ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រង្ស៊ី ​និង ​លោក កឹម សុខា ​បើកវេទិកាសាធារណៈ​នៅក្រុងច្បារមន

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ៖ ​ប្រធាន​និងអនុប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា​ នៅព្រឹកថ្ងៃទី១៣​ កុម្ភៈ ២០១៤ ​បានទៅបើក​វេទិកាសាធារណៈ​ នៅក្នុងភូមិស្នោទី១ ​សង្កាត់រកាធំ ក្រុងច្បារមន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ វេទិកានេះ ​បានអនុញ្ញាតពីអាជ្ញាធរដែនដី ​បន្ទាប់ពីបានប្រជុំ​ឯកភាពគ្នា​កាលពីថ្ងៃទី១២កុម្ភៈ​ម្សិលមិញ ។

ខេត្តកំពង់ស្ពឺ៖ ​ប្រធាន​និងអនុប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា​ នៅព្រឹកថ្ងៃទី១៣​ កុម្ភៈ ២០១៤ ​បានទៅបើក​វេទិកាសាធារណៈ​ នៅក្នុងភូមិស្នោទី១ ​សង្កាត់រកាធំ ក្រុងច្បារមន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ វេទិកានេះ ​បានអនុញ្ញាតពីអាជ្ញាធរដែនដី ​បន្ទាប់ពីបានប្រជុំ​ឯកភាពគ្នា​កាលពីថ្ងៃទី១២កុម្ភៈ​ម្សិលមិញ ។ សេចក្តីរាយការណ៏បានបន្តថា ​តាមការឯកភាពគ្នា​រវាងអាជ្ញាធរដែនដី ​និងតំណាងបក្សប្រឆាំង ​គឺវេទិកានេះដែរ​ខាងអាជ្ញាធរបាន​ដាក់កម្លំាងកងរាជអាវុធហត្ថ​១០នាក់​ និង ​ប៉ូលិស១០នាក់ ដើម្បីជួយការពារ​សន្តិសុខនិង​រៀបចំសណ្តាប់ធ្នាប់ ។ ចំណែកខាងតំណាង​គណបក្សសង្គ្រោះជាតិ​ក៏បានឯកភាព​មិនឲ្យអ្នកចូលរួមវេទិកាអង្គុយ​ ឬ ឈរហៀរ​ចូលមកដល់ថ្នល់​ជាតិនោះទេ ។

មកដល់ម៉ោង​៩និង០៨នាទី​ព្រឹកថ្ងៃព្រហស្បតិ៍នេះ ​មេបក្សប្រឆាំងទំាងពីរ​មិនទាន់ទៅដល់កន្លែងវេទិកា​នៅឡើយទេ ៕