ជនសង្ស័យ ២នាក់ បា.ញ់ប្លន់យកម៉ូតូឌ្រីម០១៤ មួយគ្រឿង បានសម្រេចនៅខាងលិចផ្សារប៉េសេ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពបា.ញ់ចំនួន ៣គ្រាប់ ចំជនរងគ្រោះត្រូវដោះផ្នែកខាងឆ្វេង ១គ្រាប់ រងរបួសធ្ងន់ យកម៉ូតូឌ្រីមC125 ស៊េរី០១៤ បានសម្រេចហើយជិះរត់គេចបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍បា.ញ់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣៥នាទី យប់ថ្ងៃទី១២ កុម្ភៈ ២០១៤ នៅចំណុចខាងលិចផ្សារប៉េសេ តាមផ្លូវបេតុង ១កន្លែង ស្ថិតក្នុងភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ចែករំលែកព័តមាននេះ