ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏សកម្ម​ម្នាក់​នៅ​​ស្រុក​មេ​មត់

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏សកម្ម​ម្នាក់​ នៅ​​ស្រុក​មេ​មត់​ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​​ កាល​ពី​វេលា​ម៉ោង​​៣​រសៀលថ្ងៃទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ភូមិ​ជី​ប៉េស ឃុំ​មេមត់ ស្រុក​មេមត់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៨៥​កញ្ចប់​​ ក្នុង​នោះ​ធំ​០៦​កញ្ចប់ និង​ម៉ូតូ​ឌ្រីមសេ​​១២៥​មួយ​គ្រឿង​​ ។

ជន​សង្ស័យ​ឈ្មោះ សុខ ឡេន ភេទប្រុស អាយុ​៣៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​មេមត់​ផ្សារ​ ឃុំ​មេ​មត់ ស្រុក​មេមត់ ។ បើតាមលោក​វរសេនីយ៍​ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​បាន​ឱ្យដឹងថា ពេល​​​រូប​លោក​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​កំពុង​ជួញដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ នៅ​ស្រុក​មេមត់ លោក​ក៏បាន​សុំ​គោល​ការ​ណ៍​ពី​លោក​​ឧត្តមសេនីយ៍​ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត ចុះ​ឃាត់​ខ្លួន​ដោយ​ប្រើ​វិធាន​ញុះ​ញង់ ទិញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តម្លៃ៣០​ដុល្លារ​ ។ ប្រភព​បន្តថា ខណៈជន​សង្ស័យ​ជិះ​ម៉ូតូ​យក​ថ្នាំញៀន​មក​ឱ្យ ដល់​ចំណុច​កើត​ហេតុ សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់​ខ្លួន​តែម្តង ។

បច្ចុប្បន្ន​ ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​នាំទៅសាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខេត្ត​​ រៀប​ចំសំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ ៕​