ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងសេអ៊ូល​ និង​ក្រុង​ព្យុង​យ៉ាង​រៀបចំ​ការ​ចរចា​កម្រិត​ខ្ពស់​

11 ឆ្នាំ មុន

ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាងត្បូង​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ថា​ កូរ៉េខាងត្បូង​និង​កូរ៉េខាង​ជើង​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​១២​ កុម្ភៈ​ នូវ​ការចរចា​កម្រិត​ខ្ពស់​មួយ ។​ ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​បន្ទាន់​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួប​បង្រួម​លោក KIM EUI-DO អះ​អាង​ថា​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ធ្វើ​ការចរចា​កម្រិតខ្ពស់​នា​ថ្ងៃ​ទី​១២ កុម្ភៈ​ ចាប់​ពី​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ​នៅ​ឯ​ផ្ទះ​សន្តិ​ភាព ស្ថិត​នៅ​

ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាងត្បូង​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ថា​ កូរ៉េខាងត្បូង​និង​កូរ៉េខាង​ជើង​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​១២​ កុម្ភៈ​ នូវ​ការចរចា​កម្រិត​ខ្ពស់​មួយ ។​ ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​បន្ទាន់​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួប​បង្រួម​លោក KIM EUI-DO អះ​អាង​ថា​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ធ្វើ​ការចរចា​កម្រិតខ្ពស់​នា​ថ្ងៃ​ទី​១២ កុម្ភៈ​ ចាប់​ពី​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ​នៅ​ឯ​ផ្ទះ​សន្តិ​ភាព ស្ថិត​នៅ​ផ្នែក​កូរ៉េខាង​ត្បូង​នៃ​ភូមិ​តាម​ព្រំ​ដែន​ប៉ាន​មុន​ហ្សូម ។​

លោក​ KIM KYOU-HYUN អនុ​ប្រធាន​ទី​មួយ​នៃ​ការិយា​ល័យ​សន្តិសុខ​ជាតិ​ និង​ជា​អតីត​អនុ​រដ្ឋ​មន្ត្រី​ទី​មួយ​ក្រសួង​ការ​បរទេស​ ជាប្រធាន​គណៈ​ប្រតិភូ​កូរ៉េខាងត្បូង​ ដែល​រួម​មាន​មន្ត្រី​នៃ​ខុទ្ទកា​ល័យ​ប្រធានា​ធិបតី​ មន្ត្រី​ក្រសួង​បង្រួប​បង្រួម​ និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ ។​ខាងគណៈ​ប្រតិភូ​កូរ៉េខាងជើង​វិញ​ ដឹក​នាំ​ដោយ​លោក WON DONG-YON អនុ​ប្រធាន​នាយកដ្ឋាន​នៃរណសិរ្ស​រួប​រួម​របស់​បក្ស​ពលករ​កូរ៉េ​ខាង​ជើង ។​

គណៈ​ប្រតិភូ​កូរ៉េទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ពី​រាល់​កិច្ច​ការ​អន្តរ​កូរ៉េ​​ ដោយ​ពុំ​មាន​កម្ម​វិធី​ពិសេស​ជា​មុន​ណា​មួយ​ឡើយ ។​ លោក KIM KYOU-HYUN គូស​បញ្ជាក់​ថា ​​កម្មវិធី​ត្រូវរួម​បញ្ចូល​ការ​បង្កើត​ឱ្យ​មាន​ការ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ​ព្រាត់​គ្នា​​ និង​រៀបចំ​ការ​ជួបគ្នា​នោះ ។​ក្រុង​សេអ៊ូល​ និង​ក្រុង​ព្យុង​យ៉ាង​បាន​ព្រម​ព្រៀង​គ្នា​រៀបចំ​ការ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ​ព្រាត់​គ្នា​ដោយ​សារ​សង្គ្រាម​កូរ៉េ​រវាង​ពី​ថ្ងៃ​ទី​២០ ទៅ​ ២៥ កុម្ភៈ​ នៅ​ភ្នំ KUMGANG កូរ៉េ​ខាង​ជើង ៕​