ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Toyota និង​ Honda ប្រភេទ Minivan ជា​​រថ​យន្ត​មាន​​សុវត្ថិ​ភាព​​លំដាប់​ផ្កាយ​​ប្រាំ​

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​មួយ​ផ្សាយ​ថា រថ​យន្ត​ប្រភេទ​ Minivanមក​ពី​យី​​ហោ​ Toyota និង​ Honda បាន​ទទួល​លទ្ធ​ផល​ល្អ​បំផុត​លំដាប់​កំពូល​ផ្កាយ​ប្រាំ​នៃ​ការ​ធ្វើ​តេស្ត​បុក​របស់​អង្គ​ភាព​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​ផ្លូវ​គោក​ សហ​រដ្ឋ​អាមេរិក​ (NHTSA) ។ ឆ្នាំ​២០១៤​នេះ​ គឺ​ជា​លើក​ទី​១៤​ហើយ​ ដែល​Honda ប្រភេទ​ Minivan សម្រេច​បាន​នូវ​អត្រា​សុវត្ថិ​ភាព​លំដាប់​កំពូល​ពី​ស្ថាប័ន​ខាង​លើ​ ហើយ​អត្រា​សុវត្ថិ​

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​មួយ​ផ្សាយ​ថា រថ​យន្ត​ប្រភេទ​ Minivanមក​ពី​យី​​ហោ​ Toyota និង​ Honda បាន​ទទួល​លទ្ធ​ផល​ល្អ​បំផុត​លំដាប់​កំពូល​ផ្កាយ​ប្រាំ​នៃ​ការ​ធ្វើ​តេស្ត​បុក​របស់​អង្គ​ភាព​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​ផ្លូវ​គោក​ សហ​រដ្ឋ​អាមេរិក​ (NHTSA) ។ ឆ្នាំ​២០១៤​នេះ​ គឺ​ជា​លើក​ទី​១៤​ហើយ​ ដែល​Honda ប្រភេទ​ Minivan សម្រេច​បាន​នូវ​អត្រា​សុវត្ថិ​ភាព​លំដាប់​កំពូល​ពី​ស្ថាប័ន​ខាង​លើ​ ហើយ​អត្រា​សុវត្ថិ​ភាព​ដែល​ទទួល​បាន​នេះ​ ធ្វើ​ឱ្យ​ម៉ូតូ​ Odyssey ក្លាយ​ជា​រថ​យន្ត​ប្រភេទ​ Minivan តែ​មួយ​គត់​ ដែល​មាន​ទាំង​អត្រា​សុវត្ថិ​ភាព​លំដាប់​ផ្កាយ​ប្រាំ​ និង​អត្រា​សុវត្ថិ​ភាព​លំដាប់​កំពូល​ផ្កាយ​ប្រាំ​ពី​វិទ្យា​ស្ថាន​ធានា​រា៉ប់​រង​សុវត្ថិ​ភាព​ចរាចរ​ណ៍​ជើង​គោក​ (IIHS) ។

ចំណែក​ Toyota Sienna ប្រភេទ​ Minivan ក៏​ដូច​គ្នា​ដែរ​ គឺ​ទទួល​បាន​ពិន្ទុ​លំដាប់​សុវត្ថិ​ភាព​ផ្កាយ​ប្រាំ​ពី​រ​ NATSA ហើយ​ថែម​ទាំង​ទទួល​បាន​លទ្ធ​ផល​ល្អ​នៅ​អំឡុង​ពេល​នៃ​ការ​ធ្វើ​តេស្ត​សុវត្ថិ​ភាព​គ្រប់​បែប​យ៉ាងដែល​រៀប​ចំ​ដោយ​ IIHS ទៀត​ផង​ ។ រី​ឯ​​ភាព​ខុស​គ្នា​របស់​យី​ហោ​ទាំង​ពីរ​ខាង​លើ​នេះ​ គឺ​Honda Odyssey ត្រូវ​បាន​ចុះ​បញ្ជី​មួយ​ផ្នែក​ថ្មី​ផ្សេង​ទៀត​នៃ​ការ​ទទួល​បាន​​កម្រិត​សុវត្ថិ​ភាព​ខ្ពស់​ពី​IIHS ដែល​បង្ហាញ​ពី​​បច្ចេក​វិទ្យា​ជួយ​សម្រាល​ដល់​ការ​បុក​ទង្គិច​នានា​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​លក្ខណៈ​វិនិ​ច្ឆ័យ​ចំពោះ​ប្រព័ន្ធ​ព្រមាន​ពី​ការ​បុក​ទង្គិច​របស់​ NATSA ។

បច្ចុ​ប្បន្ន​ Honda ក៏​មាន​ផ្នែក​សំខាន់​ៗ​ជា​ច្រើន​ទៀត​ តួ​យា៉ង​ដូច​ជា​រចនា​សម្ព័ន្ធ​នៃ​តួ​គ្រោង​​ប្រភេទ​ ACE ផង​ដែរ ដែល​ជា​លក្ខណៈ​គួរ​ឱ្យ​ជឿ​ជាក់​បាន​នៅ​ក្នុង​ការ​ជួយ​ឱ្យ​រថ​យន្ត​នេះ​ សម្រេច​បាន​នូវ​លក្ខណៈ​សុវត្ថិ​ភាព​ពេញ​លេញ​ទាំង​ស្រុង​របស់​ស្ថាប័ន​ IIHS ៕