ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គប់​​គ្រាប់​បែក​​ចូល​រោង​ភាព​​យន្ត​កូន​ជ្រូក​មួយ​​នៅ​ប៉ាគីស្ថាន​ស្លា.ប់​​13​នាក់​

11 ឆ្នាំ មុន

​មន្ទីរ​ពេទ្យ​ Lady Reading ក្រុង​ប៉េសាវ៉ា រាយ​ការណ៍​ថា ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​ដៃ​ ចូល​ក្នុង​រោង​ភាព​យន្ត​បញ្ចាំង​រឿង​កូន​ជ្រូក​​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​១៣​នាក់​ កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ នៅ​ក្រុង​ប៉េ​សាវ៉ា របស់​ប៉ាគីស្ថាន ។​ គ្រាប់​បែក​ដៃ​​៣​គ្រាប់​ បាន​ផ្ទុះ​​ខាង​ក្នុង​រោង​ភាព​យន្ត​សាម៉ា​ ខណៈ​មនុស្ស​ប្រមាណ​ជា​៨០​នាក់​​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​នាវេលា​រសៀល​ ។

​មន្ទីរ​ពេទ្យ​ Lady Reading ក្រុង​ប៉េសាវ៉ា រាយ​ការណ៍​ថា ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​ដៃ​ ចូល​ក្នុង​រោង​ភាព​យន្ត​បញ្ចាំង​រឿង​កូន​ជ្រូក​​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៣​នាក់​ កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ នៅ​ក្រុង​ប៉េ​សាវ៉ា របស់​ប៉ាគីស្ថាន ។​ គ្រាប់​បែក​ដៃ​​៣​គ្រាប់​ បាន​ផ្ទុះ​​ខាង​ក្នុង​រោង​ភាព​យន្ត​សាម៉ា​ ខណៈ​មនុស្ស​ប្រមាណ​ជា​៨០​នាក់​​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​នាវេលា​រសៀល​ ។

​អ្នក​កាសែត​ម្នាក់​ដែល​ចូល​ក្នុង​រោង​ភាព​យន្ត​ក្រោយ​ការ​ផ្ទុះ​​គ្រាប់​បែក រៀប​រាប់​ថា​រោង​ភាព​យន្ត​ដែល​មាន​កៅអី​អង្គុយ​២០០ មាន​សាក​សព​មនុស្ស​រដូក​រណែល​​ រាយ​ប៉ាយ​ ដោយ​ស្បែក​ជើង​ប្រឡាក់​ទៅ​ដោយ​​ឈាម​ ព្រម​ទាំង​ស្រោម​អនាម័យ ។

រោង​ភាព​យន្ត​​សាម៉ា នោះ​ល្បី​ខាង​បញ្ចាំង​ខ្សែ​ភាព​យន្ត​កូន​ជ្រូក​​ ហើយ​មាន​សាល​បញ្ចាំង​  ២ ។ ​រោង​ភាព​យន្ត​នោះ​កើត​មាន​នៅ​ក្រុង​ប៉េសាវ៉ា​ ចាប់​តាំង​ពី​៣០​ឆ្នាំ​មក​ហើយ ។ ​វា​ជា​របស់​មនុស្ស​មាន​ឥទ្ធិ​ពល​ខ្លាំង​ម្នាក់​នៅ​ក្រុង​ប៉េសាវ៉ា នោះ ។​ការ​វាយ​ប្រហារ​​នេះ​​​​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ពុំ​ទាន់​​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ក៏ប៉ុន្តែ​វា​ជា​សញ្ញា​នៃ​ការ​​បន្ត​អំពើ​ហិង្សា​​ ទោះ​បី​មាន​ការ​ចាប់​ផ្តើម​ចរចា​សន្តិ​ភាព​រវាង​រដ្ឋា​ភិបាល និងពួក​ឧទ្ទាម​តាលីបង់​ ក៏  ដោយ ៕