ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​បោះ​​ឆ្នោត​ថ្មី​ដំណាច់​ខែ​​មេសា​ សម្រាប់​​បណ្តា​ការិយា​​ល័យ​ ត្រូវ​រាំង​ខ្ទប់​​ហើយ​គ្រោង​បោះ​​ឆ្នោត​ព្រឹទ្ធ​​សភា​​ថ្ងៃ​​30 មីនា​

11 ឆ្នាំ មុន

គណៈ​កម្មាធិការបោះ​ឆ្នោត​ថៃ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ រៀបចំធ្វើ​ការ​បោះ​ឆ្នោត​ជា​ថ្មី​នា​ដំណាច់​ខែ​មេសា ក្នុង​បណ្តា​ការិយា​ល័យ​បោះ​ឆ្នោត​ដែល​ត្រូវ​រាំង​ខ្ទប់​ក្នុង​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់​ថ្ងៃ​ទី​២៦​ មករា និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទូទៅ​នាថ្ងៃ​ទី​២ កុម្ភៈ ។​កាសែត​ថៃ​ THE NATION រាយ​ការណ៍​ថា​ ការ​បោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​កំណត់​ធ្វើ​នាថ្ងៃ​ទី​២០ មេសា ខណៈ​ការ​បោះ​ឆ្នោត​ថ្មី​សម្រាប់​បណ្តា​ការិ​យា​

គណៈ​កម្មាធិការបោះ​ឆ្នោត​ថៃ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ រៀបចំធ្វើ​ការ​បោះ​ឆ្នោត​ជា​ថ្មី​នា​ដំណាច់​ខែ​មេសា ក្នុង​បណ្តា​ការិយា​ល័យ​បោះ​ឆ្នោត​ដែល​ត្រូវ​រាំង​ខ្ទប់​ក្នុង​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់​ថ្ងៃ​ទី​២៦​ មករា និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទូទៅ​នាថ្ងៃ​ទី​២ កុម្ភៈ ។​កាសែត​ថៃ​ THE NATION រាយ​ការណ៍​ថា​ ការ​បោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​កំណត់​ធ្វើ​នាថ្ងៃ​ទី​២០ មេសា ខណៈ​ការ​បោះ​ឆ្នោត​ថ្មី​សម្រាប់​បណ្តា​ការិ​យា​ល័យ​បោះ​ឆ្នោត​ដែល​ត្រូវ​រាំង​ខ្ទប់​ក្នុង​ពេល​បោះ​ឆ្នោត​ថ្ងៃទី​២ កុម្ភៈ​ នឹង​​ត្រូវ​រៀបចំ​ជាថ្មី​នា​ថ្ងៃ​ទី​២៧​ មេសា ។​

លោក​អាប់​ភីស៊ីត​ វេចា​ជីវ៉ា​ មេដឹក​នាំ​របស់​គណ​បក្ស​ប្រជាធិប​តេយ្យ​ដែល​ធ្វើ​ពហិការ​​ការ​បោះ​ឆ្នោត​ថ្ងៃទី​២ កុម្ភៈ​ ថ្លែង​នាថ្ងៃ​ទី១១​ កុម្ភៈ​ថា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ា​ត្រា​ ត្រូវ​ទទួល​ស្គាល់​បរា​ជ័យ​នៃ​ការ​បោះ​ឆ្នោត​ទូទៅ​ ហើយ​ត្រូវ​លុប​ចោល​ការ​បោះ​ឆ្នោត​ថ្មី ។​ ប្រធាន​គណៈ​កម្មាធិការ​បោះ​ឆ្នោតថៃ​លោក​ស៊ូប៉ា​ឆៃ​​ សោម​ចារើុន​ ណែនាំ​ថា​ រដ្ឋាភិបាល​ចាំ​ផ្ទះ​ត្រូវ​ចេញ​ក្រិត្យ​មួយ​ដើម្បី​ឱ្យ​ការបោះ​ឆ្នោត​ថ្មី​អាច​រៀបចំ​ធ្វើ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​២៨​ ដែល​ពុំ​មាន​បេក្ខ​ជន​ណា​មួយ​ចុះ​ឈ្មោះ ។​ លោក​បន្ត​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​បដិសេធ​សំណើ​នោះ​គណៈ​​កម្មាធិការ​បោះ​ឆ្នោត​​នឹង​ស្នើ​ដល់​តុលាការ​ធម្មនុញ្ញ​ឱ្យ​សម្រេច​ថា​ តើ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​បែប​ណា។​

ការ​ស៊ូ​ប៉ា​ឆៃ​ បន្ត​ថា​ គណៈ​កម្មាធិការ​បោះ​ឆ្នោត​នឹង​មិន​រៀបចំ​ការបោះ​ឆ្នោត​ថ្មី​ក្នុង​បណ្តា​តំបន់​ដែល​នៅ​តែ​មាន​ការគំរាម​កំហែង​ដោយ​អំពើ​ហិង្សា​ និងការរំលោភ​បំពាន​ច្បាប់​ឡើយ​ ព្រោះ​ពុំ​ចង់​ឱ្យ​មាន​ការ​ចាយវាយ​ប្រាក់​ខ្ជះ​ខ្ជាយ​ និង​ខាត​ពេល​វេលា​ឥត​ប្រយោជន៍ ។​
ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​បាន​អនុម័ត​កាល​ពី​ថ្ងៃទី១១ កុម្ភៈ​ នូវ​គម្រោង​ក្រិត្យ​មួយ​ដែល​គ្រោង​កំណត់​យក​ថ្ងៃ​ទី​៣០ មីនា​ ជា​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ដូច​ការស្នើ​របស់​គណៈ​កម្មាធិការ​បោះ​ឆ្នោត​​ ។​

លោក​ស្រី​ស៊ូនីសា​ ឡឺត​ប៉ាកា​វ៉ាត​​ អ្នក​នាំ​ពាក្យ​រង​របស់​រដ្ឋាភិបាល​ ដក​ស្រង់​សម្តី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា​ ការ​ចុះ​ឈ្មោះ​បេក្ខ​ជន​ព្រឹទ្ធ​សភា​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​៤ ទៅ​ទី​៨ មីនា ។​ គម្រោង​រាជ​ក្រិត្យ​នេះ​នឹង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ទ្រង់​ឡាយ​ព្រះ​ហត្ថ​លេខា ។​ ការ​​បោះ​ឆ្នោត​នោះ​សំដៅ​ជ្រើស​រើស​ព្រឹទ្ធ​សមា​ជិក​ថ្មី ខណៈ​អាណត្តិ​ព្រឹទ្ធ​សភា​រយៈ​ពេល​៦​ឆ្នាំត្រូវ​ផុត​ថ្ងៃទី​៣១ មីនា​ ។​ ព្រឹទ្ធសភា​ថៃ​មាន​កៅអីសរុប​១៥០​កៅអី៕​