ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ជុំ​សិស្ស​ឆ្នើម​សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន​ និង​សាលា​ញូវ​តុន​ធី​ឡាយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ឆ្នាំ​២០១៤​ សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន និង​សាលា​ញូវ​តុន​ធី​ឡាយ​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ហ្សង់​ ហ្វ្រង់​ស្វ័រ​កូ​តង់​ (Jean Francois Cautin) ឯក​អគ្គ​រាជ​ទូត​នៃ​សហ​ភាព​អឺ​រ៉ុប​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ លោក​ ជា​ ធី​ឡាយ​ អគ្គ​នាយក​ អិុន​ ធី​ សីុ​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ឆ្នាំ​២០១៤​ សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន និង​សាលា​ញូវ​តុន​ធី​ឡាយ​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៣ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ហ្សង់​ ហ្វ្រង់​ស្វ័រ​កូ​តង់​ (Jean Francois Cautin) ឯក​អគ្គ​រាជ​ទូត​នៃ​សហ​ភាព​អឺ​រ៉ុប​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ លោក​ ជា​ ធី​ឡាយ​ អគ្គ​នាយក​ អិុន​ ធី​ សីុ​ គ្រុប​ និង​លោក​ស្រី​ លោក​ ឃឹម ផុន​ នាយក​ប្រតិ​បត្តិ​អិុន​ ធី​ សីុ​ គ្រុប និង​តំណាង​ Spring​board for Cambodia ថ្នាក​់​ដឹក​នាំ​​ អិុន​ ធី​ សីុ​ គ្រុប ថ្នាក់​ដឹក​នាំ​សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន និង​សាលា​ញូវ​តុន​ធី​ឡាយ​ លោក​គ្រូ​-អ្នក​គ្រូ​ មាតា​បិតា​ អាណា​​ព្យាបាល​​សិស្ស​ និង​សិស្សា​នុសិស្ស​ជ័យ​លា​ភី​ទាំង​អស់ ។

លោក​ ឃឹម​ ផុន​ នាយក​ប្រតិ​បត្តិ​ អិុន​ ធី​ សីុ​ គ្រុប បាន​មាន​ប្រសាសន៍​ថា សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន​ និង​សាលា​ញូវ​តុន​ធី​ឡាយ​ មាន​តួ​នាទី​និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បណ្តុះ​បណ្តាល​ប្អូន​ៗ​សិស្សា​នុសិស្ស​ទាំង​អស់​ឱ្យ​បាន​សម្រេច​នូវ​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា​ តាម​រយៈ​លោក​គ្រូ​-អ្នក​គ្រូ​ដែល​មាន​បទ​ពិសោធន៍​ និង​ជំនាញ​ច្បាស់​លាស់​គួប​ផ្សំ​ជាមួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្អូនៗ​ដោយ​ខ្លួន​ឯង​​ផ្ទាល់​ និង​មាន​ការ​ជួយ​គាំ​ទ្រ​ពី​សំណាក់​មាតា​បិតា​អាណា​ព្យាបាល​ផង​ ។

