ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន​កំពុង​វិ​វត្ត​ទៅ​ជា​សង្គ្រាម​រូបិយ​ប័ណ្ណ បន្ទាប់​ពី​ប្រាក់​យន់​ចិន​ធ្លាក់​ចុះ

4 ឆ្នាំ មុន

​ប្រទេស​ប៉េ​កាំ​ង​-​ចិន ៖ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំ​ណា​ចិន​និង​សហរដ្ឋអាមេរិក​ហាក់​ពុំ​មាន​សញ្ញា​​ថមថយ ស្រាប់តែ​ពេល​នេះ​សង្គ្រាម​មួយ​នេះ​កំពុង​វិវត្តន៍​ទៅ​ជា​សង្គ្រាម​រូបិយប័ណ្ណ បន្ទាប់​ពី​ចិន​បាន​អនុញ្ញាត​ឱ្យប្រាក់​យន់​របស់​ខ្លួន​ធ្លាក់​ចុះ​នៅ​ក្រោម​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ កាន់តែ​អាក្រក់​នោះ គឺ​មានការ​ភ័យ​ខ្លាច​មួយ​បាន​កើតឡើង​ដោយ​ថា​ក្រុង​ប៉េកាំ​ង​អាច​នឹង​បោះបង់​ចោល​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ theguardian កាលពី​ថ្ងៃ​ច័ន្ទ…

​ប្រទេស​ប៉េ​កាំ​ង​-​ចិន ៖ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំ​ណា​ចិន​និង​សហរដ្ឋអាមេរិក​ហាក់​ពុំ​មាន​សញ្ញា​​ថមថយ ស្រាប់តែ​ពេល​នេះ​សង្គ្រាម​មួយ​នេះ​កំពុង​វិវត្តន៍​ទៅ​ជា​សង្គ្រាម​រូបិយប័ណ្ណ បន្ទាប់​ពី​ចិន​បាន​អនុញ្ញាត​ឱ្យប្រាក់​យន់​របស់​ខ្លួន​ធ្លាក់​ចុះ​នៅ​ក្រោម​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ កាន់តែ​អាក្រក់​នោះ គឺ​មានការ​ភ័យ​ខ្លាច​មួយ​បាន​កើតឡើង​ដោយ​ថា​ក្រុង​ប៉េកាំ​ង​អាច​នឹង​បោះបង់​ចោល​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ theguardian កាលពី​ថ្ងៃ​ច័ន្ទ ទី​៥ ខែសីហា ។

​អ្នកវិភាគ​ម្នាក់​បាន​និយាយ​ថា​សង្គ្រាម​របស់​មេ​អ្នកដឹកនាំ​ទាំង​ពីរ​អាច​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​មាន​បញ្ហា និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​នៅ​ពេល​ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ក៏​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​ទៅ​នេះ ។

​ធនាគារកណ្តាល​របស់​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យប្រាក់​យន់​ធ្លាក់​ចុះ​ក្នុង​អត្រា​ក្រោម​កំរិត ៧ យន់ ធៀប​នឹង​លុយ​មួយ​ដុល្លារ​អា​មេ​រិ​ក ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​និង​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៨ នៅ​ក្នុង​អ្វី​ដែល​អ្នកជំនាញ​ម្នាក់​ហៅ​ថា «​អាវុធ​សង្គ្រាម​» នៃ​រូបិយ​ប័ណ្ណ​។

​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ធ្វើការ​តស៊ូ​មតិ​ជា​ទៀងទាត់​ចំពោះ​តម្រូវការ​ប្រាក់​យន់​ខ្ពស់ បើ​ទោះបីជា​មាន​ការ​ចោទប្រកាន់​ពី​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក ថា​ខ្លួន​កំពុង​រក្សា​រូបិយ​វត្ថុ​របស់​ខ្លួន​ឲ្យ​មាន​តម្លៃ​ទាប ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​អា​មេ​រិ​ករង​គ្រោះ​លិចលង់​ជាមួយនឹង​ផលិតផល​ដែល​មាន​តំលៃ​ថោក​នោះ។

