រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់នៅលើកំណាត់ផ្លូវវ៉េងស្រេង សង្ស័យរថយន្តបុក ដោយមានស្នាមឈាមចាប់ពីត្រគាកចុះមកក្រោម និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ មានអាយុជាង៣០ឆ្នាំ ហើយសង្ស័យជាមនុស្សវិកលចរិត ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុលើកំណាត់ផ្លូវវ៉េងស្រេង មានការកកស្ទះចរាចរណ៍រថយន្តតូចធំ ហើយពេលនោះគេឃើញបុរសដែលស្លាប់ដើរ ឆ្លងកាត់ និងអង្គុយនៅខាងមុខរថយន្ត លុះក្រោយមករថយន្តបើកចេញទៅអស់ ស្រាប់តែឃើញជនរងគ្រោះដេកប្រកាច់ស្លាប់នៅលើផ្លូវតែម្តង ៕
ចែករំលែកព័តមាននេះ