ជាក់​ស្តែង​សិស្ស​របស់​សាលា​រៀន​សុវណ្ណ​ភូមិ​ និង​សាលា​រៀន​ប្រ៊ី​ជ​តុន​ក្នុង​ឆ្នាំ​សិក្សា​ ២០១២-២០១៣ កន្លង​ទៅ​នេះ​ ទទួល​បាន​នូវ​ជ័យ​លា​ភី​ធំៗ​ជា​ច្រើន​ ក្នុង​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជាតិ​ ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់​គ្លេស​រួម​មាន ​៖
១-ការ​ប្រកួត​វិញ្ញា​សា​គណិត​វិទ្យា​ជា​ភាសា​អង់​គ្លេស រៀប​ចំ​ដោយ​ Rexpo ទទួល​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​
សម្រាប់​រង្វាន់​គឺ​អាហា​រូប​ករណ៍​១០០​%​ សម្រាប់​លេខ​១ និង​៥០​%​សម្រាប់​ចំណាត់​ថ្នាក់​លេខ​២​ ទៅ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ UCSI នៃ​ប្រទេស​មា៉​ឡេ​សីុ​ ។
២-ការ​ប្រកួត​ប្រជែង​ផ្នែក​និយាយ​ភាសា​អង់​គ្លេស​រៀប​ចំ​ដោយ​ Spring Board for Cambodia ទទួល​ជ័យ​លា​ភី​លេខ​២​ សម្រាប់​រង្វាន់​គឺ​ដំណើរ​ទស្សន​កិច្ច​សិក្សា​​ទៅ​ប្រទេស​សិង្ហ​បុរី​១​សប្តាហ៍​ ។
៣-ការ​ប្រកួត​ប្រជែង​ថត​រូប​យុវ​ជន​ស្តី​ពី​ «ស្ថាន​ភាព​ទន្លេ​មេគង្គ​» រៀប​ចំ​ដោយ​សហ​ភាព​អឺរ៉ុប ទទួល​ជ័យ​លាភី​ចំនួន​៤​នាក់​ពី​លេខ​១​-៤​សម្រាប់​រង្វាន់​គឺ​ទឹក​ប្រាក់​ និង​មា៉​សីុ​ន​ថត​   Canon ។
៤-ការ​ប្រឡង​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ​ឆ្នាំ​សិក្សា​២០១២-២០១៣​ ជាប់​១០០%​ និទ្ទេស​ A និង​ B ទូ​ទាំង​ប្រទេស​ ។
៥-ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូ​កែ​ថ្នាក់​ទី​៥​ ចូល​រួម​ក្នុង​កម្ម​វិធី​ទូរ​ទស្សន៍​ CTN ទទួល​ជ័យ​លាភី​ក្នុង​ចំណោម​សិស្ស​សរុប​៣០០​នាក់​មក​ពី​សាលា​ផ្សេង​ៗ​ទៀត​ ។

លោក​ ជា​ ធី​ឡាយ​ អគ្គ​នាយក​ អិុន​ ធី​ សីុ​ គ្រុប បាន​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា​ ចល​ករ​យា៉ង​សំខាន់​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​ជួយ​ឱ្យ​សេវា​កម្ម​អប់​រំ​របស់​ អិុន​ ធី​ សីុ​ គ្រុប​  មាន​ការ​ទទួល​ស្គាល់​ និង​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ គឺ​ស្តែង​ចេញ​តាម​រយៈ​គុណ​ភាព​សិក្សា​របស់​សិស្ស​ ។

ជា​លទ្ធ​ផល​ សមិទ្ធ​ផល​​នា​ថ្ងៃ​នេះ​ គឺ​ជា​អំណះ​អំណាង​មួយ​ក្នុង​ការ​គូស​បញ្ជាក់​យា៉ង​ច្បាស់​ថា​ សេវា​កម្ម​របស់​ អិុន​ ធី​ សី​ុ​ គ្រុប ដែល​មាន​សាលា​រៀន​សុវណ្ណ​ភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន​ សាលា​ញូវ​តុន​ធី​ឡាយ ពិត​ជា​ស្ថាប័ន​អប់រំ​ដែល​គិត​ដល់​គុណ​ភាព​សិក្សា​ជា​ចម្បង​យា៉ង​ពិត​ប្រាកដ​ ។ ការ​វិវត្តដ៏​ប្រសើរ​នេះ​ គឺ​ជា​ការ​ចូល​រួម​ចំណែក​យា៉ង​សកម្ម​​ក្នុង​វិស័យ​អប់រ​ំ​កម្ពុជា​ ជា​ពិសេស​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​និរន្តរ​ភាព​ ស្រប​តាម​ចតុ​ស្តម្ភ​ទាំង​៤​របស់​ក្រសួង​អប់រំ​គឺ​៖
១-រៀន​ដើម្បី​ចេះ​ដឹង​
២-រៀន​ដើម្បី​ចំណេះ​ធ្វើ​
៣-រៀន​ដើម្បី​មាន​សីល​ធម៌​ល្អ​
៤-រៀន​ដើម្បី​រួម​រស់​ជាមួយ​គ្នា​ ៕