ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទា​ហាន​ឈុត​ខ្មៅ​ថៃ ​បញ្ជូន​ពល​ករ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​ ៤​នាក់​ មក​ខ្មែរ​វិញ​តាម​ច្រក​ព្រំ​ដែន ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ពល​ករខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​ ៤​នាក់​ ត្រូវ​ទា​ហាន​ឈុត​ខ្មៅ​ថៃ ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ ​ខណៈ​ដែល​ពួក​គេបា​ន​ចាញ់​បោក​មេ​ខ្យល់​ដោយ​នាំ​ប្តី​ប្រពន្ធ​ទាំង​នោះ ​បម្រុង​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ស្រុក​ថៃ​ ក៏​ត្រូវ​ចាប់​ឃាត់​ខ្លួន​តែ​ម្តង។​ ចំណែក​មេ​ខុ្យល់​ក្រោយ​ពី​ដឹង​ខ្លួន​ទាន់​ពេល​ ក៏​ដាក់​មេប្រូច​រត់​បន្ត​ទៅ​ស្រុក​ថៃបា​ត់ ​ដែល​ហេតុ​ការណ៍​ចាប់​ឃាត់​ខ្លួន​ពល​ករ​ខ្មែរ​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ ​និង ​១០​នាទី​ យប់​ថ្ងៃទី​១១ ​កុម្ភៈ ​២០១៤ ​នៅ​ចំណុ​ចស្រុក​ពោង​ណាំរ៉ន​ ខេត្ត​ចាន់​បូរី ​ប្រទេស​ថៃ។​

ពល​ករ​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​អ​ស់មា​ន ទី១.​ ឈ្មោះ ​ថា ​វ៉ាន់​ ភេទ​ប្រុស​ អាយុ ​៣១​ឆ្នាំ​ ជា​កសិ​ករ​ និង​ជា​ប្តី ​ទី២.​ ឈ្មោះ ​អ៊ុក ​ហ៊ីម ​អាយុ ​៣៨​ឆ្នាំ​ ជា​ប្រពន្ធ​ មា​នកូន​ឈ្មោះ ​រឿន ​រ័ត្ន​ ភេទ​ប្រុស ​អាយុ ​១២​ឆ្នាំ​ និង​កូន​ស្រី​ឈ្មោះ ​រឿន ​រតនា​ អាយុ ​៦ឆ្នាំ ​ទី៣.​ ឈ្មោះ ​ព័ន្ធ​ សាវ​ ភេ​ទប្រុស​ អាយុ ​៥០​ឆ្នាំ​ ជា​កសិ​ករ​ មា​នប្រពន្ធ​ឈ្មោះ ​តែង​ ធី​ អាយុ ​៤៥​ឆ្នាំ​ និង​កូន​ស្រី​ម្នាក់​ អាយុ ៦ឆ្នាំ​ ពួក​គេមាន​ស្រុក​កំណើត​រ​ស់នៅ​ភូមិ​សាំង​តា​គង់​ ឃុំ​និទាន​ ស្រុក​បសេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ។​

ប្រភព​ព័ត៌​មាន​ពី​ពល​ករ​ឆ្លង​ដែន​ខុស​ច្បាប់​ម្នាក់​ឈ្មោះ ​ថា ​វ៉ាន់ ​បាន​រៀបរា​ប់​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​រួច​ការ​ងារ​ស្រែ​ចម្ការ​ ពួក​គាត់​ក៏​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ធ្វើ​ដំណើរ​មក​ខេត្ត​ប៉ៃលិ​ន ​កាល​ពីថ្ងៃទី​១០ ​កុម្ភៈ ​មក​ដល់​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ ​ហើយ​ក៏​សម្រាក​នៅ​ទីនោះ ​១​យប់​ ទើប​ឃើញ​មាន​ស្រ្តី​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បាន​បបួល​ពួក​គាត់​ទៅ​រក​ស៊ី​ធ្វើ​ការ​ងារ​នៅ​ស្រុក​ថៃ។ ​

លុះ​ដល់​ពួក​គេធ្វើ​ដំណើរ​ដល់​កន្លែង​ចត​រថ​យន្ត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ​មាន​តម្រួត​ចូល​មក​សួរ​នាំ ​ហើយ​ពួក​គេ​មិ​នចេះ​ភា​សា​ថៃ ​ព្រម​ទាំង​អត់​មាន​លិខិត​ឆ្លង​ដែន​ ក៏​ត្រូវ​ទា​ហាន​ឈុត​ខ្មៅ​របស់​ថៃ​ ចាប់​បញ្ជូន​តាម​ច្រក​ព្រំដែន​ចូល​មក​ស្រុក​ខ្មែរ​វិញ។​

ចំណែក ​លោក​វរ​សេនីយ៍​ត្រី​ អេង​ ភាវ ​នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​កា​រពា​រអនី​តិជន ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​មន្រ្តី​ទំនាក់​ទំនង​ព្រំដែន​បាន​ដឹក​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​យក​មក​ស្នងកា​រន​គរ​បាល​ខេត្ត ​ដើម្បី​ប្រគល់​ជូនដ​ល់ខា​ង​ការិយា​ល័យ​របស់​លោក​ធ្វើ​ការ​អប់រំ​ណែនាំ​ រួច​នៅ​ព្រឹក​ថ្ងៃទី​១២​ កុម្ភៈ ​២០១៤​ ខាង​លោក​ក៏​បាន​អនុញ្ញាតិ​ឲ្យ​ពួក​គេរៀ​បចំ​យក​សម្លៀក​បំពាក់​ និង​របស់​របរ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។​

តែ​ដោយ​ពួក​គេអ​ត់​មាន​ប្រាក់​គ្រប់​គ្រាន់​ទើប​នាំ​គ្នា​រក​រថ​យន្ត​ជិះទៅ​សាសាលា​ខេត្ត​បាត់​ដំប​ង ដើម្បី​រក​ការ​ងារ​ធ្វើ​នៅ​ទី​នោះ។ ​លោក ​អេង ​ភាវ ​បន្ត​ទៀតថា​ ​មុន​នឹង​អនុញ្ញាតិ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ ខាង​លោក​ក៏​បាន​ធ្វើ​ការ​អប់រំ​ណែនាំ​ផ​ងដែរ៕​