ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ប្រហារ​មួយ​នៅ​ក្រុង​ការ៉ា​ជី​ប៉ា​គី​ស្ថាន​ស្លា.ប់​ប៉ូលិស​10​នាក់​

11 ឆ្នាំ មុន

អាជ្ញា​ធរ​គូស​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ បណ្តាល​ឱ្យ​ស្លា.ប់​ប៉ូលិស​១០​នាក់​ ហើយ​ប៉ូលិស​៣០​នាក់​ទៀត​​ត្រូវ​របួស​ នៅ​ក្រុង​ការ៉ា​ជី​ ភាគ​ខាង​ត្បូង​ប៉ាគី​ស្ថាន​ ដែល​តែង​កើត​មាន​អំពើ​ហិ.ង្សា ។

លោក​ ម៉ូ​ហាម​​ម៉ាដ អីុត​បាល់​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​របស់​ប៉ូលិស​ថ្លែង​ថា រថ​យន្ត​មួយ​គ្រឿង​ផ្ទុះ​ដោយ​គ្រឿង​ផ្ទុះ​ បាន​

អាជ្ញា​ធរ​គូស​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ បណ្តាល​ឱ្យ​ស្លាប់​ប៉ូលិស​១០​នាក់​ ហើយ​ប៉ូលិស​៣០​នាក់​ទៀត​​ត្រូវ​របួស​ នៅ​ក្រុង​ការ៉ា​ជី​ ភាគ​ខាង​ត្បូង​ប៉ាគី​ស្ថាន​ ដែល​តែង​កើត​មាន​អំពើ​ហិង្សា ។

លោក​ ម៉ូ​ហាម​​ម៉ាដ អីុត​បាល់​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​របស់​ប៉ូលិស​ថ្លែង​ថា រថ​យន្ត​មួយ​គ្រឿង​ផ្ទុះ​ដោយ​គ្រឿង​ផ្ទុះ​ បាន​បើក​បំបុក​រថ​យន្ត​បឺស​១​គ្រឿង​ ដែល​ដឹក​ប៉ូលិស​រវាង​ពី​៥០​ទៅ​៥៥​នាក់​ ទៅ​ធ្វើ​ការ​ចេញ​ពី​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​មួយ​ ។ យោង​តាម​ប្រភព​​ព័ត៌​មាន​ប៉ូលិស​ថា ប៉ូលិស​១០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​៣០​នាក់​ទៀត​ត្រូវ​របួស​ ។

ការ​វាយ​ប្រហារ​នោះ​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ ក៏​ប៉ុន្តែ​វា​កើត​មាន​ពេល​រដ្ឋា​ភិបាល​ ​និង​ពួក​ឧទ្ទាម​តា​លី​បង់​ ចាប់​​​ផ្តើម​ការ​ចរ​ចា​ថ្មី​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ដំណើរ​ការ​សន្តិ​ភាព​ដែល​នាយក​រដ្ឋ​មន្ត្រី​លោក​ ណា​វ៉ាស​ សារីហ្វ​ ប្រកាស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ កាល​ពី​ដំណាច់​ខែ​មករា​ ។

ចាប់​តាំង​ពី​ការ​អំពាវ​នាវ​ថ្មី​នោះ​ ឱ្យ​មាន​ការ​ចរចា​សន្តិ​ភាព​មក​ មនុស្ស​យ៉ាង​តិច​​៥៧​នាក់​ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​នានា​ នៅ​ប៉ា​គី​ស្ថាន​ ក្នុង​នោះ​មនុស្ស​៩​នាក់​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ ក្នុង​ការ​វាយ​ប្រហារ​ពេល​មាន​ការ​ជួប​ជុំ​មួយ​ប្រឆាំង​តា​លី​បង់​ ហើយ​មនុស្ស​១៣​នាក់​​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ក្នុង​រោង​ភាព​យន្ត​បញ្ចាំង​រឿង​សិច​មួយ​នៅ​ក្រុង​ប៉េ​សា​វ៉ា​ ៕