ចូលមកលេង World Cup 2014 : ក្រុមពពក ស អាហ្សង់ទីន មានចំណាត់ថ្នាក់លេខ១ក្នុងតារាងនៃដំណើរការប្រកួតជម្រុះ World Cup ទ្វីបអាមេរិកខាងត្បូង ជាមួយនឹងប្រវត្តិ១៦ប្រកួតគឺ 9-5-2 ។
-ក្តីសង្ឃឹមពានរង្វាន់ World Cup ៈ ក្រុមពពក ស អាហ្សង់ទីនសង្ឃឹមថា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលអាចជួបជាមួយក្រុមម្ចាស់ផ្ទះប្រេសីុល
-ចំណាត់ថ្នាក់ FIFA លេខ ៈ ៣
-គ្រូបង្វឹក ៈ លោក Alejandro Sabella
-វត្តមានប្រកួតបាល់ទាត់ពិភពលោក ៈ ១៥លើក
-លទ្ធផលល្អ ៈ ធ្លាប់ឈ្នះជើងឯកចំនួន២លើកគឺឆ្នាំ១៩៧៨ និង១៩៨៦ និងរងជើងឯកចំនួន២លើកដែរ គឺឆ្នាំ១៩៣០ និង១៩៩០ ។
-កីឡាករឆ្នើមរួមមាន ៈ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចដែលជាឆ្អឹងកងដ៏រឹងមាំមិនអាចខ្វះបានគឺកីឡាករមេ៉សីុ ដែលកំពុងលេងឱ្យក្លិប Barcelona ។ កីឡាករខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ Sergio Aguero មកពីក្លិប Man City រួមជាមួយនឹងកីឡាករល្អៗមួយចំនួនទៀត។
-ប្រព័ន្ធលេងគឺ ៈ 4-3-3 or 5-3-2 (អាចប្រែប្រួល)
-ចំណុចខ្លាំង ៈ ខ្សែប្រយុទ្ធ និងខ្សែបម្រើ
-ចំណុចខ្សោយ ៈ ខ្សែការពារដែលមិនមានតុល្យភាពគ្នា
-ការចាប់ពូល ៈ ក្រុមជម្រើសជាតិអាហ្សង់ទីន មានសំណាងក្នុងការចាប់ពូល ព្រោះនៅក្នុងពូលនេះគ្មានបន្លាក្នុងកែវភ្នែករបស់គេទេ ។ នៅក្នុងពូល F មានក្រុមបូស្នុី, អីុរ៉ង់ និងនីហ្សេរីយា៉។ បើកការប្រកួតដំបូងក្រុមអាហ្សង់ទីនត្រូវជួបជាមួយក្រុមបុស្នុីនៅថ្ងៃទី១៤ មិថុនា បន្ទាប់មកត្រូវជួបជាមួយក្រុមមកទ្វីបអាសីុ អីុរ៉ង់ និងចុងក្រោយត្រូវជួបជាមួយក្រុមនីហ្សេរីយា៉ ៕
ចែករំលែកព័តមាននេះ