សារព័ត៌មានតេទ្បេក្រាហ្វផ្សាយថា ក្រុមបុរស-ស្ត្រីកូទ្បុំប៊ីនាំគ្នាស្រាតសម្លៀកបំពាក់សល់តែខោក្នុងដើរជាក្បួននៅតាមដងផ្លូវនានា ដើម្បីទាមទារសិទ្ធិសេរីភាពស្លៀកពាក់ឈុតក្នុង ។ បុរស-ស្ត្រីកូទ្បុំប៊ីជាច្រើននាក់ បានស្រាតខោវែង សល់តែខោក្នុងដើរជាក្បួនក្នុងទីក្រុងមេដេលលីន ក្រោយមកប្រមូលផ្តុំគ្នានៅឧទ្យានសាធារណៈ«រីវើផាក» នៅក្នុងទិវា«មិនស្លៀកខោ» កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៤ ។
Improv Everywhere ជាក្រុមសិល្បករនៅក្រុងញូវយ៉ក គឺជាអ្នកផ្តួចផ្តើមប្រារព្ធទិវានោះ នៅក្នុងឆ្នាំ២០០២ និងចាប់តាំងពីពេលនោះមកទិវា«មិនស្លៀកខោ» បានរីករាលដាលនៅទូទាំងពិភពលោក ខណៈពេលបុរស-ស្ត្រីកូទ្បុំប៊ី បានប្រើទិវានោះ ទាមទាមទារសិទ្ធិសេរីភាពស្លៀកខោក្នុងរបស់ពួកគេដែរ ។
លោកសេបាស្ទៀន ហ្គាស៊ីយ៉ា អ្នកដែលចូលរួមក្នុងពិធីមិនស្លៀកខោ ស្របតាមទំនៀមទំលាប់របស់ក្រុងមេដេលលីន បញ្ជាក់ប្រាប់វិទ្យុនៅក្នុងស្រុកថា ពិធីនោះគឺជាការបញ្ជូនសារដល់មនុស្ស ដែលវិនិច័្ឆយទៅលើអ្នកផ្សេងតែសម្បកក្រៅ ប៉ុន្តែធាតុពិតអ្វីដែលស្ថិតនៅក្នុងចិត្ត គឺជារឿងដ៏សំខាន់ និងសិទ្ធិសេរីភាព ៕
ចែករំលែកព័តមាននេះ