ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC លើក​​លែង​បម្រាម​14ខែ​លើ​សមាគម​​អូ​ឡាំ​ពិក​​ឥណ្ឌា

11 ឆ្នាំ មុន

អវត្ត​មាន​រយៈពេល​ជាង​១ឆ្នាំ​ក្នុង​ចល​នា​អូឡាំ​ពិក​របស់​ឥណ្ឌា​ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ខណៈ​គណៈ​កម្មា​ធិ​ការ​អូឡាំ​ពិក​អន្តរជាតិ​ (IOC) បាន​លើក​លែង​បម្រាម​​១៤​ខែ​លើ​សមាគម​អូ​ឡាំ​ពិក​ឥណ្ឌា (IOA) ។ សេចក្តី​សម្រេច​នេះ​បាន​កើត​មាន​បន្ទាប់​ពី​សមា​ជិក​អង្កេត​ការ​ណ៍​របស់​ IOC​ ៣​រូប​ដែល​បាន​មក​ចូល​រួម​អង្កេត​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ IOA សម្តែង​ក្តី​សាទរ​

អវត្ត​មាន​រយៈពេល​ជាង​១ឆ្នាំ​ក្នុង​ចល​នា​អូឡាំ​ពិក​របស់​ឥណ្ឌា​ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ខណៈ​គណៈ​កម្មា​ធិ​ការ​អូឡាំ​ពិក​អន្តរជាតិ​ (IOC) បាន​លើក​លែង​បម្រាម​​១៤​ខែ​លើ​សមាគម​អូ​ឡាំ​ពិក​ឥណ្ឌា (IOA) ។ សេចក្តី​សម្រេច​នេះ​បាន​កើត​មាន​បន្ទាប់​ពី​សមា​ជិក​អង្កេត​ការ​ណ៍​របស់​ IOC​ ៣​រូប​ដែល​បាន​មក​ចូល​រួម​អង្កេត​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ IOA សម្តែង​ក្តី​សាទរ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ និង​សន្យា​ធ្វើ​របាយ​ការ​ណ៍​ជា​ទី​គាប់​ចិត្ត​មួយ​ជូន​ប្រ​ធាន IOC ។ IOC​ បាន​កត់​សម្គាល់​ថា ៖ «ក្រុម​អង្កេត​ការ​ណ៍​របស់ IOC​បាន​ប្រាប់​ទៅ​សមា​ជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ថា ការ​បោះ​ឆ្នោត​ត្រូវ​បាន​រៀប​ចំ​ដោយ​គោរព​ទៅ​តាម​ច្បាប់​កំពូល​របស់​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​ជាតិ​ឥណ្ឌា​»។

សេចក្តី​សម្រេច​លុបចោល​បម្រាមនេះ​នឹង​អនុញ្ញាត​ឱ្យ​អត្ត​ពលិក​ឥណ្ឌា​មាន​លទ្ធភាព​ចូល​រួម​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​អន្តរជាតិ​​​នានា​ក្រោម​ទង់​ប្រ​ទេស​របស់​ខ្លួន ។  IOC​ បាននិយាយ​ថា ៖ «វាគឺជា​លើក​ដំបូង​នៅ​​ក្នុង​ប្រវត្តិសាស្រ្ត​កីឡា​អូ​ឡាំព​ិក​ដែល​​ការ​ព្យួរ​លើ​​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​ជាតិ​មួយ​​ត្រូវ​បាន​គេលើកលែង​ក្នុង​អំឡុង​ពេល​ប្រកួតកីឡា​អូឡាំ​ពិក ហើយ​ការ​សម្រេចចិត្ត​នេះនឹងចូល​ជា​ធរមាន ភ្លាម​តែ​ម្តង​ ។ អំ​ឡុង​ពិ​ធី​បើក​ការ​ប្រ​កួត​អូ​ឡាំពិក​ក្រុង​សូ​ជី​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ ឆ្នាំ២០១៤​​អត្តពលិក​ឥណ្ឌា​ទាំង​អស់​​បាន​ចូល​រួម​​​​នៅក្រោម​ទង់​គណៈកម្មា​ធិ​ការ​អូឡាំ​ពិកអន្តរជាតិ​ ហើយ​ពួក​គេ​បាន​ចូល​រួម​ប្រ​កួត​ប្រជែង​ក្នុង​នាម​ជា​អត្ត​លិក​អូ​ឡាំ​ពិក​ឯករាជ្យ

ការសម្រេចចិត្តរបស់ ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​​មានន័យថា ឥឡូវនេះពួកគេ ​(អត្ត​ពលិក​ឥណ្ឌា) ​អាចចូល​ប្រកួតប្រជែង ក្រោម​ទង់​គណៈកម្មាធិ​ការអូ​ឡាំ​ពិក​ជាតិ​ឥណ្ឌា​ហើយពួក​គេ​នឹងដើរ​ពីក្រោយទង់​ជាតិ​របស់​ខ្លួន​អំឡុង​​ពិធីបិទការ​ប្រ​កួត​នៅថ្ងៃទី២៣​ ខែ​កុម្ភៈ​ ។ ដើម្បីទុក​ជានិមិត្តរូប​នៃការលើកលែង​បម្រាម​ ក៏​ដូចជា​ការ​ទទួ​ល​ស្គាល់​អត្តពលិក​ឥណ្ឌា​៣​រូប​​ដែល​បាន​ចូល​រួម​ប្រកួតប្រជែង​នៅក្នុងអូ​ឡាំ​ពិក​ក្រុង​សូ​ជី​ ទង់ឥណ្ឌា​នឹងត្រូវបានបង្ហូត​ឡើង​នៅ​ក្នុងភូមិគ្រឹះ​​អូឡាំពិក​ »​ ។

សូម​រំ​លឹក​ថា ឥណ្ឌា​ត្រូវ​បាន​ហាម​​​ចូលពាក់​ព័ន្ធ​​ក្នុង​រាល់​សកម្ម​ភាព​​ដែល​ជា​ចលនា​អូ​ឡាំ​ពិក​​កាល​ពីថ្ងៃ​ទី​៤ ខែ​ធ្នូ​ ឆ្នាំ២០១២​ បន្ទាប់​ពី​ IOC រក​ឃើញ​ថា សមា​គម IOA រងការ​ជ្រៀត​ជ្រែក​ពី​រដ្ឋា​ភិ​បាល​ និង​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​សមាគម​នេះ ៕