ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​​ភ្នំ​ពេញឆ្នាំ​​​2013រៀប​​ការ​11.169​​គូ ចំនួន​​​​កំណើត​​31.351​​នាក់​ និង​​ចំនួន​​អ្នក​ស្លា.ប់​​6.080​​នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​អត្រា​នុកូល​ដ្ឋាន​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​ថា នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងឆ្នាំ​២០១៣​ កន្លង​មក​នេះ​ មាន​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​១១.១៦៩​គូ​ កើត​៣១.៣៥១​នាក់ និង​ស្លា.ប់​៦.០៨០​នាក់ ។

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​អត្រា​នុកូល​ដ្ឋាន​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​ថា នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងឆ្នាំ​២០១៣​ កន្លង​មក​នេះ​ មាន​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​១១.១៦៩​គូ​ កើត​៣១.៣៥១​នាក់ និង​ស្លាប់​៦.០៨០​នាក់ ។ ចំនួន​តួលេខ​នេះ​គិត​ទាំង​ប្រជាពលរដ្ឋខ្មែរ​ និង​ជន​បរទេស​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​អាជ្ញាធរ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​ផ្ញើ​មក​សាលា​រាជ​ធានី​ភ្នំពេញ ។​

មន្ត្រី​អត្រា​នុកូលដ្ឋាន​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​អត្រា​នុកូលដ្ឋាន​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​ មាន​ចំនួនសរុប​២៥៩.៩៩៩​គ្រួសារ​ មាន​មនុស្ស​១.៣៧៥.១៧១​នាក់ ។ ក្នុងឆ្នាំ​២០១៣ ​គិត​ពី​ថ្ងៃ​ទី​១ មករា ដល់​៣១ ធ្នូ​ ប្រជា​ពល​រដ្ឋ​ដែល​បាន​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​មាន​ចំនួន​៩៧.៩២១​នាក់ ក្នុង​នោះ​មាន​ចុះ​បញ្ជី​កំណើត​តាម​ច្បាប់​កំណត់​ កូន​ដែល​កើត​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​មាន​ចំនួន​៣១.៣៥១​នាក់ (ស្រី​១៥.៤១៥​នាក់​) និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ​មាន​ចំនួន​៣៦.៧៤៨​នាក់​ (ស្រី​១៧.៩៨៩​នាក់) ។ អ្នក​រៀប​អាពាហ៍​ពិពាហ៍​ខ្មែរ​និង​ខ្មែរ​ចំនួន​១១.១៦៩​គូ​ ខ្មែរ​និងជន​បរទេស​ចំនួន​៦៥២​គូ និង​មរណ​ភាព​មានចំនួន​៦.០៨០​នាក់​ (ស្រី​២.៧៨៦​នាក់)។ ចំណែក​ឯ​ជន​បរទេស​ដែលរស់​នៅ​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ កើត​ចំនួន​២០​នាក់ (ស្រី​៧​នាក់)។​

មន្ត្រីសាលា​រាជ​ធានី​ភ្នំពេញ​ដដែល​នេះ​បាន​បញ្ជាក់​ថា​ នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០១២ កូន​ដែល​កើត​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ ហើយ​ចុះ​បញ្ជី​កំណើត​មាន​ចំនួន​១៦.៤៧៣​​នាក់ (ស្រី​៧.៩៣៩​នាក់) និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ​មាន​ចំនួន​២២.៩០៨​នាក់ (ស្រី​១១.១៧២​នាក់​) ។​ អ្នក​រៀប​អាពាហ៍​ពិពាហ៍​ខ្មែរ​និង​ខ្មែរ​ចំនួន​៦.០៩១​គូ​ ខ្មែរ​និង​ជន​បរទេស​ចំនួន​២៩២​គូ​ និង​មរណ​ភាព​ចំនួន​៣.០៣១​នាក់ (ស្រី​១.២៨៣​នាក់​) ។

បើ​យើង​ធ្វើ​ការប្រៀប​ធៀប​ទៅ​ឆ្នាំ​២០១២​ និងឆ្នាំ២០១៣ ​ចំនួន​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ ​កូន​ដែល​ទើប​តែ​កើត និង​អ្នក​ស្លាប់​កើន​ឡើងទ្វេ​ដង ៕​