ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​កម្លាំង​7,3រីស្ទ័រ​នៅ​សីុន​ជាំ​ងចិន​

11 ឆ្នាំ មុន

យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ថា ការ​រញ្ជួយ​ដី​មួយ​មាន​​កម្លាំង​ដល់​៧,៣​រីស្ទ័រ​ កើត​មាន​​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២​ កុម្ភៈ​ នៅ​តំបន់​ស្វយ័ត​ អ៊ូយ​ហ្គួរ​ សីុន​ជាំង ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ តែ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន​់​មាន​សេច​ក្តី​រាយ​ការណ៍​ពី​ជន​រង​​គ្រោះ​នៅ​ឡើយ​ ។

យោ​ង​តាម​​មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ ចិនថា ការ​រញ្ជួយ​ដី​នោះ​កើត​មាន​នៅ​ស្រុក​ YuTIAN តំបន់​ហូ​តាន់​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ វេលា​ម៉ោង​១៧​និង​១៩​នាទី​ ម៉ោង​ក្នុង​​ក្រុង​ប៉េ​កាំង​ ។ ថ្ងៃ​ទី​១២​ កុម្ភៈ​ នោះ​ វេលា​ម៉ោង​១៨​ពុំ​ទាន់​មាន​សេច​ក្តី​រាយ​ការណ៍​ពី​ជន​រង​គ្រោះ​នៅ​ឡើយ​ ។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ ស្ថិត​នៅ​តំបន់​មួយ​មាន​ប្រជា​ជន​រស់​នៅ​តិច​តួច​ ។

ប្រធា​នា​ធិប​តី​ចិន​លោក​ សីុ​ ជីន​ពីង​ និង​នាយក​រដ្ឋ​មន្ត្រី​លោក​ LI KEQIANG នា​ថ្ងៃ​ទី​១២​ កុម្ភៈ​ បាន​ស្នើ​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​ធា​នា​សន្តិ​សុខ​ប្រជា​ជន​ និង​ទ្រព្យ​សម្បត្តិ​ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ ។ អាជ្ញា​ធរ​មូល​ដ្ឋាន​ត្រូវ​បាន​អំពាវ​នាវ​ឱ្យ​ត្រួត​ពិនិត្យ​សភាព​ការណ៍​ ៕