ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ ពិនិត្យ​គម្រោង​ដំណោះ​ស្រាយ​ស្តី​ពី​ជំនួយ​ដល់​ស៊ីរី​

11 ឆ្នាំ មុន

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ ពិនិត្យ​គម្រោង​ដំណោះ​ស្រាយ​ដែល​ទាម​ទារ​ឱ្យ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​មួយ​ទៅ​កាន់​បណ្តា​តំបន់​ស៊ីរី​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​ ដែល​គម្រោង​ដំណោះ​ស្រាយ​នោះ​ត្រូវ​បាន​រុស្ស៊ី​ចាត់​ទុក​ថា​ និយាយ​ខុស​ពី​ការពិត។​

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ ពិនិត្យ​គម្រោង​ដំណោះ​ស្រាយ​ដែល​ទាម​ទារ​ឱ្យ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​មួយ​ទៅ​កាន់​បណ្តា​តំបន់​ស៊ីរី​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​ ដែល​គម្រោង​ដំណោះ​ស្រាយ​នោះ​ត្រូវ​បាន​រុស្ស៊ី​ចាត់​ទុក​ថា​ និយាយ​ខុស​ពី​ការពិត។​

រៀបចំ​តាក់​តែង​ដោយ​ប្រទេស​អូស្ត្រាលី​ លុច​ហ្សំបួរ​ និង​ហ្ស៊ក​ដានី​ គម្រោង​ដំណោះ​ស្រាយ​នោះ​ប្រគល់​ជូន​សមា​ជិក​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ កាលពី​សប្តាហ៍​មុន ។​​ ការ​បោះ​ឆ្នោត​អនុម័ត​លើ​គម្រោង​ដំណោះ​ស្រាយ​នេះ​ប្រហែល​ជាពុំ​អាច​ធ្វើ​មុន​សប្តាហ៍​ខាង​មុខ​នេះ​ឡើយ​ ដោ​យសារ​ការ​ប្រឆាំង​របស់​រុស្ស៊ី។​

កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ លោក​ស័រ​ហ្គេយ​ឡាវ​រូ៉វ​ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ចាត់​ទុក​គម្រោង​ដំណោះ​ស្រាយ​នោះ​ថា មាន​ន័យ​ខុស​ពី​ការ​ពិត​ជាក់​ស្តែង​​ ហើយ​ពុំ​មាន​លក្ខណៈ​ស្មើ​ភាព​ទៀត​ផង​ ។ លោក​ឡាវ​រ៉ូវ ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថ្លែង​ថា​ សំណើ​បើក​ច្រក​ជំនួយ​មនុស្ស​ធម៌​នោះធ្វើ​មិនដឹង​មិន​ឮ​ចំពោះ​ការ​ខិតខំ​ប្រឹង​​ប្រែង​ទាំង​ឡាយ​ ដើម្បី​ចែក​ចាយ​ជំនួយ​មនុស្សធម៌​​នៅ​ស៊ីរី​ ហើយ​​ចោទ​ប្រកាន់​រដ្ឋាភិ​បាល​ស៊ីរី​ថា​ ជា​អ្នក​ទទួលខុសត្រូវ​លើ​សភាព​ការណ៍​នោះ ខណៈដែល​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​រារាំង​ការ​ផ្គត់​ផ្គង់​ជំនួយ​នោះ​បែរ​ជា​រួច​ខ្លួន ។​ លោក​ឡាវ​រ៉ូវ​ ក៏​រិះគន់​ផងដែរ​ដល់​ពួក​លោក​ខាង​​លិច​ ដែល​ធ្វើ​មិនដឹង​មិន​ឮ​ចំពោះ​បណ្តា​សកម្ម​ភាព​របស់​ពួក​ភេរវ​ករ​នៅស៊ីរី​ ហើយបែរ​ជា​មក​រៀបចំ​ដំណោះ​ស្រាយ​មួយ​ទៀត​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អ.ស.ប ។

នៅ​ឯ​សន្និសីទ​ហ្សឺណែវ​-២​ ស្តីពី​ស៊ីរី​ វគ្គ​ទី​២​ រដ្ឋ​មន្ត្រី​បង្រួប​បង្រួម​ជាតិ​ស៊ីរី​លោក​អាលី​ហៃដា​ វាយ​តម្លៃ​កាល​ពី​ថ្ងៃទី​១១​ កុម្ភៈ​ថា​ ការ​ចរចា​ដែល​កំពុង​ធ្វើ​នៅ​ហ្សឺណែវ​ស្តី​ពី​ដំណោះស្រាយ​ជម្លោះ​នឹង​ត្រូវ​បរា​ជ័យ​ បើ​ស្ថិត​ក្នុង​សភាព​ដូច​ពេល​បច្ចុប្បន្ន​ ។ រដ្ឋ​មន្ត្រី​រូប​នេះ​និយាយ​ថា​ ពុំ​មាន​ការ​ទម្លុះ​លើ​បញ្ហា​តស៊ូ​ប្រឆាំង​ភេរវ​កម្ម​ ឬ​លើ​បញ្ហា​ដំណើរ​ការ​នយោ​បាយ​ឡើយ ៕​