ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​សហ​គមន៍​បុរី​កីឡា​​ជាង​១០០​គ្រួសារ​រើ​ឥវ៉ាន់​ឡើង​ទៅ​ស្នាក់​នៅ​អគារ​​ទី៩ ដែល​ក្រុម​ហ៊ុន​ផាន​អ៊ិមិច​សាង​សង់​មិន​ទាន់​រួច​រាល់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​អ្នក​រស់​នៅ​ប្លុក​បុរី​កីឡា​ប្រមាណ​ជាង​១០០​គ្រួសារ​ដែល​អះ​អាង​ថា កន្លង​មក​អាជ្ញា​ធរ​សន្យា​ខ្យល់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ពួក​គេ​បាន​នាំ​គ្នា​​រើ​ឥវ៉ាន់​ពី​ខាង​ក្រោម​ឡើង​ទៅ​នៅ​​អគារ​លេខ​៩​ ជាន់​ទី១ ដែល​ក្រុម​ហ៊ុន​ផាន​អ៊ិមិច​សាង​សង់​មិន​ទាន់​រួច​រាល់​ បើ​ទោះ​បី​មានការ​រារាំង​ពី​សមត្ថ​កិច្ច​យ៉ាង​ណា​ក្តី​។

ក្រុម​អ្នក​រស់​នៅ​បុរី​កីឡា​ដែល​ថា ខ្លះ​ស្នាក់​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ត្រូវ​អាជ្ញា​ធរ​ប្រគល់​ផ្ទះ​(អគារ)​សង់​ថ្មី​ឱ្យ​ពួក​គេ​បាន​ស្នាក់​នៅ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​បោះ​បង់​ពួក​គេ​​ចោល​ឱ្យ​រស់​នៅ​តែល​តោល​ក្រោម​អគារ​ដែល​សាង​សង់​បាន​ខ្លះ​នោះ​។

ដោយ​សារ​ទ្រាំ​ការ​លំបាក​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១៤ ពួក​គេ​បាន​សម្រេច​ចិត្ត​វេច​បង្វេច​ឡើង​ទៅ​នៅ​អគារ​លេខ​៩ ជាន់​ទី១ គឺ​ចែក​គ្នា​នៅ​តាម​បន្ទប់​រៀងៗខ្លួន​។

បន្ទាប់​ពី​ក្រុម​អ្នក​បុរី​កីឡា​ឡើង​ទៅ​ស្នាក់​នៅ​អគារ​សង់​មិន​ទាន់​រួច​រាល់​ដូច្នេះ អាជ្ញា​ធរ​ខណ្ឌ​ និង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​​​សាលា​រាជ​ធានី​ភ្នំពេញ​ហៅ​ទៅ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ​ នេះ តំណាង​សហ​គមន៍​ប្រជាបុរី​កីឡា​៥នាក់ រួម​ជាមួយ​លោក​អភិ​បាល​ខណ្ឌ​៧​មករា ម្នាក់​បាន​ចូល​ជួប​លោក​ប៉ា សុជាតិ​វង្ស​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​តាម​ការ​កំណត់​ ប៉ុន្តែ​ក្នុង​នោះ​គេ​បាន​ឃើញ​អ្នក​ដែល​ទៅ​គាំ​ទ្រ​តំណាង​របស់​ពួក​គេ​ប្រមាណ​ពី​៤០​ទៅ​៦០​នាក់​ជិះ​ម៉ូតូ រ៉ឺម៉ក​៦​គ្រឿង​ទៅ​ជួយ​លើក​ទឹក​ចិត្ត​។

ការ​ជួប​ជុំ​រក​ដំណោះ​ស្រាយ​នោះ​ត្រូវ​គេ​ដឹង​ថា លោក​អភិ​បាល​រាជ​ធានី​បាន​ជម្រាប​ជូន​ទៅ​តំណាង​សហ​គមន៍​ឱ្យ​ស្រង់​ស្ថិតិ​អ្នក​ដែល​គ្មាន​ជម្រក​ស្នាក់​នៅ​ឱ្យ​បាន​ច្បាស់​លាស់​ ដោយ​កំណត់​ថា ប៉ុន្មាន​នាក់​ចង់​ស្នាក់​នៅ​បណ្តោះ​អាសន្ន ប៉ុន្មាន​នាក់​ចង់​​ស្នាក់​នៅ​រហូត​។

ទាក់​ទង​នឹង​ដំណោះ​ស្រាយ​នេះ​ ត្រូវ​បាន​តំណាង​អ្នក​រស់​នៅ​បុរី​កីឡា​ប្រមាណ​ជា១០០​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​ការ​ពិភាក្សា​គ្នា​ តែ​គេ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ទេ​៕