យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃពុធទី១២ កុម្ភៈ ឆ្នាំ២០១៤ បានឱ្យដឹងថា គ្រូបង្វឹកក្លិបលេខ២បាតតារាងក្របខណ្ឌប្រឺមីញេលីក Cardiff ខកចិត្តយ៉ាងខ្លាំងជាមួយសហព័ន្ធបាល់ទាត់អង់គ្លេសFA ដែលបានសម្រេចចិត្តពិន័យកីឡាករខ្សែប្រយុទ្ធប៊ែលឡាមីចំនួន៣ប្រកួត ។
ការសម្រេចចិត្តពិន័យនេះ បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែប្រយុទ្ធ Jonathan ក្នុងអំឡុងពេលប្រកួតជាមួយក្រុមSwansea កាលពីរាត្រីថ្ងៃសៅរ៍ទី៨ កុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះ ។ អវត្តមានបីប្រកួតរបស់កីឡាករប៊ែលឡាមី ធ្វើឱ្យគេខកខានចូលទីលានប្រកួតក្នុងជំនួបក្រុមជាមួយ Aston Villa , Wigan និងក្រុម Hull ។
លោកSolskjaer គ្រូបង្វឹកក្លិប Cardiff បាននិយាយថា ៖ «ខ្ញុំមានការខកចិត្តខ្លាំងណាស់ចំពោះការសម្រេចរបស់FA ។ ខ្ញុំយល់ថាកីឡាករប៊ែលឡាមី ពុំមានកំហុសធ្ងន់ធ្ងរដល់ម្លឹងទេ»។ សហព័ន្ធបាល់ទាត់អង់គ្លេសFA បានចោទប្រកាន់កីឡាករប៊ែលឡាមីពីបទបង្កអំពើហិង្សា ទោះបីទង្វើរបស់កីឡាកររូបនេះមិនត្រូវបានចាប់កំហុសដោយលោកអាជ្ញាកណ្តាលក៏ដោយ តែសហព័ន្ធបានផ្អែកទៅលើកាមេរាចាប់រូបភាពក្នុងពេលប្រកួត ។ទាក់ទងនឹងការចោទប្រកាន់ កីឡាករសញ្ជាតិស្កុតឡែនរូបនេះគ្មានគម្រោងប្តឹងទៅ
ឧទ្ធរណ៍ទេ ៕
ចែករំលែកព័តមាននេះ