ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រាដើរ​សួមែក​ឈើ​ឆ្លង​ស្ពាន​​ របូត​ដៃ​ធ្លាក់​លង់​ទឹក​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ បុរសម្នាក់​ ក្នុង​ចំណោម​គ្នា​០៣​នាក់ បាន​លង់​ទឹកស្លា.ប់​ ដោយ​សារ​ស្រវឹង​​ដើរ​សួ​មែក​ឈើ​​ឆ្លង​ស្ទឹង​​ របូត​ដៃ​ធ្លាក់​ចំថ្ម​និង​គល់​ឈើ​ដែល​​នៅ​ពី​ក្រោម​ បណ្តាល​ឱ្យសន្លប់​ងើបលែង​រួច​​លង់​ទឹក ។ ករណី​នេះ បាន​កើត​ឡើង​ កាល​ពី​ថ្ងៃទី​១១ កុម្ភៈ ២០១៤ វេលា​ម៉ោង​៨យប់ នៅ​ចំណុច​ស្ទឹង​​អំ​ពុះ ស្ថិត​ក្នុង​ភូមិ​​បំណក់ ឃុំ​ឈើ​តុំ​​ ស្រុក​ក្រគរ​ ។

ខេត្ត​ពោធិ៍សាត់ ៖ បុរសម្នាក់​ ក្នុង​ចំណោម​គ្នា​០៣​នាក់ បាន​លង់​ទឹកស្លាប់​ ដោយ​សារ​ស្រវឹង​​ដើរ​សួ​មែក​ឈើ​​ឆ្លង​ស្ទឹង​​ របូត​ដៃ​ធ្លាក់​ចំថ្ម​និង​គល់​ឈើ​ដែល​​នៅ​ពី​ក្រោម​ បណ្តាល​ឱ្យសន្លប់​ងើបលែង​រួច​​លង់​ទឹក ។ ករណី​នេះ បាន​កើត​ឡើង​ កាល​ពី​ថ្ងៃទី​១១ កុម្ភៈ ២០១៤ វេលា​ម៉ោង​៨យប់ នៅ​ចំណុច​ស្ទឹង​​អំ​ពុះ ស្ថិត​ក្នុង​ភូមិ​​បំណក់ ឃុំ​ឈើ​តុំ​​ ស្រុក​ក្រគរ​ ។

នគរបាល​ស្រុក​ក្រគរ​បាន​ឱ្យដឹង​ថា ជន​រង​គ្រោះ​​​​ឈ្មោះ​ទឹម ឈឿន ភេទប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្ទះ​គរ​ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ប៉ុន្តែ​មក​ធ្វើជា​កម្ម​ករ​ដាំ​ដំឡូង​មី​ឱ្យក្រុម​ហ៊ុន​ចិន​ នៅ​ភូមិ​ឃុំ​​ខាងលើ ។

តាមការ​សាកសួរ​របស់​សមត្ថកិច្ច​ គឺ​នៅ​ថ្ងៃទី​១១ កុម្ភៈ វេលា​ម៉ោង​៦ល្ងាច​​ ជន​រងគ្រោះ​រួម​ជាមួយ​​​​មិត្ត​ភក្តិ​​០២​នាក់​ទៀត ជាកម្មករ​ដូច​គ្នា បាន​ទៅ​ផឹកស្រា​នៅ​ការ​ដ្ឋាន​​ទី​២១.១ រហូត​ដល់​ម៉ោង​ប្រហែល​៧​យប់​ ទើប​នាំគ្នា​ត្រឡប់​​​ម​ក​កន្លែង​ស្នាក់​នៅ​​ការ​ដ្ឋាន​ទី​២១.២វិញ ។ ពួក​គេ​ដើរ​មក​ដល់​ចំណុច​ស្ទឹង​​​អំពុះ​​នាំគ្នា​ឆ្លង​​ ម្នាក់​ដើរ​ទៅ​វាង​នៅ​កន្លែង​ទឹក​រាក់​ ឯជនរងគ្រោះ​និង​ម្នាក់​ទៀត​​ដើរ​សួ​មែក​ឈើ​ ។ ០២​នាក់​បាន​ឆ្លង​ស្ទឹង​ទៅមុន​បាត់​ ដោយ​បាត់​ជន​រងគ្រោះ​​យូរ​ពេក​​មិន​ឃើញ​ទៅដល់​​​ក៏​នាំគ្នា​ត្រឡប់​មក​មើល​វិញ ស្រាប់​តែ​ឃើញ​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង​ លុះ​ពេល​ស្រង់​ចេញ​មកលង់​ទឹកស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​បច្ចេក​ទេស​បញ្ជាក់ថា ជន​រងគ្រោះ​ពិត​ជាស្លាប់​ដោយសារ​​លង់​ទឹក​ប្រាកដ​មែន​ ។​ ជន​រងគ្រោះ​​ស្រវឹង​ស្រាជោក​ជាំ ដើរ​​លើ​មែក​ឈើ​​ ហើយ​របូត​ដៃ​ធ្លាក់​​មក​ចំ​គល់​ឈើ​​និង​ថ្ម​ដែលនៅ​ខាងក្រោម​​ បណ្តាល​ឱ្យសន្លប់​កំរើក​​លែង​រួច​​ ក៏លង់​​ទឹក​ជម្រៅ​ប្រមាណ​ពីរ​ម៉ែត្រ​ស្លាប់​តែម្តង ៕​