ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អាមេ​រិក​2​នាក់​​ត្រូវ​ជន​អាហ្វ​ហ្គា​នី​ស្ថាន​បា.ញ់​សម្លា.ប់​

11 ឆ្នាំ មុន

អាជ្ញា​ធរ​រាយ​ការណ៍​ថា ជន​អាហ្វ​ហ្គា​នី​ស្ថាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោ​ធា​២​នាក់​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ បាន​បែរ​កា​ណុង​កាំ​ភ្លើង​បា.ញ់​សម្លា.ប់​ទាហាន​អាមេ​រិក​២​នាក់​ ក្នុង​កង​កម្លាំង​អូ​តង់​នៅ​ភាគ​ខាង​កើត​អាហ្វ​ហ្គា​នី​ស្ថាន ។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​មហា​ផ្ទៃ​អាហ្វ​ហ្គា​នី​ស្ថាន​ និយាយ​ថា​ ការ​បា.ញ់​ប្រហារ​កើត​មាន​នៅ​ខេត្ត​កា​ពី​សា​ ភាគ​ខាង​ជើង​ក្រុង​កាប៊ុល ។

អាជ្ញា​ធរ​រាយ​ការណ៍​ថា ជន​អាហ្វ​ហ្គា​នី​ស្ថាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោ​ធា​២​នាក់​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ បាន​បែរ​កា​ណុង​កាំ​ភ្លើង​បាញ់​សម្លាប់​ទាហាន​អាមេ​រិក​២​នាក់​ ក្នុង​កង​កម្លាំង​អូ​តង់​នៅ​ភាគ​ខាង​កើត​អាហ្វ​ហ្គា​នី​ស្ថាន ។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​មហា​ផ្ទៃ​អាហ្វ​ហ្គា​នី​ស្ថាន​ និយាយ​ថា​ ការ​បាញ់​ប្រហារ​កើត​មាន​នៅ​ខេត្ត​កា​ពី​សា​ ភាគ​ខាង​ជើង​ក្រុង​កាប៊ុល ។

កង​កម្លាំង​អូ​តង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​អះ​អាង​ថា ទា​ហាន​បរ​ទេស​២​នាក់​ បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​ទាហាន​ទាំង​២​នាក់​នោះ​ជា​ទាហាន​អាមេ​រិក​ ។យោង​តាម​ការ​កត់​សម្គាល់​របស់​រ៉យ​​ទ័រ​ថា នោះ​ជា​កា​រ​វាយ​ប្រហារ​ផ្ទៃ​ក្នុង​លើក​ដំបូង​ប្រចាំ​ឆ្នាំ​២០១៤ ។ កាល​ពី​ឆ្នាំ​ទៅ​មិញ​ មាន​ការ​​វាយ​ប្រហារ​បែប​នោះ​ចំនួន​១០​លើក​ស្លាប់​ទាហាន​អូតង់​សរុប​១៥​នាក់​ ៕