ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងថ្លែងកាលពីថ្ងៃទី១៣ កុម្ភៈ ថា ប្រទេសកូរ៉េខាងជើងបានអំពាវនាវដល់កូរ៉េខាងត្បូងឱ្យពន្យារពេលការធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិក ដល់ក្រោយការជួបជុំសាច់ញាតិគ្រួសារព្រាត់គ្នា ដែលព្រមព្រៀងរួចហើយក្នុងឱកាសនៃកិច្ចប្រជុំកម្រិតខ្ពស់នៅភូមិតាមព្រំដែនប៉ានមុនហ្សូម ។
គណៈប្រតិភូរបស់កូរ៉េទាំង២ ដែលម្ខាងៗមានសមាជិក៥នាក់ បានចាប់ផ្ដើមកាលពីថ្ងៃទី១២ កុម្ភៈ នូវការចរចាអន្ដររដ្ឋាភិបាលកម្រិតខ្ពស់លើកដំបូងពុំធ្លាប់មានចាប់តាំងពីជិត៧ឆ្នាំ មកហើយ ។ ការជួបគ្នាកម្រិតខ្ពស់នេះបានបញ្ចប់ដោយពុំសម្រេចបានលទ្ធផលជាក់ស្ដែងឡើយ ក្រោយពិភាក្សាគ្នាអស់រយៈពេល១៤ម៉ោងមក។ ក៏ប៉ុន្ដែក្រុងព្យុងយ៉ាង បានស្នើដល់ក្រុងសេអ៊ូលឱ្យពន្យារពេលចាប់ផ្ដើមសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក KEY RESOLVE និង FOAL EAGLE ដែលគ្រោងធ្វើចាប់ពីថ្ងៃទី២៤ កុម្ភៈ ក្រោយការជួបជុំសាច់ញាតិគ្រួសារព្រាត់គ្នា ទៅដល់ គ្រោងធ្វើរវាងពីថ្ងៃទី២០ដល់២៥ កុម្ភៈ។
អំពីលទ្ធផលនៃការជួបគ្នាដែលបញ្ចប់កាលពីយប់ថ្ងៃទី១៣ កុម្ភៈ ក្រុងសេអ៊ូល និយាយនាព្រឹកថ្ងៃទី១៣ កុម្ភៈ ថា យើងយល់ពីបំណងរបស់ក្រុងព្យុងយ៉ាង ហើយប្រការនោះជាឱកាសសម្រាប់យើងពន្យល់ឱ្យបានច្បាស់ពីបណ្ដាគោលការណ៍របស់យើង ៕
ចែករំលែកព័តមាននេះ