមុខ​សញ្ញា​ចាស់​ដែល​​ធ្វើ​សកម្ម​ភា​ព​​លួច​គ្រប់​ទី​កន្លែង ដោយ​កាល​ពី​ខែ​មុន​ជន​នេះ​ត្រូវ​សមត្ថ​កិច្ច​ខណ្ឌ​មាន​ជ័យ​ចាប់ខ្លួ​ន​ម្តង​ពី​បទ​លួច​គាស់​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​បាន​លួច​រត់​ចេញ​ពី​ប៉ុស្តិ៍​ទាំង​ខ្នោះ​ដៃ​ និង​យក​ទាំង​សម្លៀក​បំពាក់​របស់​ប៉ូលិស​ទៅ​ជាមួយ​ទៀត​ផង។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ទំនប់​ទឹក​ធ្វើកំណត់​ហេតុ​បញ្ជូន​​ទៅ​ថ្នាក់​លើ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