​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ បង្ហាញ​ថា​ទីក្រុង​ប៉េ​កាំ​ង​មិន​មាន​ក្តី​សង្ឃឹម​ណាមួយ​ក្នុង​ការ​ឈាន​ដល់​ការ​សម្រេច​នូវ​កិច្ចព្រមព្រៀង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ទេ នៅ​ពេល​ដែល​ការ​គំរាមកំហែង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម ១០% លើ​ទំនិញ​ចិន​តម្លៃ ៣០០ លាន​ដុល្លារ ដែល​នឹង​ត្រូវ​អនុវត្ត​នា​ថ្ងៃ​ទី ១ ខែកញ្ញា ខាង​មុខ​នេះ ។

​ទីផ្សារ​ពិភពលោក​មានការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល Trump ចាប់​យក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋអាមេរិក​និង​ចិន​។ រូបិយប័ណ្ណ​បាន​ចុះ​ខ្សោយ​ដល់ ៧.០២៤០ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​តាម​ម៉ោង​ក្នុងស្រុក​ជាមួយ​ធនាគារ​ប្រជាជន​ចិន (PBOC) ដែល​បាន​បន្ទោស​ការ​ធ្លាក់​ចុះ​ដោយសារ​តែ «​វិធានការ​ឯកតោ​ភាគី​និង​វិធាន​ការណ៍​គាំពារ​ពាណិជ្ជកម្ម​» ដោយ​យោង​ទៅ​លើ​ការ​ដំឡើង​ពន្ធ​របស់​លោក Trump ។

លោក Julian Evans Pritchard មក​ពី​ក្រុមហ៊ុន Capital Economics បាន​មាន​ប្រសាសន៍​ថា «​ការ​ពិត​ដែល​ពួក​គេ​ឈប់​ការពារ​លំនឹង​លុយ​យន់​ឲ្យ​បាន ៧​យន់ ធៀប​នឹង​ប្រាក់​ដុល្លារ ដែល​នេះ​បាន​បង្ហាញ​ថា​ពួក​គេ​មាន​អ្វី​ៗ​ទាំងអស់​ក្រោយ​បន្ទាប​តម្លៃ​លុយ​យន់ ក៏​ប៉ុន្តែ​ត្រូវ​បោះបង់​ចោល​នូវ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​» ។ លោក​បាន​បន្ថែម​ថា តាម​រយៈ​ការ​ភ្ជាប់​អត្រា​ការ​ប្រាក់​ជាមួយនឹង​ការ​គំរាមកំហែង​ពន្ធ​ថ្មី​របស់​លោក Trump «​នោះ PBOC បាន​ប្រើប្រាស់​អាវុធ​អត្រា​ប្តូរ​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​» ជា​ការ​តបត​វិញ ។

​ចំណែក​លោក El Kaku អ្នក​យុទ្ធសាស្ត្រ​រូបិយប័ណ្ណ​នៅ Nomura ក្នុង​ទីក្រុង​តូ​ក្យូ បាន​និយាយ​ថា «​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ទីក្រុង​ប៉េ​កាំ​ង​គិត​ថា​ពួក​គេ​គួរតែ​ធ្វើ​ឱ្យប្រាក់​យន់​ចុះ​ខ្សោយ​ដើម្បី​ចរចា​ជាមួយ Trump នៅ​ពេល​ដែល​ភាគី​អា​មេ​រិ​ក​កំពុង​បង្កើន​ពន្ធគយ​ថ្មី​បន្ថែម​នោះ ។ យើង​រំពឹង​ថា​ប្រាក់​យន់​នឹង​ចុះ​ខ្សោយ​ដល់ ៧,២ នៅ​ត្រីមាស​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